Covid-19
អគ្គមេបញ្ជាការរង៖ ចាក់វ៉ាក់សាំងកូវីដ១៩ មិនយកលុយឡើយ បើបុគ្គលណាយកនឹង ចាត់ការតាមច្បាប់
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជា ការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ទទួលបន្ទុកការចាក់វ៉ាក់សាំងកូវីដ១៩បាន បញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះមិនមាន ការយកថវិកាឡើយ ហើយបើមានបុគ្គលណាទារ នឹងចាត់វិធានការតាមផ្លូវច្បាប់។ នេះបើយោងតាមការចេញផ្សាយរបស់ទទក ។ លោកបន្តថា ប្រជាពលរដ្ឋដែលមានបំណងស្មគ្រចិត្ត ចាក់វ៉ាក់សាំងត្រូវមានអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និងលិខិតបញ្ជាក់អសយដ្ឋាន និងទីលំនៅច្បាស់លាស់។...