យូអិន៖ បេសកជនចិន បានអំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិ ដែលដឹកនាំដោយអង្គការសហប្រជាជាតិ អំពីការផ្ទុះបំពង់បង្ហូរប្រេង Nord Stream ខែកញ្ញា ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វាមានរយៈពេលជាង ១៨ខែ ចាប់តាំងពីឧប្បត្តិហេតុបំពង់ប្ងហូរប្រេង Nord Stream ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានថ្កោលទោស “ក្នុងលក្ខខណ្ឌខ្លាំងបំផុត” ចំពោះការវេតូរបស់សហរដ្ឋអាមេរិក លើសមាជិកភាពពេញលេញរបស់ប៉ាឡេស្ទីន នៅក្នុងអង្គការសហប្រជាជាតិ។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានាធិបតីប៉ាឡេស្ទីន បានឲ្យដឹងថា “ការវេតូ” របស់អាមេរិក គឺអយុត្តិធម៌ អសីលធម៌ និងអយុត្តិធម៌ ហើយប្រឆាំងនឹងឆន្ទៈ របស់សហគមន៍អន្តរជាតិ។ ប្រធានាធិបតីរូបនេះ បានបញ្ជាក់ថា ចំណាត់ការ...
កូឡាឡាំពួរ៖ នៅថ្ងៃសុក្រនេះ ប្រទេសម៉ាឡេស៊ី បានសម្តែងការខកចិត្តរបស់ខ្លួន ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការប្រើវេតូរបស់ខ្លួនដើម្បីបដិសេធ សមាជិកភាពពេញសិទ្ធិរបស់ប៉ាឡេស្ទីន នៅក្នុងអង្គការសហប្រជាជាតិ (អ.ស.ប)។ ក្រសួងការបរទេសម៉ាឡេស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនក៏បានចោទសួរពីភាពស្មោះត្រង់ របស់សហរដ្ឋអាមេរិកក្នុងការដឹង ពីសិទ្ធិដែលមិនអាចកាត់ផ្តាច់ បានរបស់ប៉ាឡេស្ទីន រួមទាំងសិទ្ធិក្នុងការសម្រេចចិត្ត ដោយខ្លួនឯងផងដែរ ។ ក្រសួងបានឲ្យដឹងថា “ម៉ាឡេស៊ី មានការព្រួយបារម្ភយ៉ាងខ្លាំង និងមានការខកចិត្តជាខ្លាំងដែលវេតូមួយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ត្រូវតែលាលែងពីមុខតំណែង ដែលលោកបានកាន់តាំងពីឆ្នាំ ២០១៧។ ការទាមទារនេះធ្វើឡើងបន្ទាប់ពី ការចោទប្រកាន់ដែលធ្វើឡើង ដោយរដ្ឋជ្វីហ្វកាលពីដើមខែនេះថា បុគ្គលិក១២នាក់នៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)...
យូអិន៖ អង្គការសហប្រជាជាតិ មានការព្រួយបារម្ភអំពីការ វាយប្រហារដោយកាំជ្រួចរបស់អ៊ីរ៉ង់ ប្រឆាំងនឹងអ្វីដែលទីក្រុងតេអេរ៉ង់ ហៅថាមូលដ្ឋានភេរវករ និងសេវាចារកម្មរបស់អ៊ីស្រាអែល Mossad នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio បានឲ្យដឹងថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារផ្លោង ដែលត្រូវបានរាយការណ៍ថា...
យូអិន៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចូលរួមសម័យប្រជុំដូចគ្នា នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ប៉ុន្តែបានជៀសវាងការ នៅក្នុងបន្ទប់ក្នុងពេលតែមួយ ដោយសារសង្រ្គាមរវាងប្រទេសរបស់ពួកគេ បានឈានចូលដល់ឆ្នាំទីពីរហើយ ដោយមិនមានទីបញ្ចប់។ លោក ហ្សេឡិនស្គី ដែលបង្ហាញខ្លួនដោយផ្ទាល់ ជាលើកដំបូងនៅសភារបស់ ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កចាប់តាំងពីការចាប់ផ្តើម នៃការលុកលុយរបស់រុស្ស៊ី...
បរទេស៖ ចំពេលមានជម្លោះមិនទាន់ ដោះស្រាយជាមួយអាជ្ញាធរតាលីបង់ ជុំវិញសិទ្ធិការងារ និងការអប់រំរបស់ស្ត្រី និងការធ្លាក់ចុះនៃមូលនិធិម្ចាស់ជំនួយ, អង្គការសហប្រជាជាតិបានកាត់បន្ថយ សំណើជំនួយមនុស្សធម៌របស់ខ្លួន សម្រាប់អាហ្វហ្គានីស្ថានជាង ១ពាន់លានដុល្លារ ដោយបង្ខំឱ្យភ្នាក់ងារជំនួយនានា បញ្ឈប់ការផ្តល់ជំនួយដ៏សំខាន់ ដល់មនុស្សរាប់លាននាក់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីខែមីនា អង្គការសហប្រជាជាតិបានចាប់ផ្តើម ផែនការឆ្លើយតបមនុស្សធម៌...
ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី កាលពីថ្ងៃចន្ទបានជំរុញឱ្យ អង្គការសហប្រជាជាតិថ្កោលទោស ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ម្តងហើយម្តងទៀត នៅក្នុងប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានថ្កោលទោស នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារមីស៊ីល ចុងក្រោយបង្អស់របស់អ៊ីស្រាអែល ដែលបានវាយប្រហារអាកាស យានដ្ឋានអន្តរជាតិក្រុងដាម៉ាស់ កាលពីថ្ងៃច័ន្ទ ដោយធ្វើឱ្យអាកាសយានដ្ឋាន លែងដំណើរការ និងបានសម្លាប់ទាហានពីរនាក់។ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសថា អ៊ីស្រាអែល...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ាដោះលែង អតីតមេដឹកនាំប្រទេសលោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងដំណោះស្រាយដំបូងដែលបានអនុម័ត លើស្ថានភាពនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ចាប់តាំងពីរដ្ឋប្រហារបានកើតឡើង នៅទីនោះកាលពីខែកុម្ភៈឆ្នាំមុន។ ដំណោះស្រាយនេះបានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពអាសន្ន ដែលកំពុងបន្តដាក់ដោយយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា”។ វាត្រូវបានអនុម័តដោយមានការ គាំទ្រពីសមាជិកចំនួន ១២ ក្នុងចំណោមសមាជិកទាំង ១៥ ដោយមានប្រទេសរុស្ស៊ី ចិន...
ញូវយ៉ក៖ មហាសន្និបាតអង្គការ សហប្រជាជាតិបានអនុម័ត សេចក្តីសម្រេចមួយកាលពីថ្ងៃពុធ ដែលរិះគន់រុស្ស៊ី ចំពោះការបញ្ចូលតំបន់អ៊ុយក្រែនចំនួន៤ កាលពីខែមុន និងកំណត់ការធ្វើប្រជាមតិ ដែលសំដៅលើការបញ្ជាក់ ភាពត្រឹមត្រូវនៃការពង្រីកទឹកដីគឺ “ខុសច្បាប់” ។ សភារបស់ស្ថាប័នពិភពលោកមួយនេះ ក៏បានជំរុញឱ្យទីក្រុងម៉ូស្គូ ដកសេចក្តីប្រកាសនៃការបញ្ចូលតំបន់ Luhansk, Donetsk, Kherson និង Zaporizhzhia ដែលជាផ្នែកនៃការលុកលុយ ទេសជិតខាងរបស់ខ្លួន...