ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន ស្ថិតនៅក្រោមសម្ពាធ ក្នុងការចាប់ផ្តើមការវាយលុក ដើម្បីបង្ហាញអង្គការណាតូថា សង្គ្រាមកំពុងស្ថិតលើផ្លូវទាល់ច្រក
វ៉ាស៊ីនតោន៖ វរសេនីយ៍ឯក Mark Cancian ជាកងម៉ារីនអាមេរិកដែលចូលនិវត្តន៍ បានព្យាករណ៍ថា អ៊ុយក្រែននឹងចាប់ផ្តើមការវាយលុក របស់ខ្លួនក្នុងពេលឆាប់ៗនេះ ដើម្បីមិនត្រឹមតែប្រឆាំងនឹងរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបង្ហាញដល់សម្ព័ន្ធមិត្តណាតូថា សង្រ្គាមកំពុងឆ្លងកាត់ភាពទាល់ច្រក។ លោក Cancian ទីប្រឹក្សាជាន់ខ្ពស់សម្រាប់មជ្ឈមណ្ឌល សម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានប្រាប់ Newsweek ថា កងទ័ពរបស់ប្រទេសទាំងពីរមាន យុទ្ធសាស្ត្រយ៉ាងប្រយ័ត្នប្រយែង ដោយគិតដល់ខែតុលា។...