រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស បានអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ចប់ទណ្ឌកម្មទាំងអស់ ដែលដាក់លើប៉ាឡេស្ទីន និងកសាងទំនាក់ទំនងធម្មតាជាមួយប៉ាឡេស្ទីន។ លោក អាបាស បានធ្វើការកត់សម្គាល់នៅពេលទទួលបានការហៅទូរស័ព្ទពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken ក្នុងអំឡុងពេលនោះភាគីទាំងពីរ បានពិភាក្សាអំពីការវិវត្តចុងក្រោយបង្អស់នៅប៉ាឡេស្ទីន និងវិធីពង្រឹងទំនាក់ទំនងទ្វេភាគី រួមទាំងការបើកស្ថានកុងស៊ុលអាមេរិកនៅយេរ៉ូសាឡឹម និងការិយាល័យអង្គការរំដោះប៉ាឡេស្ទីននៅទីក្រុងវ៉ាស៊ីនតោន។ ...
ញូវយ៉ក ៖ អត្ថបទមតិមួយបានឲ្យដឹងថា វាហាក់ដូចជាថា ប្រទេសចិន នឹងទទួលបានជោគជ័យក្នុងការស្វែងរករបស់ខ្លួន ហើយទាំងប្រទេសចិន និងសហរដ្ឋអាមេរិក នៅទីបំផុតនឹងរៀនរួមរស់ជាមួយគ្នា និងរីកចម្រើន។ សហរដ្ឋអាមេរិក មិនបានបង្ហាញ ពីចំណាប់អារម្មណ៍ក្នុងការចែករំលែកភាព ជាអ្នកដឹកនាំពិភពលោកនោះទេ ហើយចិនក៏មិន បានបង្ហាញពីចំណាប់ អារម្មណ៍ក្នុងការងាកចេញពីសេចក្តីប្រាថ្នាពិភពលោករបស់ខ្លួនដែរ បើទោះបីជាពួកគេអាចហាក់ ដូចជាកំពុងស្ថិតក្នុងការប៉ះទង្គិចគ្នាក៏ដោយ។ លោក Yasar Bukan...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានសម្តែងការខកចិត្ត នៅពេលត្រូវបានសួរអំពី ផែនការ របស់ប្រធានាធិបតីចិន Xi Jinping ដែលមិនចូលរួមកិច្ចប្រជុំកំពូល របស់មេដឹកនាំ G20 នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ហាណូយ ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិករំពឹងថា នឹងបង្កើនការទំនាក់ទំនង ការទូតរបស់ខ្លួន ជាមួយអតីតសត្រូវ គឺប្រទេសវៀតណាម ដល់កម្រិតកំពូល ខណៈដែលប្រធានាធិបតី ចូ បៃដិន ធ្វើដំណើរទៅកាន់ ទីក្រុងហាណូយ នៅក្នុងរយៈពេល១សប្តាហ៍ ក្នុងសកម្មភាពមួយ ដែលអាចធ្វើឲ្យប្រទេសចិន មានការខឹងសម្បារ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងថាកងកម្លាំងយោធា នៃប្រទេសអ៊ុយក្រែន បានប្រតិបត្តិការគួរឲ្យកត់សំគាល់ទៅលើទីតាំងឈរជើងយ៉ាងរឹងម៉ាំរបស់រុស្សី ដែលស្ថិតនៅភាគខាងត្បូង។ ប្រភពដដែលបានអះអាងថា នេះគឺជាការលើកឡើងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយក្នុងនោះអ្នកនាំពាក្យរបស់សេតវិមានលោក John Kirby បាននិយាយថាការរុញច្រានទៅមុខ បានធ្វើឡើងគួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះនៅភាគខាងត្បូងតំបន់ Zaporizhzhia។ កាលពីដើមសប្តាហ៍នេះ យោធាអ៊ុយក្រែន បាននិយាយថា ខ្លួនបានដណ្តើមយកភូមិ Robotyne ក្នុងតំបន់ Zaporizhzhia...
កណ្តាល ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចំអកផ្តាំទៅមេខ្លោង កៀរគរពលរដ្ឋ ធ្វើបាតុកម្ម ប្រឆាំង រូបលោកនៅអាមេរិកសុំកុំរត់ចោលកូនចៅ នៅពេលធ្វើបាតុកម្ម ព្រោះកន្លងមក តែងតែរត់ចោលរហូត ។ ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយកម្មករ និយោជិត ជិត២ម៉ឺននាក់ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២៣ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត...
បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានយល់ព្រមលើការផ្ទេរសព្វាវុធដែលមានតម្លៃ ៨០ លានដុល្លារទៅឱ្យកោះតៃវ៉ាន់ ក្រោមកម្មវិធីដែលជាធម្មតាត្រូវបាន បម្រុងទុកសម្រាប់ប្រទេសអធិបតេយ្យភាព ដែលជាទង្វើទំនងជាធ្វើឱ្យ ទីក្រុងប៉េកាំងខឹងសម្បារ ដែលចាត់ទុកកោះនេះជា ផ្នែកមួយនៃទឹកដីរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិក បានជូនដំណឹងដល់សមាជិកសភា ពាក់ព័ន្ធអំពីការលក់អាវុធ នាពេលខាងមុខកាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន...
STEINHATCHEE៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា ព្យុះសង្ឃរា Idalia បានបោកបក់ចូលតំបន់ភាគពាយព្យនៃរដ្ឋ ផ្លរីដា ដែលជាព្យុះសង្ឃរា “គ្រោះថ្នាក់ខ្លាំង” នៅព្រឹកថ្ងៃពុធដោយបានវាយលុក សហគមន៍ឆ្នេរសមុទ្រជាមួយ នឹងទឹកជាបន្តបន្ទាប់ ខណៈដែលក្រុមមន្ត្រីបានព្រមាន អំពីគ្រោះទឹកជំនន់នៅផ្នែកខ្លះនៃ រដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិក ។ អាជ្ញាធរបានពណ៌នាអំពី Idalia និងបង្កឲ្យទឹកដែលកើនឡើងខ្ពស់...
កាលពីថ្ងៃទី៣០ ខែសីហា លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម អាមេរិក បានបញ្ចប់ ដំណើរទស្សនកិច្ចអស់ រយៈពេល៤ ថ្ងៃនៅប្រទេសចិន ។ នេះគឺអ្នកនយោបាយសំខាន់ របស់អាមេរិក រូបទី៤ ដែលទៅបំពេញទស្សនកិច្ច នៅប្រទេសចិនចាប់ពីខែមិថុនាឆ្នាំនេះមក ។ពេលវាយតម្លៃអំពីដំណើរ ទស្សនកិច្ចរបស់លោកស្រី Gina Raimondo...
ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក Xie Feng បានព្រមានប្រឆាំងនឹងការបែកបាក់ និងជម្លោះរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន នៅក្នុងសុន្ទរកថា នៅឯវេទិកាធុរកិច្ចនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។។ ថ្លែងទៅកាន់វេទិកាធុរកិច្ចអាមេរិក-ចិនលើកទី៥ ដែលរៀបចំឡើងដោយ Forbes ដែលលោក Xie ត្រូវបានអញ្ជើញ ឯកអគ្គរដ្ឋទូតបានលើកឡើងថា ហានិភ័យធំបំផុតគឺការបែកបាក់គ្នារវាងចិន និងសហរដ្ឋអាមេរិក ហើយប្រភពនៃអសន្តិសុខដ៏ធំបំផុត...