AFP: ជនស៊ីវិលរាប់ម៉ឺននាក់ បាននិងកំពុងភៀសខ្លួន ចេញពីប្រទេសអ៊ុយក្រែន ទៅកាន់ប្រទេសប៉ូឡូញ ភាគច្រើននៅលើរថភ្លើង។ រថភ្លើង មកដល់ទីក្រុងព្រំដែន Przemysl ជាកន្លែង ដែលគេវាយតម្លៃថា មានសីលធម៌ ខ្ពស់គួរឱ្យកត់សម្គាល់។
Breaking: រដ្ឋមន្ត្រីលោកស្រី Anniken Huitfeldt បានដោះស្រាយបញ្ហា នៃការគាំទ្រមនុស្សធម៌ សម្រាប់អ៊ុយក្រែន ក្នុងការប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមTwitter ផ្លូវការរបស់លោកស្រី រដ្ឋមន្រ្តីការបរទេសន័រវេស នៅមុននេះបន្តិច ដោយបានធ្វើការសន្ទនាជាមួយសមភាគី ប៉ូឡូញ លោក Zbigniew Rau។ ប្រែសម្រួលដោយ៖ សយ សុភា
Braking: សេចក្តីថ្លែងការណ៍អាស៊ាន ជុំវិញស្ថានការណ៍ នៅអ៊យក្រែន។
ផែនទីបង្ហាញ ប្រទេស គាំទ្រនៅជាមួយអ៊ុយក្រែន។
ម៉ូស្គូៈ មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ បានព្រមានថា ទីក្រុងមូស្គូ អាចប្រតិកម្មនឹងទណ្ឌកម្មរបស់លោកខាងលិច ជុំវិញការវាយប្រហាររបស់ខ្លួន លើអ៊ុយក្រែន ដោយជ្រើសរើសចេញពី កតិកាសញ្ញាអាវុធនុយក្លេអ៊ែរដែលនៅសេសសល់ចុងក្រោយ និងបង្កកទ្រព្យសម្បត្តិរបស់លោកខាងលិច។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មាន ពីភ្នាក់ងារព័ត៌មាន អាមេរិក AP នៅមុននេះបន្តិច។ លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី ដែលដឹកនាំដោយលោកប្រធានាធិបតី Vladimir Putin...
Update: រដ្ឋមន្ត្រីសុខាភិបាលអ៊ុយក្រែន បាននិយាយថា ជនស៊ីវិល១៩៨ នាក់ រួមទាំងកុមារ ៣នាក់ ត្រូវបានសម្លាប់ រហូតមកដល់ពេលនេះ ដោយកងកម្លាំងរុស្ស៊ី ដែលវាយប្រហារប្រទេស ដែលគាំទ្រលោកខាងលិច។ នេះបើតាមការផ្សាយ របស់AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: លោក Macron និយាយថា៖ «សង្គ្រាម បានវិលត្រឡប់មកអឺរ៉ុបវិញហើយ វាត្រូវបានជ្រើសរើសជាឯកតោភាគី ដោយប្រធានាធិបតីពូទីន, នេះបើតាមការផ្សាយ របស់AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Update: ទីភ្នាក់ងារអវកាស បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ី កំពុងផ្អាកការបាញ់បង្ហោះយានអវកាសពី French Guiana និងដកបុគ្គលិកបច្ចេកទេសរបស់ខ្លួន ចេញជាការឆ្លើយតបទៅនឹង ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ចំពោះការលុកលុយរបស់ទីក្រុងមូស្គូ មកកាន់អ៊ុយក្រែន។ នេះបើតាមការផ្សាយ របស់AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: រុស្ស៊ី ផ្អាកការបាញ់បង្ហោះ យានអវកាស ពីហ្គីយ៉ាណា របស់បារាំង ជុំវិញទណ្ឌកម្ម, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ត្រូវបានស្នើសុំឱ្យជម្លៀសទីក្រុង Kyiv តាមសំណើរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែបានបដិសេធសំណើនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មាន អាមេរិក AP នៅមុននេះបន្តិច។ លោក បានមានប្រសាសន៍ថា៖ «ការប្រយុទ្ធគឺនៅទីនេះ» ។ ប្រែសម្រួលដោយ៖ សយ សុភា