វ៉ាស៊ីនតោន៖ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានឧ្យដឹងថា កងកម្លាំងអាមេរិក បានចាប់ផ្តើមវាយប្រហារបន្ថែមទៀតប្រឆាំងនឹងគោលដៅយោធាអ៊ីរ៉ង់ នេះបើយោងតាម។ ការវាយប្រហារតាមអាកាសចុងក្រោយបំផុតបានចាប់ផ្តើមនៅម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃពុធ នេះបើយោងតាមបញ្ជាការកណ្ដាលអាមេរិក បានប្រកាសនៅលេីបណ្ដាញសង្គម X។ បញ្ជាការកណ្ដាលអាមេរិក បានឧ្យដឹងថា “បេសកកម្មនេះនឹងបន្តធ្វើឱ្យសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការគំរាមកំហែងដល់នាវិកស៊ីវិល និងនាវាពាណិជ្ជកម្ម ដែលធ្វើដំណើរឆ្លងកាត់ដែនទឹកក្នុងតំបន់ចុះខ្សោយបន្ថែមទៀត”។ នៅថ្ងៃពុធ ប្រធានាធិបតីអាមេរិកលោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា សហរដ្ឋអាមេរិកកំពុងចូលរួមដោយផ្ទាល់ នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែនប្រឆាំង នឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ីដោយការផ្គត់ផ្គង់អាវុធ ការស៊ើបការណ៍សម្ងាត់ និងការគាំទ្រផ្នែកទំនាក់ទំនងដល់ទីក្រុងគៀវ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃពុធ លោក Lavrov បានច្រានចោលការអះអាង របស់លោកខាងលិចដែលថារុស្ស៊ី និងចិនត្រូវបានចោទប្រកាន់ថាបានផ្គត់ផ្គង់ ដល់អ៊ីរ៉ង់នូវអាវុធដែលប្រើសម្រាប់ វាយប្រហារទីតាំងយោធាអាមេរិក។ លោកបានចោទក្រុងវ៉ាស៊ីនតោនពីការលាក់ពុត...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទបានប្រកាសដាក់ពន្ធគយ ៥០% លើមុខទំនិញនាំចូលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសកាណាដា ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលរដ្ឋបាលសហរដ្ឋអាមេរិកហៅថា ជាការប្រព្រឹត្តបែបមានការរើសអើងចំពោះរថយន្ត គ្រឿងស្រវឹង និងផលិតផលទឹកដោះគោដែលផលិតនៅអាមេរិក ដែលនេះកំពុងគំរាមកំហែងដល់ការបើកការប្រឈមមុខដាក់គ្នាថ្មីមួយទៀតនៅក្នុងសង្គ្រាមពាណិជ្ជកម្មសកល។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា ក្នុងការសម្រេចដាក់ពន្ធនាំចូលលើទំនិញនានា ចាប់តាំងពីស្រាទំពាំងបាយជូរ រហូតដល់ស៊ីម៉ង់ត៍ និងឧបករណ៍កីឡាហុកគីលើទឹកកក...
តេអេរ៉ង់៖ ក្រសួងសុខាភិបាលអ៊ីរ៉ង់បានឲ្យដឹងថា ការវាយប្រហារថ្មីៗរបស់សហរដ្ឋអាមេរិក ទៅលើខេត្តភាគខាងត្បូងអ៊ីរ៉ង់ បានសម្លាប់មនុស្ស ៣៥នាក់ និងរបួសជាង ៣០០នាក់ផ្សេងទៀត។ លោក Hossein Kermanpour ប្រធានផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រសួង បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ស្ត្រីពីរនាក់ និងក្មេងជំទង់ម្នាក់ស្ថិតក្នុងចំណោមជនរងគ្រោះ។ លោក Kermanpour បានបន្ថែមថា ខេត្ត Hormozgan...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិកបាននិយាយថា យោធាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានធ្វើការវាយប្រហារជុំថ្មីមួយប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថាៈនៅម៉ោង ៣រសៀល កងកម្លាំងសហរដ្ឋអាមេរិក បានបើកប្រតិបត្តិការសម្រាប់រលកទីពីរនៃការវាយប្រហារនៅថ្ងៃនេះប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ការវាយប្រហារគឺសំដៅលើសមត្ថភាពយោធា របស់អ៊ីរ៉ង់ដែលប្រើដើម្បីគំរាមកំហែងនាវាដែលឆ្លងកាត់ដោយសេរីតាមច្រកសមុទ្រ Hormuz។ នៅព្រឹកថ្ងៃពុធ ទីបញ្ជាការបាននិយាយថា ខ្លួនបានចាប់ផ្តើមធ្វើការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ នៅម៉ោង៦ព្រឹកម៉ោងនៅភាគខាងកើត។ ក្នុងអំឡុងពេលរលក៩០នាទី កងកម្លាំងបានបាញ់បង្ហោះគ្រាប់បែក យ៉ាងជាក់លាក់ប្រឆាំងនឹងប្រព័ន្ធការពារឆ្នេរសមុទ្រ និងកន្លែងផ្ទុកនិងបាញ់បង្ហោះមីស៊ីលនៅលើកោះ Greater Tunbផង...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងផ្តល់អាជ្ញាប័ណ្ណដល់អ៊ុយក្រែន ដើម្បីផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot ដែលជាការជំរុញដ៏ធំមួយសម្រាប់ទីក្រុងគៀវ ដែលបានស្វែងរកការអនុញ្ញាតជាយូរមកហើយ ដើម្បីផលិតអាវុធការពារ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ថា លោក ត្រាំ បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ្លាដូមីរ...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ចៀសវាងការបកស្រាយដែល «ផ្ទុយទាំងស្រុង» ជាមួយនឹងអនុស្សរណៈនៃការយោគយល់គ្នា (MoU) អ៊ីរ៉ង់-សហរដ្ឋអាមេរិក ដែលទើបចុះហត្ថលេខាថ្មីៗនេះ។ លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយរិះគន់សេចក្តីថ្លែងការណ៍ «ផ្ទុយ» ដែលធ្វើឡើងដោយមន្ត្រីសហរដ្ឋអាមេរិក ទាក់ទងនឹងបទប្បញ្ញត្តិនៃ MoU។ លោកបានលេីកឡេីងថា ការកត់សម្គាល់អំពីការបញ្ចប់សង្គ្រាមនឹងមិនជួយកាត់បន្ថយ «ការមិនទុកចិត្តដែលប្រមូលផ្តុំ»...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian និងសមភាគីអាមេរិករបស់លោក គឺលោក Donald Trump បានចុះហត្ថលេខារួចរាល់ហើយទៅលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងប្រទេសទាំងពីរស្តីពីការបញ្ចប់សង្គ្រាម៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ កងកម្លាំងសហរដ្ឋអាមេរិកបានវាយប្រហារ ទីតាំងរ៉ាដានៅឆ្នេរសមុទ្រអ៊ីរ៉ង់កនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលបាញ់ ដោយអ៊ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រហ័រមូស នេះបើយោងតាមយោធាអាមេរិក ដែលនេះជាការកើនឡើងចុងក្រោយបង្អស់ដែលធ្វើឱ្យ កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរវាង ប្រទេសទាំងពីរកាន់តែស្មុគស្មាញ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ថា មន្ត្រីអាមេរិកម្នាក់បានប្រាប់រ៉យទ័រថា យោធាអាមេរិកជឿថា យន្តហោះគ្មានមនុស្សបើកអ៊ីរ៉ង់ទាំងបួនគ្រឿង កំពុងកំណត់គោលដៅចរាចរណ៍ផ្លូវសមុទ្រក្នុងតំបន់។ បញ្ជាការកណ្តាលអាមេរិកបាននិយាយនៅលើ X ថា សហរដ្ឋអាមេរិកបន្ទាប់មកបានវាយប្រហារទីតាំងឃ្លាំមើល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ទីរបញ្ចកោណបានប្រកាស ពីផែនការទិញមីស៊ីល Cruise តម្លៃទាបជាង១០០០០គ្រាប់ រួមជាមួយនឹងអាវុធល្បឿនលឿន ជាងសំឡេងដែលមានតម្លៃថោករហូត ដល់១២០០០គ្រាប់ ផ្សេងទៀតផងដែរ។ វាត្រូវបានគេមើលឃើញថាគឺជាផ្នែកមួយ នៃការជំរុញដ៏សំខាន់ក្នុងការបង្កើននិងរៀបចំ កសាងឃ្លាំងស្តុកអាវុធ របស់សហរដ្ឋអាមេរិកឡើងវិញ បន្ទាប់ពីមានជម្លោះខ្លាំងជាច្រើននាពេលកន្លងមក។ កិច្ចខិតខំប្រឹងប្រែងនេះនឹងពឹងផ្អែកយ៉ាងខ្លាំង ទៅលើក្រុមហ៊ុនការពារជាតិដែលកំពុងរីកចម្រើន ជាជាងក្រុមហ៊ុនអ្នកម៉ៅការចាស់ៗដែល ប្រព័ន្ធអាវុធទំនើបរបស់ពួកគេត្រូវបានរិះគន់ជាញឹកញាប់ថា មានតម្លៃថ្លៃ និងយឺតយ៉ាវខ្លាំងក្នុងការផលិត។...