បរទេស៖ ពិព័រណ៍បារីប្រចាំឆ្នាំរបស់ប្រទេសគុយបា ដែលគ្រោងនឹងប្រារព្ធឡើងនៅសប្តាហ៍ចុងក្រោយនៃខែកុម្ភៈ ត្រូវបានពន្យារពេល ខណៈដែលកោះនេះកំពុងប្រឈមមុខនឹងការដាច់ចរន្តអគ្គិសនី និងកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរដែលបង្កឡើងដោយការហាមឃាត់ប្រេងរបស់សហរដ្ឋអាមេរិក, នេះបើយោងតាមអ្នករៀបចំបាននិយាយកាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នករៀបចំពិព័រណ៍បារី Habanos S.A. បាននិយាយថា ខ្លួនបានសម្រេចចិត្តពន្យារពេលព្រឹត្តិការណ៍ដ៏ល្បីល្បាញនេះ ដើម្បី “រក្សាស្តង់ដារគុណភាពខ្ពស់របស់ខ្លួន”។ Habanos...
ច្បាប់អន្តរជាតិ ឬអង្គការសហប្រជាជាតិ បានក្លាយទៅជាទំនិញមួយដែលលែងមានតម្លៃទៀត។ ព្រោះក្រោយពីការចាប់ខ្លួនលោក Nicolas Maduro បានហើយលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិកបានប្រកាសថា សហរដ្ឋអាមេរិក អាចអនុវត្តអំណាចនិងឆន្ទៈរបស់ខ្លួននៅ ទោះបីកន្លែងណាមួយក៏បាន (SIC) ! ដែលមុននេះ សហរដ្ឋអាមេរិកតែងតែប្រើពាក្យ របៀបរបបសណ្ដាប់ធ្នាប់អន្តរជាតិ ត្រូវផ្អែកមកលើច្បាប់ទម្លាប់! ដែលជាពាក្យពេជ្រនយោបាយរបស់អាមេរិក...
តាមការប៉ាន់ស្មាន របស់ពួកអ្នកសេដ្ឋកិច្ចពិភពលោក បានអះអាងថា រ៉ែប្រេងរបស់ Venezuala មានប្រហែល ៣០៣ពាន់លានធុង ច្រើនជាងគេបំផុតលើស Saudi Arabia ដែលមានប្រេងត្រឹមប្រមាណ ២៦៧ពាន់លានធុង ដែលប្រេងទាំងនេះមួយភាគធំស្ថិតក្រោមខ្សែរក្រវ៉ាត់នៃរបៀងសមុទ្រ Orinoco តែប្រភេទប្រេងរបស់ Venezuala មានភាពធ្ងន់ កម្រិត API ទាប ដែលប្រេងទាំងនេះពិបាកក្នុងការរុករក...
គែរ៖ ខណៈពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប្រកាសពីការចាប់ផ្តើមនៃការសន្ទនា ហាក់ដូចជាមានក្តីសង្ឃឹមបន្តិចបន្តួច សម្រាប់ការបន្ធូរបន្ថយភាពតានតឹង ដែលបានគ្របដណ្ដប់លើមជ្ឈិមបូព៌ា អស់រយៈពេលជាច្រើនសប្តាហ៍។ ទោះជាយ៉ាងណាក៏ដោយ ដោយសារទីក្រុងវ៉ាស៊ីនតោន បន្តពង្រឹងវត្តមានយោធារបស់ខ្លួន និងការរំពឹងទុក សម្រាប់ការចរចានៅតែមិនប្រាកដប្រជា ស្រមោលនៃជម្លោះនៅតែគ្របដណ្ដប់លើតំបន់នេះ។ នៅយប់ថ្ងៃសៅរ៍ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានបញ្ជាក់ថា ពួកគេបានផ្តួចផ្តើមការសន្ទនា ដោយផ្តល់នូវការធូរស្រាលដល់មនុស្សជាច្រើនដែលបានថប់ដង្ហើមក្រោមភាពតានតឹង នៃការប្រឈមមុខដាក់គ្នារយៈពេលមួយសប្តាហ៍ រវាងប្រទេសទាំងពីរ។ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បាននិយាយថា ប្រទេសរុស្ស៊ីថ្កោលទោសការប៉ុនប៉ងជាថ្មី របស់សហរដ្ឋអាមេរិកក្នុងការច្របាច់ក ផ្នែកសេដ្ឋកិច្ចនៃប្រទេសគុយបា។ ការអត្ថាធិប្បាយរបស់លោកស្រីកើតឡើង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានផ្លាស់ប្តូរដើម្បីបង្កើនសម្ពាធលើបន្ទាត់ជីវិតឥន្ធនៈរបស់កោះនេះ។ កាលពីថ្ងៃព្រហស្បតិ៍ លោក Trump បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ដែលបានអំពាវនាវឱ្យមានភាពអាសន្នជាតិ ដើម្បីដាក់មូលដ្ឋានគ្រឹះសម្រាប់ការដំឡើងពន្ធ លើទំនិញពីប្រទេសដែលលក់ប្រេងទៅឲ្យគុយបា។...
ប្រការដែលមានគោលគំនិតចង់គ្រប់គ្រងត្រួតត្រាមកលើកោះទឹកកក Greenland មិនមែនទើបតែមានកាលជំនាន់លោក Trump នោះទេ តែនេះគឺជាមហិច្ឆិតាក្នុងភូមិសាស្ត្រនយោបាយដែលមានយូរមកហើយរបស់អ្នកកាន់អំណាច អាមេរិកសម្រាប់ប៉ូលខាងជើងនោះ។ Greenland គឺជាកោះទឹកកកមួយដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលមានទីតាំងនៅជិតអាមេរិកខាជើង ស្ថិតនៅពាក់កណ្ដាលនៃសមុទ្រ Atlantic និងសមុទ្រ Arctic។ Greenland គឺជាដែនដីស្វ័យភាពរបស់ Denmark ដែលមានប្រជាជនប្រមាណ ៥៧,០០០នាក់ និងមានវិសាលភាពទឹកដី...
ប្រ៊ុចសែល៖ សហភាពអឺរ៉ុប មានការសង្ស័យយ៉ាងធ្ងន់ធ្ងរអំពីក្រុមប្រឹក្សាសន្តិភាព aដែលស្នើឡើងដោយសហរដ្ឋអាមេរិក ហើយនឹងការពារខ្លួនប្រឆាំងនឹងទម្រង់ នៃការបង្ខិតបង្ខំណាមួយ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានលើកឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលបន្ទាន់ របស់ក្រុមប្រឹក្សាបានបញ្ចប់ភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍។ លោក Costa បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា សហភាពអឺរ៉ុបមានការសង្ស័យយ៉ាងធ្ងន់ធ្ងរអំពីធាតុផ្សំជាច្រើននៃក្រុមប្រឹក្សាសន្តិភាព រួមទាំងវិសាលភាព អភិបាលកិច្ច និងភាពឆបគ្នាជាមួយធម្មនុញ្ញអង្គការសហប្រជាជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកក៏បានឲ្យដឹងផងដែរថា...
វ៉ាស៊ីនតោន៖ លោកនាយករដ្ឋមន្រ្តីសឹង្ហបុរី ឡូរែន វង់ បានថ្លែងអំណរគុណ លោកប្រធាននាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការស្វែងសន្តិភាព ដល់បណ្តាប្រទេសនានា ជុំវិញពិភពលោក ជាពិសេសធានាបានបទឈប់បាញ់ រវាងកម្ពុជា ថៃ។ ថ្លែងតាមសន្ទនាទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក ក្នុងឱកាសជូនពរឆ្នាំថ្មី លោក វង់ បានសរសេរនៅលើបណ្តាញសង្គមនា ថ្ងៃទី២ មករា...
ប៉េកាំង៖ ប្រទេសចិន ជំរុញយ៉ាងខ្លាំងដល់សហរដ្ឋអាមេរិក ឱ្យបោះបង់ចោលផ្នត់គំនិតសូន្យបូក និងភាពលំអៀងខាងមនោគមវិជ្ជា ហើយចៀសវាងការអនុវត្តបទប្បញ្ញត្តិអវិជ្ជមានទាក់ទងនឹងប្រទេសចិន នៅក្នុងសេចក្តីព្រាងច្បាប់គោលនយោបាយការពារជាតិរបស់ខ្លួន អ្នកនាំពាក្យគណៈកម្មាធិការកិច្ចការបរទេស នៃសភាប្រជាជនជាតិបានលេីកឡេីង ដើម្បីឆ្លើយតបទៅនឹងភាគីសហរដ្ឋអាមេរិក ដែលទើបតែចុះហត្ថលេខាលើច្បាប់ “ច្បាប់អនុញ្ញាតការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៦”។ ដោយកត់សម្គាល់ថាច្បាប់ ដែលអនុម័តដោយសភាសហរដ្ឋអាមេរិក ត្រូវបានចុះហត្ថលេខាឱ្យចូលជាច្បាប់ អ្នកនាំពាក្យលោក Xu Dong បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងរបស់ប្រទេសចិន និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះខ្លឹមសារអវិជ្ជមាន ដែលកំណត់គោលដៅលើប្រទេសចិន។...
ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រមុខរដ្ឋនៃប្រទេសនានានៅក្នុងតំបន់អាមេរិកឡាទីន និងតំបន់ការីប៊ីន ដោយថ្កោលទោសការកើនឡើងនៃការឈ្លានពានរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា និងផលប៉ះពាល់របស់ពួកគេទៅលើតំបន់នេះ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil។ លោក Gil បានឧ្យដឹងនៅពេលលោកអានលិខិតនៅទីស្នាក់ការកណ្តាលក្រសួងការបរទេសវេណេស៊ុយអេឡាថា “ខ្ញុំកំពុងសរសេរ ដើម្បីជូនដំណឹងដល់អ្នកអំពីការកើនឡើងនៃការឈ្លានពានដ៏ធ្ងន់ធ្ងរបំផុតដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលផលប៉ះពាល់របស់វាលើសពីប្រទេសរបស់ខ្ញុំ”។ លិខិតនេះរៀបរាប់ពីព្រឹត្តិការណ៍ចាប់តាំងពីខែសីហា នៅពេលដែលសហរដ្ឋអាមេរិក...