តាមការវិភាគរបស់ពួកអ្នកយោធានិយម គឺដំណើរទស្សនកិច្ចរបស់លោកស្រី Hillary Clinton រដ្ឋមន្រ្តីការបរទេសអាមេរិក ទៅកាន់ប្រទេសភូមា ជាលើកដំបូងនោះ ក្រៅអំពីការវាយតម្លៃមកលើ ស្ថានភាពរួមរបស់ភូមា ក៏មានគោលដៅសំខាន់មួយទៀត គឺការរារាំង ទប់ស្កាត់ជាមុននូវមហិច្ឆតារបស់ភូមា ក្នុងផែនការចង់ជំរុញនិងកសាងនូវអាវុធបរមាណូ! ដោយយោងតាមព័ត៌មានសម្ងាត់ សហរដ្ឋអាមេរិកក្ដាប់បានដំណឹងអំពីសកម្មភាពមួយចំនួនដែលធ្វើឲ្យអាមេរិកមានការបារម្ភយ៉ាងជ្រាលជ្រៅនោះ!។ ព្រោះមូលបទចម្បងក្នុងការសម្រេចប្ដូររដ្ឋធានីពី Yangon ទៅកាន់ដែនដីថ្មី Naypyidaw ដែលក្នុងការស្ថាបនាក្រុងថ្មីមួយនេះ គឺមានផែនការទាក់ទងទៅដល់គម្រោងកសាងអាវុធបរមាណូរបស់ភូមានេះឯង!។...
នៅថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ ១៩៥៥ ក្រុមប្រឹក្សា SEATO ត្រូវបានកោះប្រជុំដំបូងនៅប្រទេសហ្វីលីពីន ដែលនៅក្នុងអង្គប្រជុំនេះ John Foster Dulles បានប្រកាសថា ការបង្កើតឡើងនូវអង្គការSEATOគឺដើម្បីការពារតំបន់មួយនេះឱ្យចៀសផុតពីអំពើឈ្លានពានរបស់កុម្មុយនីស្ត!។ កិច្ចប្រជុំមួយនេះដោយមានអាមេរិកជាបងធំនៅក្នុងប្លុក SEATO បានក្លាយទៅជាមូលដ្ឋានមួយក្នុងការជំរុញ និងលើកទឹកចិត្តដល់ក្រុមប្រទេសទាំងនេះកាន់តែសកម្មចូលរួមក្នុងសង្រ្គាមនៅវៀតណាម!។ SEATO ត្រូវបានបង្កើតឡើង នៅ Manila...
នៅថ្ងៃទី២៥ ខែធ្នូ ១៩៩១ គឺជាថ្ងៃទីអវសាន ដែលរបប នយោបាយ របស់សហភាពសូវៀត ទទួលមរណភាពទាំងស្រុង ព្រមទាំងបាននាំ ទៅជាមួយនូវចលនា កុម្មុយនីស្ត អន្តរជាតិជាមួយផង! នៅក្នុង ព្រឹត្តិការណ៍ពិភពលោកមួយនេះ មានឥស្សរជន ជាច្រើនដែលបានធ្វើ ការទស្សន៍ទាយ ចំពោះការដួលរលំប្រព័ន្ធសង្គមនិយមមួយនេះ ដែលក្នុងនោះរួមមាន អ្នកនិពន្ធនយោបាយ George Orwell...
ថៃ៖ យើងបានដឹងហើយថា ប្រទេសអង់គ្លេសធ្លាប់បាន ជំទាស់ទៅនឹងប្រទេសបារាំង នាសម័យកាល ពួកគេជាម្ចាស់អាណានិគម នៅក្នុងអំឡុង ស.វ ទី១៩។ ប្រទេសអង់គ្លេសជំទាស់ មិនអោយប្រទេសបារាំង ដែលជាម្ចាស់អាណានិគម នៅអតីតឥណ្ដូចិន ធ្លាប់មានផែនការ ជីកព្រែកក្រា នៅភាគខាងត្បូងប្រទេសថៃ ក៏ប៉ុន្តែប្រទេសអង់គ្លេសដែលជាម្ចាស់អាណានិគម នៅម៉ាឡេស៊ី បានជំទាស់មិនអោយជីកព្រោះនិងធ្វើអោយអង់គ្លេស បាត់បង់ចំណូល ខណៈដែលកប៉ាល់ជំនួញធំៗ ប្រើប្រាស់ច្រកម៉ាឡាកា...
ភ្នំពេញ៖ ក្រោយពីវៀតណាម បានប្រកាសបិទព្រំដែន ជាមួយកម្ពុជា ជាឯកតោភាគី កាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីសម្រេចផ្អាកការ ផ្ដល់ទិដ្ឋការ ជាបណ្ដោះអាសន្ន ដល់ជនបរទេសទាំងអស់ ចូលវៀតណាម រយៈពេល៣០ថ្ងៃ ដោយមិនបានជូនដំណឹង មកភាគីកម្ពុជាជាមុន ជាពិសេសការបិទច្រកព្រំដែន ជាការបង្ហាញឲ្យឃើញថាប្រទេសវៀតណាម ពុំបានប្រកាន់នូវឥរិយាបថ គោរពសន្ធិសញ្ញាការទូត ក្រុងវីយេន ប្រទេសអូទ្រីស...