ព័ត៌មានអន្តរជាតិ

អាមេរិក ផ្តល់ទិដ្ឋាការជូនលោក Lavrov ដើម្បីអាចចូលរួមកិច្ចប្រជុំ របស់អង្គការសហប្រជាជាតិ

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានច្រើន របស់រុស្សីកាលពីថ្ងៃអង្គារម្សិលមិញ បានធ្វើការចេញផ្សាយថា រដ្ឋាភិបាលវ៉ាស៊ិនតោន បានសម្រេចប្រកាសផ្តល់ទិដ្ឋាការ ដល់រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergey Lavrov និងមន្ត្រីការទូតជាន់ខ្ពស់ផ្សេងទៀតផង។

ការសម្រេចចិត្តនេះមានន័យថា នឹងអាចផ្តល់ឲ្យក្រុមតំណាង របស់រដ្ឋាភិបាលទីក្រុងមូស្គូ ក្នុងការបំពេញការងារ នៅក្នុងទីក្រុងញុវយ៉ក និងទីស្នាក់ការកណ្តាលនៃអង្គការ សហប្រជាជាតិទោះបីជា បច្ចុប្បន្នរុស្សីកំពុងស្ថិតនៅក្រោម ការដាក់ទណ្ឌកម្មក្តី។

អ្នកនាំពាក្យរបស់ក្រសួងការបរទេស បាននិយាយថា៖ នៅថ្ងៃនេះទិដ្ឋាការជាច្រើន ត្រូវបានផ្តល់ជូនលោករដ្ឋមន្ត្រី Lavrov និងក្រុមមន្ត្រីការទូតជាន់ខ្ពស់ ជាច្រើនរូបទៀតដែល នឹងត្រូវធ្វើដំណើរមកចូលរួម កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ។

គួរឲ្យដឹងដែរថា កន្លងមករដ្ឋាភិបាលទីក្រុងមូស្គូ តែងតែបានធ្វើការរិះគន់ ទៅលើរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន អំពីការបដិសេធមិនព្រមផ្តល់ ទិដ្ឋាការជូនមន្ត្រីទូតរបស់ខ្លួនដើម្បីអាច ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ របស់អង្គការសហប្រជាជាតិលើកទី៧៧ ដែលប្រព្រឹត្តទៅនាពេលខាងមុខនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top