ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ស្ថិត​នៅ​ក្រោម​សម្ពាធ​ ក្នុង​ការ​ចាប់​ផ្តើម​ការ​វាយ​លុក ដើម្បីបង្ហាញអង្គការ​ណាតូថា សង្គ្រាមកំពុងស្ថិតលើផ្លូវទាល់ច្រក

វ៉ាស៊ីនតោន៖ វរសេនីយ៍ឯក Mark Cancian ជាកងម៉ារីនអាមេរិកដែលចូលនិវត្តន៍ បានព្យាករណ៍ថា អ៊ុយក្រែននឹងចាប់ផ្តើមការវាយលុក របស់ខ្លួនក្នុងពេលឆាប់ៗនេះ ដើម្បីមិនត្រឹមតែប្រឆាំងនឹងរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែដើម្បីបង្ហាញដល់សម្ព័ន្ធមិត្តណាតូថា សង្រ្គាមកំពុងឆ្លងកាត់ភាពទាល់ច្រក។

លោក Cancian ទីប្រឹក្សាជាន់ខ្ពស់សម្រាប់មជ្ឈមណ្ឌល សម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានប្រាប់ Newsweek ថា កងទ័ពរបស់ប្រទេសទាំងពីរមាន យុទ្ធសាស្ត្រយ៉ាងប្រយ័ត្នប្រយែង ដោយគិតដល់ខែតុលា។ “សមរភូមិកាន់តែក្ដៅ” ប្រហែលជានឹងមកដល់រដូវរងារ ក្នុងពេលឆាប់ៗនេះ ក្នុងការមើលខាងក្រោយ។

លោកបានលើកឡើងថា “វាមើលទៅដូចជារុស្ស៊ីបាន ចាប់ផ្តើមការវាយលុករបស់ពួកគេ ប៉ុន្តែវាមើលទៅដូចជាដូចគ្នាជាងនេះទៅទៀត” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

ដូចដែលទីក្រុងគៀវ ប៉ាន់ប្រមាណថា ទាហានរុស្ស៊ីជិត ១៥ម៉ឺននាក់ត្រូវបានស្លាប់ ចាប់តាំងពីសង្គ្រាមចាប់ផ្តើម កងកម្លាំងអ៊ុយក្រែន អាច “ដកថយដោយយុទ្ធសាស្ត្រ” ពីទីក្រុង Bakhmut ដើម្បីជៀសវាងការស្លាប់ បាត់បង់ជីវិតបន្ថែមទៀត នៅក្នុងអ្វីដែលបានក្លាយជាសមរភូមិ បង្ហូរឈាមបំផុតមួយចាប់តាំងពីខែកក្កដា។

លោក Alexander Rodnyansky ទីប្រឹក្សាសេដ្ឋកិច្ចរបស់ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រាប់ CNN ថា “យើងនឹងមិនលះបង់ប្រជាជន របស់យើងទាំងអស់ដើម្បីអ្វីនោះទេ”។

លោក Cancian បានបន្ដថា អ៊ុយក្រែនស្ថិតក្នុងទីតាំងខុសគ្នានៅពេលនេះ ដោយសារការឈ្លានពាន ជាយុទ្ធសាស្ត្ររបស់រុស្ស៊ី ដោយលោកបានបន្ថែមថា ភាពជាប់គាំង ប្រែថាជាជ័យជម្នះរបស់រុស្ស៊ី ដោយសារតែការកាន់កាប់ របស់វិមានក្រឹមឡាំងប្រហែល ១៨ភាគរយនៃទឹកដីអ៊ុយក្រែន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top