បរទេស ៖ សារព័ត៌មាន Financial Times បានរាយការណ៍ កាលពីថ្ងៃសុក្រ ម្សិលមិញ ដោយដកស្រង់សម្តី របស់មន្ត្រីម្នាក់របស់ទីភ្នាក់ងារ ស៊ើបការណ៍ សម្ងាត់ របស់អ៊ីស្រាអែល ថាអ៊ីស្រាអ៊ែលបានទទួល របាយការណ៍លម្អិតមួយ ស្តីពីការវាយប្រហារ ដែលនឹងកើតឡើង ដោយក្រុមហាម៉ាស ភ្លាមៗ មុនពេលការវាយប្រហារ ពិតប្រាកដរបស់ក្រុមសកម្ម ប្រយុទ្ធប៉ាឡេស្ទីននៅថ្ងៃទី៧ខែតុលា...
បរទេស ៖ យោងតាមការ ចេញផ្សាយដោយ RT បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីន ហាម៉ាសបានដោះលែង ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល ជាលើកដំបូង កាលពីថ្ងៃសុក្រម្សិលមិញ។ការដកស្រង់ចេញពីកាសែត Times of Israel បានរាយការណ៍ថា ក្រុមដែលត្រូវបានចាប់ជាឈ្លើយនៅហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ខែតុលា បានឆ្លងផុតពីហ្គាហ្សា ចូលទៅក្នុងប្រទេស អេហ្ស៊ីបរួចហើយ។ ការដោះលែងចំណាប់ខ្មាំង...
ហ្គាហ្សា៖ ក្រុមហាម៉ាស បានបដិសេធការប្រើប្រាស់មន្ទីរពេទ្យនៅតំបន់ហ្គាហ្សាស្ទ្រីប សម្រាប់គោលបំណងយោធា ដោយបានច្រានចោលការចោទប្រកាន់របស់អ៊ីស្រាអែលថា ជា “ការកុហក” នេះបើយោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃក្រុមប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្គាហ្សា។ អ្វីដែលកងទ័ពអ៊ីស្រាអែលបង្ហាញទាក់ទងនឹងមន្ទីរពេទ្យកុមារ Al-Rantisi ក្នុងទីក្រុងហ្គាហ្សា គឺ “វីដេអូដែលបានធ្វើឡើងក្នុងលក្ខណៈផ្ទុយគ្នា គ្មានវិជ្ជាជីវៈ និងមិនសមហេតុផល” ហើយរួមបញ្ចូលទាំង “ឈុតឆាកផ្សំ និងប្រឌិត ដែលបំភាន់មតិសាធារណៈ”។ ខ្លួនបានចោទប្រកាន់កងទ័ពអ៊ីស្រាអែលថា “និយាយកុហក និងអនុវត្តព័ត៌មានមិនពិត...
យេរ៉ូសាឡឹម ៖ ចំនួនអ្នកស្លាប់ដែលកើតចេញពីការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានកើនឡើងដល់ជាង ១ម៉ឺននាក់ហើយ ដោយមិនមានសញ្ញាណាមួយ នៃការថយចុះ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រង ដោយក្រុមហាម៉ាស ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើមកាលពីខែមុន ។ អាជ្ញាធរសុខាភិបាលហ្គាហ្សា បានឲ្យដឹងថាចំនួនអ្នកស្លាប់ នៅក្នុងឡោមព័ទ្ធប៉ាឡេស្ទីន ដែលបានឡោមព័ទ្ធ បានកើនឡើងដល់ ៨,៧៩៦...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ លោក Dmitry Polyansky បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញនេះថា វាមិនអាចមានហេតុផលសម្រាប់អ្វីដែលក្រុមហាម៉ាស់បានធ្វើកាលពីថ្ងៃទី៧ខែតុលានោះទេ ប៉ុន្តែវាមិនសមរម្យទេក្នុងការហៅវាថា ជាហេតុការណ៍ដែលមិនមានអ្នកបង្កហេតុនោះ។ លោក Polyansky បាននិយាយនៅក្នុងសន្និសីទវីដេអូមួយ ថា ៖រុស្សីថ្កោលទោសដោយគ្មានលក្ខខណ្ឌចំពោះអ្វីដែលក្រុមហាម៉ាសបានធ្វើប្រឆាំងនឹងអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលាប៉ុន្តែមិនអាចមានហេតុផលសម្រាប់ហេតុការណ៍នេះនោះទេប្រសិនបើជាមិនមានអ្នកបង្កហេតុ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ការថ្កោលទោសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើក្រុមហាម៉ាស់...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ទីភ្នាក់ងារចារកម្ម Mossad និង Shin Bet របស់អ៊ីស្រាអែលបានបង្កើតក្រុមប្រតិបត្តិការថ្មីមួយដើម្បីតាមប្រមាញ់សមាជិកនៃអង្គភាពកុម្ម៉ង់ដូរហាម៉ាសដែលដឹកនាំការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកសកម្មប្រយុទ្ធលើអ៊ីស្រាអែលកាលពីដើមខែនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា Nili ដែលយកឈ្មោះពីរង្វង់ចារកម្មជ្វីហ្វនៅដើមសតវត្សទី២០ ដែលបានជួយអង់គ្លេសប្រឆាំងនឹងពួកអូតូម៉ង់នៅប៉ាឡេស្ទីនក្នុងកំឡុងសង្គ្រាមលោកលើកទី១ នឹងផ្តោតលើការតាមដាន និងសម្លាប់សមាជិកទាំងអស់នៃកងកម្លាំង Nukbha ឥស្សរជនរបស់ហាម៉ាសដែលពាក់ព័ន្ធនឹងការវាយឆ្មក់ដ៏ប្រល័យដែលបានបណ្តាលឱ្យជនជាតិអ៊ីស្រាអែល ១.៤០០នាក់បានស្លាប់...
ហ្គាហ្សា៖ ប្រភពទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ថា យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរបស់ក្រុម Hamas នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអ៊ែល បានសម្លាប់ប្រធានកងកម្លាំងសន្តិសុខជាតិ ដឹកនាំដោយក្រុមហាម៉ាស លោក Jehad Mheisen និងសមាជិកគ្រួសាររបស់គាត់ នៅក្នុងផ្ទះរបស់ពួកគេ ។ ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា ក្រសួងមហាផ្ទៃ និងការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ហាម៉ាស់ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រុមមន្ត្រីមកពីសហរដ្ឋអាមេរិក និងកាតាបានចូលរួមកិច្ចសន្ទនាក្នុងគោលបំណងធានាឱ្យមានការដោះលែងចំណាប់ខ្មាំងជនស៊ីវិលដែលឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្គាហ្សា។ ប្រភពដដែលបានសរសេរថាកាលពីល្ងាចថ្ងៃសៅរ៍បានឲ្យដឹងបែបនេះថាមានកិច្ចប្រជុំវិជ្ជមានកាលពីម្សិលមិញ ហើយក្រុមហាម៉ាសហាក់ដូចជាមានឆន្ទៈក្នុងការដោះលែងចំណាប់ខ្មាំងជនស៊ីវិលប៉ុន្តែក្រុមហាម៉ាសនិយាយថា ពួកគេមិនអាចធ្វើដូច្នេះបានទេ ខណៈដែលការទម្លាក់គ្រាប់បែកនៅតែបន្តដោយកងកម្លាំងរបស់អ៊ីស្រាអែលនៅឡើយនោះ។ គួរឲ្យដឹងដែរថាចំនួនចំណាប់ខ្មាំងពិតប្រាកដដែលក្រុមហាម៉ាសត្រូវបានចាប់ខ្លួន បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍មុនក្នុងប្រទេសអ៊ីស្រាអែលនៅតែមិនច្បាស់លាស់ ប៉ុន្តែរបាយការណ៍បានបង្ហាញថាវាអាចមានដល់ទៅ១៥០នាក់។ គិតមកទល់ពេលនេះសេតវិមានបាននិយាយនៅក្នុងប៉ុន្មានថ្ងៃកន្លងមកនេះថាចំនួនចំណាប់ខ្មាំង របស់អាមេរិកមានចំនួនតិចតួចណាស់ហើយ រដ្ឋបាលរបស់លោក Biden ក៏បានបង្ហាញដែរថា ជនជាតិអាមេរិកប្រមាណតែជា ២២ នាក់បានស្លាប់ក្នុងជម្លោះនេះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស ៖ យោងតាមការចេញផ្សាយ របស់RT ក្រុមសកម្មភាពប្រយុទ្ធហាម៉ាស បានអះអាងថា នឹងប្រហារជីវិតចំណាប់ខ្មាំង អ៊ីស្រាអែលម្នាក់ ហើយចាក់ផ្សាយការ សម្លាប់តាមអ៊ិនធឺណេត រាល់ពេលដែលការវាយប្រហារ ដោយមិនមានការព្រមាន ដោយកងកម្លាំង ការពារអ៊ីស្រាអែល (IDF) វាយប្រហារលើទីតាំងជនស៊ីវិល នៅតំបន់ហ្គាហ្សា ។ អ្នកនាំពាក្យរបស់ក្រុមហាម៉ាស Al-Qassam Brigades បាននិយាយនៅក្នុងសារមួយ...
បរទេស ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បាននិយាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា គ្រាប់រ៉ុកកែត ដែលពួកហាម៉ាស់ បាញ់ចូលទៅក្នុងប្រទេស អ៊ីស្រាអែល កាលពីដើមឆ្នាំនេះ បានសម្លាប់និងបង្កឲ្យរបួស ជនស៊ីវិល នៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន់ហ្គាហ្សា និងចោទប្រកាន់ក្រុមសកម្មប្រយុទ្ធនោះ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ។ អង្គការក្រៅរដ្ឋាភិបាល មានមូលដ្ឋាននៅក្នុងទីក្រុងញូយ៉កនេះ...