ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល នៃប្រទេសកម្ពុជា បានកោតសរសើរ ដល់ក្រុមហ៊ុនចិន ដែលកំពុងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោថា ខិតខំសហការជំរុញការសាងសង់ ប្រកបដោយគុណភាព ដំណើរទៅមុខដោយរលូន ពុំមានអ្វីរាំងស្ទះ បើទោះបីជាស្ថិតក្នុងការរីករាលដាល នៃជំងឺកូវីដ ក៏ដោយ។ ក្នុងពេលអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់ ពីដំណើរការសាងសង់ អាកាសយានដ្ឋាន អន្តរជាតិតេជោ នាព្រឹកថ្ងៃទី១៤ មិថុនា ២០២២...
ភ្នំពេញ៖ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានបង្ហាញនូវការប្តេជ្ញាសហការ ជាមួយដៃគូ និងអ្នកពាក់ព័ន្ធនៅកម្រិតសកល ថ្នាក់តំបន់ ថ្នាក់ជាតិ និងមូលដ្ឋាន ដើម្បីសម្រួលដល់ការចាប់ផ្តើមឡើងវិញ នៃឧស្សាហកម្មអាកាសចរណ៍ ប្រកបដោយសុវត្ថិភាព។ ការប្ដេជ្ញានេះធ្វើឡើងនៅក្នុងឱកាស លោកម៉ៅ ហាវណ្ណាល់ ចូលរួមកិច្ចប្រជុំកំពូលអាកាសចរណ៍ Changi Aviation Summit...