បរទេស៖ មូលនិធិអង្គការសហប្រជាជាតិ ដើម្បីកុមារហៅកាត់ថាUNICEF បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួនឱ្យមានបទឈប់បាញ់នៅ ក្នុងសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយនិយាយថា ជម្លោះកំពុងសម្លាប់កុមាររាប់ពាន់នាក់នៅហ្គាហ្សា និងធ្វើឱ្យមនុស្សជាច្រើននាក់ទៀត ប្រឈមនឹងហានិភ័យពីអំពើហិង្សា និងវិបត្តិទឹកជាដើម។ អ្នកនាំពាក្យរបស់អង្គការ UNICEF លោក James Elder បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារនៅទីក្រុងហ្សឺណែវថា៖ហ្គាហ្សាបានក្លាយជាទីបញ្ចុះសពរបស់កុមាររាប់ពាន់នាក់។ លោកបានកត់សម្គាល់ថា កុមារជាង៣៤៥០នាក់មកហើយនៅភាគីខាងប៉ាឡេស្ទីនត្រូវបានសម្លាប់ ហើយចំនួនអ្នកស្លាប់កើនឡើងយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ។ ការអត្ថាធិប្បាយរបស់គាត់ធ្វើឡើងនៅពេលដែលអ៊ីស្រាអែលកំពុងចាប់ផ្តើមបង្កើនការវាយលុកដីរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាជាការឆ្លើយតបទៅនឹងការវាយប្រហារភេរវកររបស់ក្រុមហាម៉ាសដែលបានសម្លាប់មនុស្សប្រហែល១៤០០នាក់កាលពីថ្ងៃទី៧ខែតុលា។ គួរឲ្យដឹងដែរថា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទម្សិលមិញ បានច្រានចោលទាំងស្រុង នូវគំនិតនៃបទឈប់បាញ់ នៅក្នុងតំបន់ហ្គាហ្សា ដែលមានន័យថាវាស្មើនឹង ជ័យជម្នះដោយក្រុមហាម៉ាស់។ លោក Netanyahu បានប្រាប់អ្នកយកព័ត៌មាន ដោយប្តេជ្ញាថា ៖ការអំពាវនាវឱ្យមានបទឈប់បាញ់ គឺជាការអំពាវនាវឱ្យអ៊ីស្រាអែលចុះចាញ់ក្រុមហាម៉ាស...
គែរ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ថា យន្តហោះជាច្រើនគ្រឿង ដែលដឹកជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សា ដែលបានហែកហួរដោយសារសង្រ្គាម បានធ្វើការចុះចតនៅឯអាកាសយានដ្ឋាន al-Arish របស់ប្រទេសអេហ្ស៊ីប នៅក្នុងខេត្ត Sinai ខាងជើង ។ អឌ្ឍចន្ទក្រហមអេហ្ស៊ីប បានប្រកាសនៅលើបណ្តាញសង្គម Facebook ផ្លូវការរបស់ខ្លួនថា...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានបន្តការត្រៀមលក្ខណៈរបស់ខ្លួន សម្រាប់ប្រតិបត្តិការជើងគោកដ៏ធំនៅក្នុងតំបន់ហ្គាហ្សា ដោយប្រមូលផ្តុំកងកម្លាំងនៅជិតព្រំដែនហ្គាហ្សា ខណៈដែលជម្លោះបង្ហូរឈាមរបស់ខ្លួនជាមួយចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានឈានចូលដល់សប្តាហ៍ទីពីរ។ លោក Herzi Halevi នាយសេនាធិការនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រាប់ថា “ទំនួលខុសត្រូវរបស់យើងឥឡូវនេះ គឺចូលទៅកាន់តំបន់ហ្គាហ្សា កំណត់កន្លែងដែលក្រុមហាម៉ាសរៀបចំផែនការ និងបើកការវាយប្រហារ ហើយវាយប្រហារយ៉ាងខ្លាំងក្លានៅគ្រប់ទីកន្លែង សំដៅទៅលើមេបញ្ជាការគ្រប់រូប គ្រប់ប្រតិបត្តិការ និងរុះរើហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ”។ យោងតាមតួលេខផ្លូវការ...
ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ថា ភាពតានតឹងរវាងអ៊ីស្រាអ៊ែល និងក្រុមចលនាឥស្លាមហាម៉ាស់ បានបន្ត ៥ថ្ងៃជាប់គ្នាកាលពីថ្ងៃសុក្រ នៅតំបន់ហ្គាហ្សា ស្ទ្រីប ដោយមិនមានសញ្ញា ឈប់បាញ់គ្នានៅឡើយទេ។ កាលពីពេលយប់ និងនៅជិតភ្លឺ អំពើហិង្សាដោយយោធា បានកើតឡើងរវាងភាគីជម្លោះទាំងសង្ខាង ។ ក្រុមសកម្មប្រយុទ្ធបានបាញ់គ្រាប់រ៉ុក្កែត ជាច្រើនគ្រាប់ចូលក្នុងទឹកដីអ៊ីស្រាអ៊ែល និងយន្តហោះប្រតិកម្មរបស់អ៊ីស្រាអ៊ែល បានរក្សាការទម្លាក់គ្រាប់តាមផ្លូវអាកាស...