ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសម្រេចបិទខ្ទប់ការចេញ-ចូលជាបណ្តោះអាសន្ននៃផ្នែកខ្លះ ក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី៣១ ខែឧសភា រហូតដល់ថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២១។
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសឲ្យដឹងថា នៅថ្ងៃទី៦ ឧសភា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥នាក់ នៅផ្សារម៉ាឡៃ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។ តាមរយៈសេចក្ដីជូនដំណឹង នៅថ្ងៃទី៦ ឧសភា រដ្ឋបាលខេត្តបានអំពាវនាវ ឲ្យប្រជាពលរដ្ឋ និងសាធារជន ដែលបានប៉ះពាល់ដោយផ្ទាល់ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាក...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ សម្រេចផ្អាកអាជីវកម្មកាស៊ីណូទាំងអស់ ជាបណ្តោះអាសន្ន ចាប់ពីពេលនេះរហូតដល់ មានការជូនដំណឹងជាថ្មី។ យោងតាមសេចក្ដីសម្រេច ត្រង់ប្រការ១ បញ្ជាក់ថា «ត្រូវបានផ្អាកអាជីវកម្មកាស៊ីណូ ដែលមានអនុស្សារណៈ ជាមួយក្រសួងសុខាភិបាល ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី» ។ បទបញ្ញាត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកដំណើរការសាលាសុវណ្ណភូមិ២ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ក្រោយរកឃើញសិស្សមាន ការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ មីនា បានឲ្យដឹងថា ការសម្រេចផ្អាកនេះ ធ្វើឡើងផ្អែកតាមការស្រាវជ្រាវ លើករណីប្រជាពលរដ្ឋចំនួន១គ្រួសារ ដែលបច្ចុប្បន្នរស់នៅភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឃើញមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ មានកូនទៅរៀននៅសាលាសុវណ្ណភូមិ២ ស្ថិតនៅក្រុងប៉ោយប៉ែត...
ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបំភ្លឺនិងបកស្រាយថា ករណីបុរសខ្មែរម្នាក់ ជាពលករខ្មែរមកពីថៃ មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩ទេ តែស្លាប់ជំងឺរលាក់ស្រោមខួរក្បាល និងជំងឺរបេងសួត។ ការបកស្រាយ ក្រោយមានការលើកឡើងថា បុរសនេះបន្ទាប់ពីធ្វើដំណើរមកពីថៃវិញ បានស្លាប់ដោយសារជំងឺកូវីដ១៩ ៕