សាន់ហ្វ្រាន់ស៊ីស្កូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ថា កាលពីល្ងាចថ្ងៃអង្គារ ក្រុមមន្ត្រីបានឲ្យដឹងថា យន្តហោះធុនតូច១គ្រឿង បានធ្លាក់ចូលទៅក្នុងផ្ទះមួយកន្លែងនៅក្នុងទីក្រុង Newberg រដ្ឋ Oregon សហរដ្ឋអាមេរិក ដោយបានបណ្តាល ឲ្យស្លាប់មនុស្សចំនួន២នាក់ ។ សាក្សីបានរាយការណ៍មកថា បានឃើញយន្តហោះ១គ្រឿង “បានវិលក្បាលចុះមកក្រោម ហើយធ្លាក់នៅជិតផ្លូវ North...
វ៉ាស៊ីនតោន៖ បុគ្គលិកពេទ្យ Kaiser Permanente ដែលជាអង្គការមិនរកប្រាក់ចំណេញ ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើកូដកម្មនៅព្រឹកថ្ងៃពុធ ដែលត្រូវបានគេរំពឹងថា នឹងឃើញសមាជិកសហជីពជាង ៧៥០០០ នាក់ដើរចេញពីមន្ទីរពេទ្យ និងការិយាល័យពេទ្យ បន្ទាប់ពីក្រុមហ៊ុន និងអ្នកចរចាការងារបរាជ័យក្នុងការ ដោះស្រាយវិវាទជុំវិញកម្រិតបុគ្គលិក។ CNBC បានរាយការណ៍ថា “សម្ព័ន្ធសហជីព Kaiser Permanente បានពិពណ៌នាអំពីការបញ្ឈប់ការងារថា ជាកូដកម្មដ៏ធំបំផុតរបស់បុគ្គលិកថែទាំសុខភាព...
ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា អាមេរិក ត្រៀមខ្លួនរួចជាស្រេច ក្នុងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍអនាគតបៃតង (Green future) នៅតំបន់ជុំវិញបឹងទន្លេសាប ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន។ នាឱកាសអញ្ជើញ ជួបពិភាក្សាការងារជាមួយលោក អ៊ាង សុផល្លែត...
ប៉េរ៉ូត៖ គេហទំព័រ Al-Manar English បានរាយការណ៍ថា អគ្គលេខាធិការ Hezbollah របស់ប្រទេសលីបង់ លោក Sayyed Hassan Nasrallah បានឲ្យដឹងថា សហរដ្ឋអាមេរិក ជាអ្នកទទួលខុសត្រូវ ចំពោះវិបត្តិជនភៀសខ្លួនស៊ីរី។ នៅក្នុងសុន្ទរកថាដែលថ្លែងក្នុងពិធីរំលឹកខួបកំណើតរបស់ព្យាការី Mohammad ក្នុងទីក្រុងប៉េរ៉ូត កាលពីថ្ងៃចន្ទ លោក Nasrallah...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានកោះប្រជុំសន្និសីទមួយជាមួយមេដឹកនាំនៃប្រទេសកាណាដា ជប៉ុន និងបណ្តាប្រទេសអឺរ៉ុប ដោយប្រាប់ពួកគេថា ទីក្រុងវ៉ាស៊ីនតោន នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយអ៊ុយក្រែន។ ការអំពាវនាវនេះត្រូវបានធ្វើឡើងបន្ទាប់ពីច្បាប់ផ្តល់មូលនិធិឈប់សម្រាករយៈពេល ៤៥ ថ្ងៃដែលត្រូវបានអនុម័តដោយសភាសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាលសហព័ន្ធដែលមិនរាប់បញ្ចូលជំនួយបន្ថែមទៀតសម្រាប់អ៊ុយក្រែន ដោយជំរុញឱ្យមានការព្រួយបារម្ភលើការធ្លាក់ចុះសក្តានុពលនៃការគាំទ្ររបស់រដ្ឋបាលលោក បៃដិន សម្រាប់ទីក្រុងគៀវ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John...
បរទេស៖ កាលពីថ្ងៃទី ៣០ ខែកញ្ញា សមាជិកសភាអាមេរិកបានដកការបង្កើន នៃមូលនិធិសម្រាប់អ៊ុយក្រែន ពីកំណែវិក័យប័ត្រចំណាយរយៈពេលខ្លីរបស់សភា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា អ៊ុយក្រែនបានខាតបង់ ២៤ ពាន់លានដុល្លារដោយសារតែសហរដ្ឋអាមេរិកបានបដិសេធមិនបញ្ចូលជំនួយដល់ទីក្រុងគៀវ នៅក្នុងវិក័យប័ត្រចំណាយរយៈពេលខ្លីរបស់ខ្លួន។ នេះបើតាមការវិភាគលើទិន្នន័យថវិការបស់ប្រទេសបង្ហាញ។ កាលពីខែមុន សេតវិមានបានស្នើឱ្យព្រឹទ្ធសភាអាមេរិកផ្តល់ថវិកាចំនួន ២៤ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនសម្រាប់ឆ្នាំសារពើពន្ធ...
វ៉ាស៊ីនតោន ៖ ការបិទរដ្ឋាភិបាលសហព័ន្ធ របស់សហរដ្ឋអាមេរិក ត្រូវបានបញ្ចៀសនៅនាទីចុងក្រោយកាលពីថ្ងៃសៅរ៍ បន្ទាប់ពីសភាតំណាងរាស្រ្ត ដឹកនាំដោយគណបក្ស សាធារណរដ្ឋបានអនុម័តច្បាប់ ផ្តល់មូលនិធិរយៈពេល ៤៥ ថ្ងៃ។ ការបិទហាក់ដូចជាស្ទើរតែប្រាកដ ប៉ុន្តែប្រធានសភា Kevin McCarthy បានជំរុញដោយមិនបានរំពឹងទុក ក្នុងការទទួលយកការគាំទ្រ ពីគណបក្សប្រជាធិបតេយ្យ ដើម្បីផ្តល់មូលនិធិដល់ភ្នាក់ងាររដ្ឋាភិបាល រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា។ ច្បាប់នេះបានអនុម័តសភាដោយការបោះឆ្នោតទ្វេភាគីនៃ...
បរទេស៖ កងកម្លាំងពិសេសអាមេរិក ឬ US Navy SEALs និងក្រុមនាវិកដែលគាំទ្រពួកគេ នឹងត្រូវធ្វើតេស្តសម្រាប់សារធាតុ បង្កើនសាច់ដុំ អ័រម៉ូនលូតលាស់របស់មនុស្ស និងថ្នាំដែលបង្កើនប្រសិទ្ធភាពផ្សេងទៀត ដែលគម្រោងធ្វើតេស្តនេះ គឺស្ថិតក្រោមកម្មវិធីថ្មីមួយ ដែលត្រូវបានអនុម័ត បន្ទាប់ពីការស្លាប់កាលពីឆ្នាំមុនរបស់កងទ័ពដែលបានជ្រើសរើស ដែលត្រូវបានគេជឿថា កំពុងប្រើប្រាស់សារធាតុបែបនេះ អំឡុងពេលបណ្តុះបណ្តាល “Hell Week” ។ យោងតាមសារព័ត៌មាន...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងអំពាវនាវឲ្យប្រទេសសែប៊ីក្នុងការដកទ័ពចេញពីតំបន់ព្រំដែន ខណៈដែលការដាក់ពង្រាយទ័ពមានទ្រង់ទ្រាយធំមិនធ្លាប់មានឡើយនាពេលកន្លងមក។ ប្រភពដដែលបានសរសេរទៀតថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយមកនេះភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងរវាងក្រុមជនជាតិដើមកូសូវ៉ូនិងជនជាតិដើមសែប៊ីនិងក្រុមសហគមជនជាតិអាល់បានីនៅតាមតំបន់ព្រំដែន។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នទាំងនោះអង់គ្លេស ក៏កន្លងមកក៏បានបញ្ជូនទ័ពឲ្យចូលរួមក្នុងការកងកម្លាំងរក្សាសន្តិភាពរបស់អង្គការណាតូ នៅទីនេះផងដែរ។ ថ្លែងកាលពីថ្ងៃសុក្រ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានពណ៌នាអំពីការដាក់ពង្រាយយោធាដ៏ធំ នៃរថក្រោះ និងកាំភ្លើងធំទំនើបៗថាជាការអភិវឌ្ឍន៍ដ៏អស្ថិរភាព៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖Defence One បានរាយការណ៍និងត្រូវបានដកស្រង់ចេញផ្សាយដោយ RT កាលពីថ្ងៃសុក្រម្សិលមិញនេះថា សហរដ្ឋអាមេរិកកំពុងរៀបចំកងទ័ពរបស់ខ្លួនសម្រាប់សង្គ្រាមនាពេលអនាគត ដោយពិនិត្យមើលជម្លោះដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន និងធ្វើការពិសោធន៍ស្តែងៗដោយខ្លួនឯងដោយផ្អែកលើបទពិសោធន៍ដែលទទួលបានពីសមរភូមិនោះ។ មជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ (NTC) នៅរដ្ឋកាលីហ្វ័រញ៉ា និងមជ្ឈមណ្ឌលហ្វឹកហ្វឺនរួមគ្នា (JRTC) កំពុងបណ្តុះបណ្តាលសមាជិកយោធារបស់សហរដ្ឋអាមេរិកឱ្យប្រើយន្តហោះគ្មានមនុស្សបើក ការឃ្លាំមើលអេឡិចត្រូនិក និងផ្កាយរណប ហើយរួមបញ្ចូលគ្នាជាមួយការវាយប្រហារដោយកាំភ្លើងធំ នេះបើយោងតាមមេបញ្ជាការដែលបានពិភាក្សាជាមួយនឹងសារព័ត៌មានមួយនេះ។ ក្នុងពេលជាមួយគ្នានេះ កងទ័ពកំពុងរៀនលាក់ខ្លួនពីយន្តហោះគ្មានមនុស្សបើករបស់សត្រូវ និងការឃ្លាំមើល។...