វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងនឹងអំពាវនាវ ឱ្យមានការ អនុវត្ត ពេញលេញនូវការដាក់ ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិ ទៅលើប្រទេសកូរ៉េខាងជើង នៅពេល ដែលលោកជួបជា មួយសមភាគី របស់ខ្លួនមកពីប្រទេស ជាសមាជិកទាំង ១០ នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍...
បរទេស៖ មន្ត្រីជាន់ខ្ពស់នៃ ក្រសួងការបរទេសអាមេរិកមួយរូប បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា គម្រោងចេញដោយ ឧត្តមសេនីយ៍កាន់អំណាច នៅមីយ៉ានម៉ា ដើម្បីប្រារព្ធធ្វើការបោះឆ្នោត ក្នុងរយៈពេល២ឆ្នាំ បង្ហាញឲ្យឃើញថា ពួកគេកំពុងធ្វើឲ្យពេលវេលាជាប់គាំង និងត្រូវការឲ្យបណ្ដាប្រទេស នៅអាស៊ីអាគ្នេយ៍ បង្កើនសម្ពាធលើពួកគេ។ នៅមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី មួយក្នុងសប្ដាហ៍នេះ រវាងសហរដ្ឋអាមេរិក និងសមាគមអាស៊ាន មានសមាជិក១០ប្រទេស ដែលរួមទាំងមីយ៉ានម៉ាផងនោះ មន្ត្រីអាមេរិករូបនោះបាននិយាយ ប្រាប់អ្នកសារព័ត៌មានថា...
បរទេស៖ ឯកអគ្គរដ្ឋទូតនៃប្រទេសរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ទីក្រុងវ៉ាស៊ីនតោន នាពេលថ្មីៗនេះ បានស្នើឲ្យមន្ត្រីការទូតចំនួន ២៤នាក់ ចាកចេញពីទឹកដីអាមេរិក យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣ ខែកញ្ញា ដោយសារតែការផុតកំណត់នៃទិដ្ឋាការ។ នៅក្នុងបទសម្ភាសន៍មួយ ជាំមួយកាសែត The National Interest មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក...
បរទេស៖ក្រសួងការបរទេសអាមេរិក នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ជនជាតិអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ទៀត ដែលជាគោលដៅនៃអំពើហិង្សាពីពួកតាលីបង់ ដោយសារតែមានសម្ពន្ធភាពជាមួយអាមេរិក ប៉ុន្តែគ្មានសិទ្ធទទួលបានទិដ្ឋាការអន្តោប្រវេសន៍ពិសេសនោះ នឹងមានឱកាសទៅរស់នៅអាមេរិក ក្នុងនាមជាជនភៀសខ្លួន។ នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់យ៉ាងដូច្នេះថា “ស្របពេលមានការកើនឡើងនៃប្រយុទ្ធរបស់ពួកតាលីបង់នោះ រដ្ឋាភិបាលអាមេរិក កំពុងតែធ្វើការងារដើម្បីផ្តល់ឲ្យជនជាតិអាហ្វហ្គានីស្ថាន ដែលរួមមានទាំងអ្នកដែលបានធ្វើការងារជាមួយអាមេរិក នូវឱកាសសម្រាប់ការរស់នៅអាមេរិកជាជនភៀសខ្លួន”។ តាមសេចក្តីរាយការណ៍ ក្រសួងការបរទេសអាមេរិកបាននិយាយបន្តទៀតយ៉ាងដូច្នេះថា “ការសម្រេចបែបនេះ...
បរទេស ៖ រដ្ឋបាលរបស់ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងចាប់ផ្តើមនូវកម្មវិធីថ្មីមួយ ដើម្បីផ្តល់ទីស្នាក់នៅ ដល់ពលរដ្ឋអាហ្វហ្គានីស្ថាន ក្នុងនាមជាជនភៀសខ្លួន នៅសហរដ្ឋអាមេរិក នេះបើយោងតាមសម្តី មន្ត្រីរដ្ឋបាលមួយរូប និងប្រភពដែលដឹងរឿង ចំនួនពីរ និយាយប្រាប់នៅថ្ងៃអាទិត្យ។ ប្រភពទាំង៣ខាងលើនោះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា ក្រសួងការបរទេសសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា...
បរទេស៖ យោងតាមការបញ្ជាក់របស់មន្ត្រីជំនាញ កំពូលរបស់អាមេរិកលោក Dr. Anthony Fauci កាលពីចុងសប្តាហ៍កន្លងទៅនេះបានលើក ឡើងថាប្រទេសអាមេរិកនឹងមិនធ្វើការ បិទប្រទេសសាជាថ្មីឡើយទោះ បីជាស្ថានភាពកំពុងធ្លាក់ចុះកាន់តែ អាក្រក់បំផុតដោយសារ បញ្ហាកូវីដពូជថ្មី Delta Variant ក្តី។ លោក Fauci បានថ្លែងបញ្ជាក់ប្រាប់ក្រុមការងាររបស់ ABC ថាកូវីដពូជថ្មីដែលកំពុងរីករាលដាលប៉ុន្តែធៀបទៅនឹងចំនួនពលរដ្ឋអាមេរិក ដែលបានទទួលវ៉ាក់សាំងមានន័យ ថាអាមេរិកនឹង...
បរទេស៖ សហរដ្ឋអាមេរិក បានធ្វើការដាក់ទណ្ឌកម្ម លើមន្ត្រីប៉ូលិសគុយបា និងថ្នាក់ដឹកនាំប៉ូលិសពីររូប នៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងដំណើរឆ្លើយតបមួយ ចំពោះការបង្ក្រាបរបស់ រដ្ឋាភិបាលទីក្រុងហាវ៉ាណា លើក្រុមអ្នកតវ៉ា ហើយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាននមានប្រសាសន៍ថា ចំណាត់ការជាច្រើនទៀត នឹងមានចំពោះថ្នាក់ដឹកនាំនានា។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ់ទីភ្នាក់ងារសារព័ត៌មាន India News Republic នៅថ្ងៃទី៣១...
បរទេស៖ ដូចប្រទេសភាគច្រើនដែរ សហរដ្ឋអាមេរិកបានប្តូរការទទួលស្គាល់ រដ្ឋាភិបាលចិនស្របច្បាប់ពីតៃប៉ិ ទៅប៉េកាំងប៉ុន្តែក៏បន្តបញ្ជូន ឧបករណ៍យោធាទៅឱ្យកោះតៃវ៉ាន់។ ព្រឹត្តិការណ៍ដែលបានរៀបចំឡើង ដូចជាការឆ្លងកាត់ច្រក សមុទ្រតៃវ៉ាន់កាលពីថ្ងៃពុធទី ៧ នៅឆ្នាំនេះ គឺចង់បង្ហាញពីឆន្ទៈក្នុងការការពារកោះនេះ ពីការវាយប្រហាររបស់ចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា បន្ទាប់ពីការឆ្លងកាត់ចុងក្រោយ នៃច្រកសមុទ្រតៃវ៉ាន់ដោយ នាវាចម្បាំងអាមេរិក...
ប៉េកាំង៖ ថ្មីៗនេះអ្នកនយោបាយអាមេរិកមួយចំនួនបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីលាបពណ៌ប្រទេសចិន ដោយលេងតាមទ្រឹស្តីដែលគេហៅថាការលេចធ្លាយមន្ទីរពិសោធន៍ដើម្បីតាមរកប្រភពដើមនៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានអំពាវនាវជាថ្មីម្តងទៀតសម្រាប់ការស្វែងរកប្រភពដើមនៃជំងឺកូវីដ-១៩ ដំណាក់កាលទី ២ ដែលផ្តោតលើប្រទេសចិន ក្នុងពេលជួបជាមួយលោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកនៅប្រទេសគុយវ៉ែត។ ការស្វែងរក“ ការសន្មតនៃកំហុស” ប្រឆាំងនឹងប្រទេសចិន ការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកដើម្បីរៀបចំអង្គការសុខភាពពិភពលោក ដើម្បីធ្វើនយោបាយបញ្ហាដើមកំណើតវីរុសកូវីដ-១៩ គឺអាក្រក់ណាស់។...
ប៉េកាំង៖ អ្នកនាំពាក្យការិយាល័យ កិច្ចការកោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍ បានសម្តែងការជំទាស់យ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ទម្រង់នៃទំនាក់ទំនងយោធា រវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់របស់ចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យលោកស្រី Zhu Fenglian នៅពេលត្រូវបានស្នើឱ្យ ធ្វើអត្ថាធិប្បាយលើការកត់សម្គាល់ អវិជ្ជមានទាក់ទងនឹងកោះតៃវ៉ាន់ ដែលធ្វើឡើងដោយរដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះបានលើកឡើងថា “មានតែប្រទេសចិនតែមួយគត់ នៅលើពិភពលោក ហើយតៃវ៉ាន់ គឺជាផ្នែកមួយនៃប្រទេសចិន”...