វ៉ាស៊ីនតោន៖ ទម្រង់អូមីក្រុង ឆ្លងខ្លាំងមានចំនួនរហូតដល់ទៅ ៩៩,៩ភាគរយនៃការឆ្លងមេរោគ កូវីដ-១៩ ប្រចាំសប្តាហ៍ថ្មីនៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមទិន្នន័យ ដែលបានធ្វើបច្ចុប្បន្នភាពដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃអង្គារ។ ទម្រង់ឆ្លង Delta ដែលបានកើនឡើងកាលពីរដូវក្តៅមុន មានតែ ០,១ ភាគរយប៉ុណ្ណោះ ដែលនៅសល់ក្នុងសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី២៩ ខែមករា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទិន្នន័យ...
វ៉ាស៊ីនតោន៖ អ្នកការទូតអាមេរិក និងរុស្ស៊ី បានជជែកដេញដោលគ្នាយ៉ាងក្តៅគគុកនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញវិបត្តិអ៊ុយក្រែន ដោយភាគីអាមេរិក បានស្តីបន្ទោសរុស្ស៊ីចំពោះចេតនាឈ្លានពានអ៊ុយក្រែន និងអ្នកការទូតរុស្ស៊ី បានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា “បង្កើនភាពតានតឹង” ជុំវិញវិបត្តិបច្ចុប្បន្ន។ អ្នកវិភាគបានឲ្យដឹងថា រដ្ឋបាលអាមេរិកបច្ចុប្បន្នមានហេតុផល ដើម្បីបន្តជំរុញភាពតានតឹងរុស្ស៊ី-អ៊ុយក្រែន ដែលមានស្រាប់៖ មួយគឺប្រើវិបត្តិដើម្បីបង្វែរការយកចិត្តទុកដាក់ក្នុងស្រុក និងកសាងសន្ទុះសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនាពេលខាងមុខ។ មួយទៀតគឺដើម្បីស្តារឡើងវិញនូវឥទ្ធិពលរបស់ខ្លួនលើអឺរ៉ុប ដោយការបង្រួបបង្រួមសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។ អ្នកជំនាញបានបន្ដថា រដ្ឋបាលសហរដ្ឋអាមេរិកបានចាត់វិធានការសំខាន់ៗចំនួន៣ ជុំវិញវិបត្តិនៅព្រំដែនអ៊ុយក្រែន។...
វ៉ាស៊ីនតោន៖ បំណុលជាតិរបស់សហរដ្ឋអាមេរិក បានកើនលើស ៣០ពាន់ពាន់លានដុល្លារ ជាលើកដំបូង ដែលបង្កឱ្យមានការព្រួយបារម្ភ អំពីនិរន្តរភាពសារពើ ពន្ធនាពេលអនាគត ខណៈដែលធនាគារកណ្តាលរៀបចំ ដំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងអតិផរណា។ បំណុលសាធារណៈ សរុបមានចំនួនលើសពី ៣០ពាន់ពាន់លានដុល្លារ កាលពីថ្ងៃចន្ទ ដែលរាប់បញ្ចូលទាំងបំណុល សាធារណៈចំនួន ២៣,៥ ពាន់ពាន់លានដុល្លារ និង ៦,៥ពាន់ពាន់លានដុល្លារ នៅក្នុងការកាន់កាប់អន្តររដ្ឋាភិបាល...
វ៉ាស៊ីនតោន៖ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា មហាវិទ្យាល័យ និងសកលវិទ្យាល័យខ្មៅជាប្រវត្តិសាស្ត្រ ជាច្រើន (HBCU) នៅសហរដ្ឋអាមេរិក បានទទួលការគំរាមកំហែងវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃចន្ទ។ ប៉ូលីសបានឆ្លើយតបទៅនឹងសាកលវិទ្យាល័យ Bowie State នៃរដ្ឋ Maryland នៃសាកលវិទ្យាល័យ Howard របស់រដ្ឋធានីវ៉ាស៊ីនតោន និងយ៉ាងហោចណាស់ HBCU ចំនួន៤ ផ្សេងទៀតនៅជុំវិញប្រទេស សម្រាប់ការគំរាមកំហែងដោយគ្រាប់បែក។ សាកលវិទ្យាល័យ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយអំពីអនាគតនៃសង្រ្គាម រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលកំពុងរក្សាភាព ស្ងៀមស្ងាត់អំពីទំនាក់ទំនង គ្រួសាររបស់លោកជាមួយ និងបណ្តាញ NGOs ស្រមោលរបស់មហាសេដ្ឋីអាមេរិក ដើមកំណើតហុងគ្រី គឺលោក George Soros ដែលធ្វើការដើម្បីធ្វើឱ្យមានអស្ថិរភាព ដល់រដ្ឋាភិបាលនានា នៅទូទាំងពិភពលោក ។...
វ៉ាស៊ិនតោន ៖ សហរដ្ឋអាមេរិកនៅថ្ងៃនេះបានប្រកាស ក្នុងការផ្លាស់ប្តូរឈ្មោះជំនួយ ជាកញ្ចប់ប្រមាណ ជា៦៧លានដុល្លារសម្រាប់សព្វាវុធ ដល់យោធា របស់ប្រទេសលីបង់ ទៅជាជំនួយ សម្រាប់ក្រុមគ្រួសារយោធាលីបង់ ដែលខ្វះខាតជំនួសវិញខណៈ ដែលប្រទេស នេះកំពុងទទួល រងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសេដ្ឋកិច្ច ។ យោងតាមការរបាយការណ៍ ដែលត្រូវបានបញ្ជូនទៅកាន់សភាជាតិ កន្លងមកក្រសួងការបរទេសអាមេរិក បានសម្រេចចិត្តជាផ្លូវការក្នុងការផ្លាស់ប្តូរបំណង របស់ខ្លួនកាលពីលើកមុនជំនួយ ជាសព្វាវុធដល់យោធាលីបង់...
បរទេស៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យប្រទេសចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ជាមួយរុស្ស៊ី ដើម្បីជំរុញឱ្យមានដំណោះស្រាយការទូត ចំពោះវិបត្តិអ៊ុយក្រែន ប៉ុន្តែអ្នកជំនាញខាងគោលនយោបាយបានសង្ស័យថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងគាំទ្ររដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅក្នុងការប្រឈមមុខដាក់គ្នានេះ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក...
ប៉េកាំង ៖ អ្នកនាំពាក្យយោធាចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក បានបង្ហាញពីហានិភ័យដ៏ធំបំផុត សម្រាប់សន្តិសុខអន្តរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសចិន បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទ សារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងការបំផ្លើស របស់ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកនាពេលថ្មីៗ...
បរទេស ៖ របាយការណ៍ជាផ្លូវការ ដែលត្រូវបានប្រកាស ដោយ រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ខ្លួន បានទទួលកំណើន រហូតទៅដល់៥,៧ភាគរយ កាលពីឆ្នាំ២០២១ គឺជាអត្រាកំណើនធំបំផុត មិនធ្លាប់មានឡើយគិតចាប់ តាំងតែពីឆ្នាំ១៩៨៤ និងបន្ទាប់ ពីសេដ្ឋកិច្ចអាមេរិកដាំក្បាល ចុះខ្លាំងបំផុត កាលពីឆ្នាំ២០២០ ដល់ទៅ៣,៤ភាគរយផងដែរ។ កំណើនកាលពីឆ្នាំទៅនេះ ត្រូវបានគេមើលឃើញដែរថា...
បរទេស៖ ប្រទេសចិននៅថ្ងៃនេះ បានធ្វើការប្រកាសសុំអំពាវនាវ ឲ្យសហរដ្ឋអាមេរិកក្នុង ការបញ្ឈប់ស្វែងរកឡេស និងកែប្រែកំហុសឆ្គងរបស់ខ្លួន ភ្លាមទៅលើបញ្ហាអនុវត្តកិច្ចការងារ ពាណិជ្ជកម្មជាមួយនឹងចិន។ សេចក្តីប្រកាសនេះបានធ្វើឡើង បន្ទាប់ពីអង្គការពាណិជ្ជកម្មពិភពលោក ប្រកាសផ្តល់សិទ្ធឲ្យចិន ក្នុងការឆ្លើយតប ដោយការបន្ថែមពន្ធទៅលើ ទំនិញរបស់អាមេរិកវិញផងដែរ។ រំលឹកដែរថាកាលពីថ្ងៃពុធ WTO អង្គការពាណិជ្ជកម្មពិភពលោក បានប្រកាសផ្តល់សិទ្ធចិន ក្នុងការបន្ថែមពន្ធទៅលើ ទំនិញអាមេរិក និងទទួលបានប្រាក់បន្ថែមប្រមាណជា ៦៤៥លានដុល្លារជាប្រឆាំង។...