ការ៉ាកាស៖ រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡា លោក Vladimir Padrino Lopez បានអំពាវនាវពិភពលោកឲ្យបដិសេធវិធានការបង្ខិតបង្ខំឯកតោភាគីដែលដាក់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងនឹងវេណេស៊ុយអេឡា។ រដ្ឋមន្ត្រីបានសរសេរនៅលើ X ដែលពីមុនគេស្គាល់ថាជា Twitter ថា “ពិភពលោកត្រូវតែបញ្ចេញសំឡេងប្រឆាំងនឹងភាពព្រៃផ្សៃនេះ ហើយផ្តល់ផ្លូវទៅកាន់សណ្តាប់ធ្នាប់សកលថ្មីមួយដោយផ្អែកលើការគោរព ការបំពេញបន្ថែម និងសាមគ្គីភាព” ។ លោកបានលើកឡើងថា “វិធានការបង្ខិតបង្ខំជាឯកតោភាគីប្រឆាំងនឹងវេណេស៊ុយអេឡា ដែលហៅថា “ទណ្ឌកម្ម”...
បរទេស៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានព្រមានពីការដាក់ទណ្ឌកម្មថ្មី លើទាំងកូរ៉េខាងជើង និងរុស្ស៊ី ប្រសិនបើក្រុងព្យុងយ៉ាងផ្តល់អាវុធ ដល់ទីក្រុងមូស្គូចំពេល មានជម្លោះនៅអ៊ុយក្រែន។ សហរដ្ឋអាមេរិកក៏បាននិយាយដែរថា ខ្លួននឹងអនុវត្តវិធានការដែលមានស្រាប់នេះបើយោងតាម ការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា៖ ខ្ញុំនឹងរំលឹកប្រទេសទាំងពីរថា ការផ្ទេរអាវុធពីកូរ៉េខាងជើង ទៅប្រទេសរុស្ស៊ីនឹងបំពានលើដំណោះស្រាយ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានប្រារព្ធខួបលើកទី២២ នៃការវាយប្រហារ កាលពីថ្ងៃទី១១ ខែកញ្ញា ជាមួយនឹងពិធីរំលឹកវិញ្ញាណក្ខន្ធ បានធ្វើឡើងនៅទីតាំងផ្សេងៗគ្នា ចាប់ពីសូន្យក្នុងទីក្រុងញូវយ៉ក និងក្រសួងការពារជាតិ នៅជាយក្រុងវ៉ាស៊ីនតោន ទៅកាន់មូលដ្ឋានយោធា ក្នុងរដ្ឋអាឡាស្កា ។ មនុស្សដែលបានបាត់បង់ សមាជិកគ្រួសារនៅក្នុងការវាយប្រហារ ភេរវកម្មបានប្តូរវេនគ្នាអានឈ្មោះជនរងគ្រោះក្នុងអំឡុង ពេលពិធីប្រចាំឆ្នាំនៅឯតំបន់ Manhattan ជាកន្លែងដែលអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក បានដួលរលំបន្ទាប់ពីត្រូវបានវាយប្រហារ ដោយយន្តហោះប្លន់។...
សិង្ហបុរី៖ សិង្ហបរដ្ឋាភិបាលសិង្ហបុរី នឹងបរិច្ចាគប្រាក់ចំនួន ៥០,០០០ដុល្លារអាមេរិក ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះ បន្ទាប់ពីមានគ្រោះរញ្ជួយដីកើតឡើង នៅក្នុងប្រទេសម៉ារ៉ុក ដែលបានសម្លាប់មនុស្សជាង២.០០០នាក់ ។ ក្រសួងការបរទេស ហៅកាត់ថា (MFA) បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា បច្ចុប្បន្ននេះមិនមានរបាយការណ៍ អំពីប្រជាជនសិង្ហបុរី ដែលរងផលប៉ះពាល់ដោយសារ រញ្ជួយដីនេះនោះទេ ។ លោក Vivian...
សហរដ្ឋអាមេរិក និងវៀតណា មមានប្រវត្តិសាស្រ្តមិនល្អនោះឡើយរវាងប្រទេសទាំងពីរ ទោះបីជាយ៉ាងណាក៏ដោយ កត្តាភូមិសាស្ត្រនយោបាយបានធ្វើឱ្យពួកគេមិនអាចចាកឆ្ងាយពីគ្នាបាននោះឡើយ ខណៈពេលដែលចិនកំពុងព្យាយាមពង្រឹងឥទ្ធិពលរបស់ខ្លួនទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងបច្ចេកវិទ្យា។ កាលពីខែមេសា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបជាមួយនឹងនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh នៅក្នុងរដ្ឋធានីហាណួយ។ ក្នុងជំនួបនោះដែរ អ្នកទាំងពីរបានពិក្សាគ្នាលើការងារមួយចំនួនដោយរាប់បញ្ជូលអំពីការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរផងដែរ។ ក្នុងដំណើរទស្សនកិច្ចនោះដែរ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន នៅសេសសល់ពេលត្រឹមតែប្រមាណជា ៣០ថ្ងៃទៀតប៉ុណ្ណោះ ក្នុងការបន្តប្រតិបត្តិការវាយបករបស់ខ្លួនប៉ុណ្ណោះ មុនពេលដែលអាកាសធាតុលំបាកខ្លាំង នឹងចូលមកដល់រារាំងមិនអាចឲ្យអ៊ុយក្រែន ធ្វើអ្វីបានទៀតនោះទេ។ ថ្លែងទៅកាន់ BBC កាលពីថ្ងៃអាទិត្យលោកមេបញ្ជាការ Mark Milley បានថ្លែងថាលក្ខខណ្ឌនៃ អាកាសធាតុត្រជាក់ខ្លាំងនឹងអាចធ្វើ ឲ្យកងទ័ពអ៊ុយក្រែនមិនអាចបើកប្រតិបត្តិការ ទៅមុខបានឡើយ ខណៈដែលល្បឿននៃប្រតិបត្តិការនេះ មានសភាពយឺតយ៉ាវរួចទៅហើយ។...
បរទេស៖ អតីតប្រធានាធិបតីបារាំងលោក Nicolas Sarkozy បាននិយាយប្រឆាំងនឹងការចូលជាសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ របស់អ៊ុយក្រែន ដោយលើកហេតុផលថា វិធានការនេះនឹងមិននាំមកនូវសន្តិភាពដល់អឺរ៉ុប ទេ ហើយនឹងបំផ្លាញឯករាជ្យភាពរបស់ទ្វីបនេះថែមទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ទូរទស្សន៍ France 5 TV កាលពីថ្ងៃពុធ...
វ៉ាស៊ីនតោន៖ អាមេរិក បានបង្ហាញជំនួយបន្ថែមដល់អ៊ុយក្រែន ដែលមានតម្លៃជាង ១ពាន់លានដុល្លារ រួមទាំងការផ្គត់ផ្គង់គ្រាប់រំសេវ ដែលមានសារធាតុអ៊ុយរ៉ានីញ៉ូម ដែលអ្នកការទូតកំពូលរបស់ខ្លួន បានធានាឲ្យប្រធានាធិបតីលោក វូឡូឌីមៀ ហ្សេឡិនស្គី នៃការគាំទ្ររបស់វ៉ាស៊ីនតោន បន្តក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់ទីក្រុងគៀវ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសជំនួយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំជាមួយលោក ហ្សេឡិនស្គី និងមន្ត្រីផ្សេងទៀត...
វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ថា ខាងសេតវិមានបានប្រកាសកាលពីថ្ងៃអង្គារថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានតែងតាំងអតីតរដ្ឋមន្ត្រីក្រសួងរតនាគារលោក Jacob Lew ឱ្យធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅក្នុងប្រទេសអ៊ីស្រាអ៊ែល ។ លោក Lew ការតែងតាំងរបស់គាត់ត្រូវការមានការយល់ព្រមពីព្រឹទ្ធសភា នឹងជំនួសតំណែងលោក Tom Nides...
ហាវស្តុន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ ព្រឹទ្ធសភានៃរដ្ឋតិចសាស់ភាគកណ្តាលនៃសហរដ្ឋអាមេរិក បានចាប់ផ្តើមការជំនុំជម្រះការចោទប្រកាន់លើអគ្គមេធាវីរដ្ឋដែលត្រូវបានព្យួរឈ្មោះ Ken Paxton មកពីគណបក្សសាធារណរដ្ឋលើការចោទប្រកាន់អស់រយៈពេលជាច្រើនឆ្នាំ រួមទាំងអំពើពុករលួយ ការបំពានផ្លូវច្បាប់ និងការរំលោភបំពានអំណាចផងដែរ ។ ក្រុមមេធាវីតំណាងឱ្យក្រុមការចោទប្រកាន់របស់សភារដ្ឋបានបញ្ចេញភស្តុតាងចំនួន៤.០០០ទំព័រដែលថា ពួកគេគ្រោងនឹងបង្ហាញនៅក្នុងសវនាការ ។ ព្រឹទ្ធសភាបានយល់ព្រមពិចារណាលើមាត្រា១៦នៃមាត្រា២០ ដើមនៃការចោទប្រកាន់ ។...