យូអិន៖ អគ្គលេខាធិការរង អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ និងការកសាងសន្តិភាពលោកស្រី Rosemary DiCarlo កាលពីថ្ងៃពុធបានសម្តែងការព្រួយបារម្ភ ចំពោះផលប៉ះពាល់ជាសកល នៃជម្លោះអ៊ុយក្រែន។ យោងតាមការប៉ាន់ប្រមាណ របស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រជាជនចំនួន ៣៤៥លាននាក់នឹងមានភាពអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ ឬមានហានិភ័យខ្ពស់នៃអសន្តិសុខស្បៀង នៅក្នុងប្រទេសចំនួន ៨២ ដែលមានវត្តមានប្រតិបត្តិការរបស់ WFP ។ លោកស្រីបានប្រាប់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ...
លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានលើកឡើងក្នុងសន្និសីទបើកចំហ ស្តីពីបញ្ហាអ៊ុយក្រែននៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៤ ខែសីហាថា មិនអនុញ្ញាតឱ្យពិភពលោករំកិលទៅរក “សង្គ្រាមត្រជាក់ថ្មី” ជាដាច់ខាត ។ លោក Zhang Jun បានថ្លែងថា វិបត្តិអ៊ុយក្រែននិងស្ថានការណ៍តានតឹង មួយចំនួនដែលកើតឡើងលើផ្ទៃអន្តរជាតិ នៅពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា ក្នុងយុគសម័យដែលត្រូវការ...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធលោក Antonio Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានហៅខួប៦ខែ នៃការចាប់ផ្តើមសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែនថា ជា “ព្រឹត្តិការណ៍ដ៏សោកសៅ និងសោកនាដកម្ម” ។ លោក...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ពិភពលោក គឺស្ថិតនៅក្នុង “គ្រាដ៏គ្រោះថ្នាក់បំផុត” ហើយប្រទេសទាំងអស់ ដែលមានអាវុធនុយក្លេអ៊ែរ ត្រូវតែធ្វើការប្តេជ្ញាចិត្ត ដោយមិនប្រើប្រាស់អាវុធនេះជាមុនឡើយ” ខណៈដែលលោកក៏បានអំពាវនាវឱ្យបញ្ចប់ “ការផ្ទុះអាវុធនុយក្លេអ៊ែរ” ផថដែរ។ ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តដូចគ្នា ចំពោះការសន្ទនា និងហេតុផលដែលនាំទៅដល់កិច្ចព្រមព្រៀង ដែលបានចាប់ផ្តើមឡើងវិញបនូវការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងជីពីអ៊ុយក្រែន...
ប៉េកាំង៖ ប្រទេសចិន បានចូលកាន់តំណែងជា ប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខ សម្រាប់ខែសីហាជាមួយនឹង អាទិភាពនៃការសម្របសម្រួលកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ សម្រាប់សន្តិសុខរួម និងគាំទ្រដល់ការកសាងសមត្ថភាព របស់អាហ្វ្រិកសម្រាប់ការរក្សាសន្តិភាព។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា ចំពេលមានការផ្លាស់ប្តូរទិដ្ឋភាពអន្តរជាតិ ក្រុមប្រឹក្សាសន្តិសុខត្រូវតែពិនិត្យ មើលឡើងវិញនូវតួនាទីនៃការសន្ទនា និងកិច្ចសហប្រតិបត្តិការសម្រាប់សន្តិសុខរួម។ លោកបានប្រាប់សន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីការងារខែសីហា...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យអាជ្ញាធរនៃប្រទេសម៉ាលី ហ្គីណេ និងបួគីណាហ្វាសូ ត្រឡប់ទៅរក “សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ” វិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្នុងអំឡុងពេលសន្និសីទកាសែត ជាមួយប្រធានាធិបតីសេណេហ្គាល់លោក Macky Sall ប្រធានអង្គការសហប្រជាជាតិ បាននិយាយថា វាមានសារៈសំខាន់ក្នុងការបន្តការសន្ទនា ជាមួយអាជ្ញាធរនៃប្រទេសទាំងបី ដើម្បីជួយសម្រួលដល់ការវិលត្រឡប់ យ៉ាងឆាប់រហ័សទៅកាន់ “សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ”...
បរទេស ៖ អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានព្យួរប្រទេសរុស្ស៊ី ពីកៅអីរបស់ខ្លួននៅ ក្រុមប្រឹក្សាសិទ្ធិមនុស្ស ខណៈដែលពិភពលោក ហៅថា ជាអំពើឃោរឃៅដែលបានប្រព្រឹត្ត នៅក្នុងប្រទេសអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda...
យូអិន៖ បេសកជនអង្គការសហប្រជាជាតិ ប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានជំរុញឱ្យក្រុមតាលីបង់ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះការចូលរួមនាពេលអនាគត ជាមួយសហគមន៍អន្តរជាតិ។ ដោយកត់សម្គាល់ថា ម្ចាស់ជំនួយមួយចំនួន “ស្ទាក់ស្ទើរ” ក្នុងការរួមចំណែកផ្នែកហិរញ្ញវត្ថុ ដើម្បីជួយដោះស្រាយវិបត្តិមនុស្សធម៌ នៅក្នុងប្រទេសនេះ លោកស្រី Deborah Lyons តំណាងពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីស្ថានភាពនៅក្នុង ប្រទេសអាហ្វហ្គានីស្ថានថា...
បរទេស ៖ សមាជិក នៃក្រុមបះបោរ ដែលបានដណ្ដើមអំណាចនៅអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១ បានសន្យាថា ពួកគេនឹងមិនធ្វើបាប ទៅលើមន្ត្រី និងអ្នកអនុវត្តច្បាប់ ដែលបម្រើការក្នុងរបបដឹកនាំ ដោយលោកខាងលិច កាលពីមុនក្នុងទីក្រុងកាប៊ុលនោះទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស ៖ សមាជិកនៃក្រុមប្រឹក្សាភិបាល អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រម្សិលមិញបានចេញសេចក្តី ថ្លែងការណ៍មួយ ដើម្បីសំដែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពរីករាលដាល នៃជម្លោះរវាងក្រុមសកម្មប្រយុទ្ធ និងយោធានៅតំបន់ភាគខាងជើង នៃប្រទេសអេត្យូពី ។ នៅក្នុងសេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថាផលប៉ះពាល់ នៃជម្លោះកំពុងធ្វើឲ្យមានសំពាធ យ៉ាងធ្ងន់ធ្ងរទៅដល់កិច្ចការងារ ជំនួយមនុស្សធម៍ និងក៏ដូចជាស្ថេរភាព របស់ប្រទេសទាំងមូលផងដែរ ឬអាចរាលដាលទៅ ដល់ក្នុងតំបន់ផង។ ក្រុមប្រឹក្សាក៏បាន...