ហ្សាការតា៖ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារនេះមានគ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័រ បានកើតឡើងនៅខេត្ត Gorontalo របស់ប្រទេសឥណ្ឌូនេស៊ី ដោយមិនបង្កឱ្យមានរលកធំៗកើតឡើងនោះទេ ។ ទីភ្នាក់ងារខាងលើបានរាយការណ៍មកថា គ្រោះរញ្ជួយបានកើតឡើងនៅម៉ោង២និង៥១នាទីព្រឹក ម៉ោងនៅក្រុងហ្សាការតា នៅថ្ងៃអង្គារនេះ ត្រូវនឹងម៉ោង១៩និង៥១នាទីម៉ោងសកល ដែលមានចំណុចកណ្តាលចម្ងាយ៧៧គីឡូម៉ែត្រនៅភាគនិរតីនៃក្រុង Gorontalo និងមានជម្រៅ១៣២គីឡូម៉ែត្រពីបាតសមុទ្រ ។ ទីភ្នាក់ងារដដែលនេះបានចេញផ្សាយបឋម គឺថា...
ប៊ែកឡាំង៖ យោងតាមការសិក្សាថ្មីមួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ សេដ្ឋកិច្ចពិភពលោកប្រឈមនឹង ការបាត់បង់ប្រាក់ចំណូល ១៩ភាគរយនៅឆ្នាំ២០៥០ ដោយសារការបំរ៉ែលបំរួលអាកាសធាតុ ទោះបីជាការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ត្រូវបានកាត់បន្ថយយ៉ាងខ្លាំងភ្លាមៗក៏ដោយ ។ ការសិក្សាដែលត្រូវបានចេញផ្សាយ នៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រធម្មជាតិ ដោយវិទ្យាស្ថាន Potsdam សម្រាប់ការស្រាវជ្រាវផលប៉ះពាល់អាកាសធាតុ ហៅកាត់ថា (PIK) បានបង្ហាញថា ការខាតបង់ទាំងនេះមានទំហំធំជាង៦ដង នៃការចំណាយនៃវិធានការកាត់បន្ថយ ដែលតម្រូវឱ្យកំណត់ការឡើងកម្តៅផែនដីដល់ ២ដឺក្រេ...
កង់បេរ៉ា៖ របាយការណ៍របស់រដ្ឋាភិបាលបានរកឃើញថា ការកើនឡើងនៃភាពធ្ងន់ធ្ងរ និងអាំងតង់ស៊ីតេនៃរលកកំដៅ កំពុងជំរុញឱ្យមានការកើនឡើងនៃចំនួនប្រជាជនអូស្ត្រាលី ដែលសម្រាកនៅមន្ទីរពេទ្យ ដោយសារតែអាកាសធាតុខ្លាំង។ យោងតាមរបាយការណ៍ ដែលត្រូវបានបោះពុម្ពផ្សាយដោយវិទ្យាស្ថានសុខភាព និងសុខុមាលភាពអូស្ត្រាលី (AIHW) នៅថ្ងៃព្រហស្បតិ៍នេះ ចំនួនប្រជាជនអូស្ត្រាលី បានចូលមន្ទីរពេទ្យ សម្រាប់ការរងរបួស ដែលទាក់ទងនឹងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដូចជារលកកំដៅ ភ្លើងឆេះព្រៃ និងព្យុះ បានកើនឡើងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ប្រភពបានរកឃើញថា រវាងឆ្នាំ២០១២...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤-២០ ខែធ្នូ ឆ្នាំ២០២២ អាកាសធាតុនៅប្រទេសកម្ពុជា ចាប់ផ្តើមចុះត្រជាក់ ដូច្នេះប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ ថែរក្សាសុខភាព។ យោងតាមសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤-២០ ធ្នូ ចេញផ្សាយដោយ ក្រសួងធនធានទឹក នាថ្ងៃនេះ បានឱ្យដឹងថា ក្នុងមួយសបា្តហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពល...
ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តគាំទ្រនូវគម្រោងនានា ក្នុងវិស័យអាទិភាពមួយចំនួនរបស់កម្ពុជា ដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ម៉ាសាស៊ូហ្គូ អាសាការ៉ា (Masatsugu Asakawa)...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យប្រជាពលរដ្ឋរស់នៅបណ្តាខេត្តក្នុងភូមិសាស្ត្រជាប់តំបន់ជួរភ្នំទីទំនាប និងជាប់ផ្លូវទឹក ត្រូវបង្កើនការប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី៦-៩ ខែកញ្ញា ។ ក្នុងនោះនៅលើផ្ទៃសមុទ្រ មានភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី៧-៩ខែកញ្ញាផងដែរ ៕
ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា នៅក្នុងរយៈពេល ៥ខែ ឆ្នាំ២០២២ ផលប៉ះពាល់ដោយសារអាកាសធាតុ នៅប្រទេសកម្ពុជា មានការថយចុះពាក់កណ្តាល បើប្រៀបធៀបនឹងរយៈពេល ៥ខែ កាលពីឆ្នាំ២០២១។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាថ្ងៃទី១ មិថុនា បានបញ្ជាក់ថា ដោយឡែកស្ថានភាពអាកាសធាតុសម្រាប់៥ខែ ដើមឆ្នាំ២០២២នេះ មានភាពល្អប្រសើរជាងឆ្នាំ២០២១ ដោយសារកម្ពុជា ទទួលរងកម្រិតកំដៅខ្សោយ...
ភ្នំពេញ៖ នៅក្នុងរយៈពេល១សប្តាហ៍ទៅមុខ (ចាប់ពីថ្ងៃ១៨-២៤ ឧសភា) កម្ពុជានឹងទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតមធ្យម និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីបង្គួរទៅខ្លាំង ធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានស៊ីតុណ្ហភាពអប្បបរិមាពី២៤-២៦អង្សាសេ និងស៊ីតុណ្ហភាពអតិបរិមា ពី៣៣-៣៥អង្សាសេ។ អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកំរិតពីមធ្យមទៅខ្លាំង លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់...
ភ្នំពេញ៖ ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ពោរអំឡុងពេលមួយសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ ដែលកើតឡើងនៅសមុទ្រចិនខាងត្បូង ក្បែរភាគខាងត្បូងវៀតណាម ធ្វើឲ្យមានភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងចុះត្រជាក់បន្តិចថែមទៀតផង ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ២៣-២៦អង្សារសេ និងសីតុណ្ណភាពអតិបរមា ពី៣១-៣៤អង្សារសេ...
វ៉ាស៊ីនតោន៖ ព្រឹត្តិការណ៍អាកាសធាតុសរុបចំនួន ២០លើក ដែលកើតឡើងនៅ សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១ ដែលត្រូវបានកត់ត្រា ដោយមជ្ឈមណ្ឌលជាតិសម្រាប់ ព័ត៌មានបរិស្ថានរបស់សហរដ្ឋអាមេរិក (NCEI) បានធ្វើឱ្យប្រទេសនេះខាតបង់ យ៉ាងហោចណាស់ជាង ១៤៥ ពាន់លានដុល្លារ។ រាល់ព្រឹត្តិការណ៍អាកាសធាតុ ឬអាកាសធាតុទាំងនោះជាលក្ខណៈបុគ្គល បាននាំឱ្យមានការខាតបង់យ៉ាងហោចណាស់ ១ ពាន់លានដុល្លារ ហើយពួកវាទាំងអស់បានរួមចំណែក ដល់ការស្លាប់របស់មនុស្ស ៦៨៨នាក់ នៅទូទាំងសហរដ្ឋអាមេរិក...