ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ចង់ឲ្យប្រធានអង្គការសហប្រជាជាតិ គួរលាលែងចេញពីតំណែង

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ត្រូវតែលាលែងពីមុខតំណែង ដែលលោកបានកាន់តាំងពីឆ្នាំ ២០១៧។

ការទាមទារនេះធ្វើឡើងបន្ទាប់ពី ការចោទប្រកាន់ដែលធ្វើឡើង ដោយរដ្ឋជ្វីហ្វកាលពីដើមខែនេះថា បុគ្គលិក១២នាក់នៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានជាប់ពាក់ព័ន្ធក្នុងការលុកលុយចូល អ៊ីស្រាអែលដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។

លោកKatz បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយនឹងកាសែត Politico កាលពីដើមសប្តាហ៍ថា ៖ពិតណាស់ លោក Guterres ទទួលខុសត្រូវជាអគ្គលេខាធិការ អង្គការសហប្រជាជាតិ សម្រាប់សកម្មភាពរបស់បុគ្គលិក UNRWA ។ លោកបានបន្ថែមថា៖ ដូច្នេះលោក Guterres ត្រូវតែលាលែងពីតំណែង ឬអង្គការសហប្រជាជាតិ ត្រូវតែជំនួសតំណែងរបស់គាត់។

ទោះបីជាយ៉ាងណាក្តីប្រមុខអង្គការ សហប្រជាជាតិរូបនេះមិនបានធ្វើការ អើពើនឹងការរិះគន់ និងព័ត៌មានជាច្រើនទាក់ទងនឹង ឥរិយាបថរបស់អង្គការជំនួយ ក៏ដូចជាការបង្ហាញពីកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហាម៉ាសទេដោយលោកបាននិយាយថា អ៊ីស្រាអែលតែងតែគិតថា UNRWA គឺ ស្ទើរតែជាកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហាម៉ាស ទៀតផង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top