ភ្នំពេញ៖ ក្រុមគ្រូពេទ្យវះកាត់កុមារ នៃមន្ទីរពេទ្យគន្ធបុប្ផា បានជួយវះកាត់សង្រ្គោះ កុមារាម្នាក់នេះ ដែលមានជំងឺរលួយខ្នែង ពោះវៀន និងរលាកស្រោមពោះធ្ងន់ធ្ងរបំផុត ហើយបានឆ្លងកូវីដ-១៩ ។ នេះបើយោង តាមមូលនិធិគន្ធបុប្ផាកម្ពុជា។ សូមអរគុណ ក្រុមយុទ្ធជនអាវស ដែលបានបំពេញការងារយ៉ាងលំបាកនឿយហត់ ដោយស្មារតីទទួលខុសត្រូវខ្ពស់។ នេះជាលទ្ធផលនៃការពិនិត្យ ព្យាបាលដោយមិនបង់ថ្លៃ និងមិនមានការរើសអើង ដែលអាចប្រព្រឹត្តទៅ និងអាចបន្តទៀតបាន ដោយសារការបរិច្ចាគរបស់សប្បុរសជនទាំងអស់។...
ភ្នំពេញ៖ស្ថានទូតចិនប្រចាំកម្ពុជា បានអបអរសាទរយ៉ាងកក់ក្តៅ ចំពោះខួបអនុស្សាវរីយ៍លើកទី៧០ នៃថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា។ នេះបបើយោងតាម គេហទំព័រហ្វេសប៊ុក ស្ថានទូតចិនប្រចាំកម្ពុជា ។ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ ៧០ ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់នូវរឿងរ៉ាវ...