គ៊ែរ៖ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi បានឲ្យដឹងថា ដំណោះស្រាយ ចំពោះជម្លោះពិភពលោកដែលកំពុងបន្ត គួរតែផ្អែកលើគោលបំណង នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍នៃច្បាប់អន្តរជាតិ។ ប្រធានាធិបតីអេហ្ស៊ីបបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Sisi បានធ្វើការកត់សម្គាល់នៅពេល ថ្លែងសុន្ទរកថានៅក្នុង កិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិក លើកទីពីរនៅក្នុងទីក្រុង St. Petersburg របស់ប្រទេសរុស្ស៊ី។ កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ...
បរទេស៖ ប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គួរតែធានាឲ្យបាននូវការបន្តអនុវត្តកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ ដែលមានន័យថា ផលិតផលកសិកម្មទាំងឡាយផ្សេងទៀត របស់អ៊ុយក្រែននឹងអាចដឹកជញ្ជូន បានរលូនតាមផែសមុទ្រ នៅក្នុងសមុទ្រខ្មៅទាំងអស់។ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Guterres និងត្រូវបានយកមកចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានអំពាវនាវដែរថា គ្រប់ភាគីគួរតែពន្លឿនប្រតិបត្តិការ និងការកាត់បន្ថយការរារាំង ចំពោះនាវាដឹកទំនិញចេញពីផែសមុទ្រ របស់អ៊ុយក្រែនដែលជាផលិតផល...
បរទេស៖ អ្នកការទូតកំពូលរបស់ប្រទេសចិនបានអំពាវនាវឱ្យប្រទេសកំពុងអភិវឌ្ឍន៍ មានការថ្លែងសុន្ទរកថាបន្ថែមទៀតនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការកត់សម្គាល់របស់លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិន គឺបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានស្នើស្រដៀងគ្នានេះ ដោយនិយាយថា មហាអំណាចលោកខាងលិចត្រូវបានតំណាងលើសនៅក្នុងស្ថាប័នអន្តរជាតិសំខាន់ៗ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងអំឡុងកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូតគុយវ៉ែត និងអូទ្រីស ប្រចាំអង្គការសហប្រជាជាតិ...
បរទេស៖ អគ្គលេខាធិកាអង្គការ សហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសព្រមានថា ពិភពលោកកំពុងខិតជិត ទៅដល់ស្ថានភាពជម្លោះជាសកលហើយ ក្នុងពេលខាងមុខនេះ។ សហគមន៍អន្តរជាតិ មិនមែនដើរយឺតៗទៅកាន់ពិភពលោកមួយ ដែលមានសង្គ្រាមកាន់តែធំនោះទេគឺជាក់ស្តែង យើងកំពុងឆ្ពោះទៅយ៉ាងលឿន នៃការរីកធំឡើងនៃសង្គ្រាមនេះ បើយោងតាមការបញ្ជាក់បន្ថែម របស់ប្រធានយូអិនរូបនេះ។ លោកបានបន្តថា៖ ការគិតរយៈពេលខ្លីបែបនេះ មិនត្រឹមតែគ្មានទំនួលខុសត្រូវខ្លាំងនោះទេ វាគឺជារឿងអសីលធម៌ទៀតផង ពីព្រោះថាក្រុមអ្នកនយោបាយ...
ជូបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា ទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ជនភៀសខ្លួនស៊ូដង់ខាងត្បូង ប្រហែល១៥១.២៥៦នាក់ បានត្រឡប់ទៅផ្ទះវិញដោយស្ម័គ្រចិត្ត នៅក្នុងឆ្នាំ២០២២ ចំពេលស្ថានភាពសន្តិសុខ ដែលទាក់ទងនៅក្នុងប្រទេសស្ងប់ស្ងាត់ ។ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា (UNHCR) បានឲ្យដឹងថា រហូតមកដល់ពេលនេះ ជនភៀសខ្លួន...
តូក្យូ៖ ប្រទេសជប៉ុន បានចូលរួមក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍ កាលពីថ្ងៃអាទិត្យ ដោយចាប់ផ្តើមរយៈពេលពីរឆ្នាំ ចំពេលមានការអំពាវនាវកាន់តែខ្លាំងឡើង សម្រាប់កំណែទម្រង់របស់ ស្ថាប័នពិភពលោកបន្ទាប់ពី ការបរាជ័យរបស់ខ្លួនក្នុងការបញ្ឈប់ ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ទីក្រុងតូក្យូ ទទួលបានអាសនៈមិន អចិន្ត្រៃយ៍នៃក្រុមប្រឹក្សានេះ ទទួលបន្ទុកធានាសន្តិភាព និងសន្តិសុខអន្តរជាតិ ជាកំណត់ត្រាលើកទី១២ ចាប់តាំងពីវាបានក្លាយជាសមាជិក របស់អង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៥៦ បន្ទាប់ពីអាណត្តិមុន ឆ្នាំ២០១៦-២០១៧...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានរំលឹកឡើងវិញ នូវការអំពាវនាវរបស់ខ្លួន ឱ្យមានការចូលរួមពេញលេញរបស់ស្ត្រី និងក្មេងស្រី នៅក្នុងសង្គមអាហ្វហ្គានីស្ថាន ដោយបង្ហាញពីការព្រួយបារម្ភ អំពីការហាមឃាត់របស់ក្រុមតាលីបង់ លើស្ត្រី ដែលកំពុងសិក្សា និងធ្វើការ។ ប្រភពបានឲ្យដឹងថា “មានការភ័យព្រួយយ៉ាងខ្លាំង” ដោយរបាយការណ៍ដែលថា ពួកតាលីបង់បានផ្អាកការចូលរៀន នៅសកលវិទ្យាល័យ សម្រាប់ស្ត្រី និងកុមារី ក្រុមប្រឹក្សាបានរំលឹកឡើងវិញ នូវការព្រួយបារម្ភរបស់ខ្លួន...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានបរាជ័យ នៅក្នុងកិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះ ដើម្បីចាត់វិធានការបង្រួបបង្រួម ជុំវិញការបាញ់សាកល្បងមីស៊ីល អន្តរទ្វីបចុងក្រោយបង្អស់ ដោយប្រទេសកូរ៉េខាងជើង ខណៈដែលជំហរ របស់សមាជិកភាគច្រើន ទាំងចិន និងរុស្ស៊ី បន្ដស្ថិតនៅឆ្ងាយពីគ្នានៅឡើយ។ ក្រុមប្រឹក្សាសន្តិសុខបានកោះប្រជុំជាបន្ទាន់មួយ ដើម្បីដោះស្រាយការបាញ់បង្ហោះ ICBM របស់ទីក្រុងព្យុងយ៉ាង កាលពីសប្តាហ៍មុន បន្ទាប់ពីក្រុមប្រទេសឧស្សាហកម្មទាំង៧ បានអំពាវនាវ ឱ្យក្រុមប្រឹក្សាចាត់វិធានការ...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រដែលកិច្ចប្រជុំដោយឯករាជ្យ ប៉ុន្តែស្របគ្នាជាមួយមហាសន្និបាត បានជ្រើសរើសលោក Leonardo Nemer Caldeira Brant មកពីប្រទេសប្រេស៊ីល ទៅកាន់តំណែង នៅតុលាការយុត្តិធម៌អន្តរជាតិ រហូតដល់ថ្ងៃទី ៥ខែកុម្ភៈឆ្នាំ២០២៧ ។ លោក Brant...
បរទេស៖ ប្រទេសចិនបានបោះឆ្នោតប្រឆាំងនឹង ការស៊ើបអង្កេតរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិលើ ឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីដែលអាច កើតមាននៅក្នុងប្រទេសអ៊ុយក្រែន ចំពេលមានការព្រួយបារម្ភថា ការស៊ើបអង្កេតនេះមានហេតុផលនយោបាយ។ ចំណាត់ការនេះមានន័យថា ទីក្រុងប៉េកាំងបានងាកចេញពី ជំហរអនុប្បវាទពីមុនលើជម្លោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Chen Xu ដែលជាអ្នកការទូតកំពូល របស់ចិនបាននិយាយថា...