បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតចិនដេលី នៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រទេសហ្វីលីពីន បានប្រកាស ទទួលស្គាល់ឲ្យមានការប្រើប្រាស់ នូវវ៉ាក់សាំងរបស់ប្រទេសចិនSinovac ហើយសម្រាប់កិច្ចការងារ ចែកចាយវ៉ាក់សាំង ជាបន្ទាន់ប៉ុន្តែជឿជាក់ថានឹងមិនមែនសម្រាប់ប្រើប្រាស់ជាមួយនឹងក្រុមការងារ សេវាសុខភាពសាធារណៈឡើយ។ ការធ្វើតេស្តនៅតំណាក់កាលចុងក្រោយ បានបង្ហាញថាប្រសិទ្ធភាពរបស់ Sinovac ទៅលើក្រុមការងារសុខាភិបាលដែលបាន ប៉ះពាល់ជាមួយនឹងអ្នកជំងឺ គឺមានកម្រិតតិចជាងក្រុមអ្នក ដែលមានអាយុ១៨ទៅ៥៩ឆ្នាំ ជាពលរដ្ឋធម្មតានេះបើយោងតាមការបញ្ជាក់របស់ភ្នាក់ងារត្រូតពិនិត្យចំណីអាហារនិងឱសថរបស់ហ្វីលីពីនឬ FDA។ គួរឲ្យដឹងដែរថាប្រទេសហ្វីលីពីនបច្ចុប្បន្ននេះ គឺមានអ្នកធ្វើការងារនៅក្នុងវិស័យសុខាភិបាលនិងជួរមុខនោះរហូតទៅដល់១,៤លាននាក់ ប៉ុន្តែពួកគេនឹងមិនអាចទទួលយកវ៉ាក់សាំងSinovac...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅកាន់លោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនថ្មីប្រចាំនៅកម្ពុជា ថា ហ្វីលីពីន អាចមកដាក់ទុនវិនិយោគ នៅក្នុងកម្ពុជាតាមរយៈការដាក់ទុនលើផ្នែកម៉ាស៊ីនកិនស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ និងបង្កើតជាបណ្ដាញទិញស្រូវស្តុកទុក ដើម្បីនាំចេញទៅ ប្រទេសហ្វីលីពីន។នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន ។...
បរទេស៖ មន្ត្រីជាន់ខ្ពស់ហ្វីលីពីនមួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកនឹងផ្តល់ឲ្យប្រទេសហ្វីលីពីន នូវជំនួយយោធា ដែលស្មើនឹងការផ្លាស់ប្តូរដ៏ធូររលុង ប្រៀបទៅនឹងប្រទេសអាស៊ីផ្សេងទៀត ដោយគ្រាន់តែបញ្ជាក់ពីការទាមទារ របស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌូតឺតេ ដែលស្នើឲ្យទីក្រុងវ៉ាស៊ីនតោន បង់ប្រាក់បន្ថែមទៀត។ លោក ឌូតឺតេ កាលពីសប្ដាហ៍មុន បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកគួរតែចេញប្រាក់បន្ថែមទៀត ប្រសិនបើចង់រក្សាកិច្ចព្រមព្រៀង កងកម្លាំងទស្សនកិច្ចមាន រយៈពេលពីរទសវត្ស ដែលលោកបានលុបចោលជាឯកតោភាគី...