បរទេស៖យោងតាមរបាយការណ៍របស់កាសែតបរទេសនៅថ្ងៃនេះបាន ឲ្យដឹងថាអាល្លឺម៉ង់កំពុងពិចារណាក្នុងការ ផ្តល់អាវុធ បន្ថែមឲ្យអ៊ុយក្រែនជាពិសេសប្រភេទរថយន្តយោធាមួយចំនួន ពោលគឺនៅក្រោយកិច្ចប្រជុំសម្រប សម្រួលជាមួយ នឹងបារាំងនិងអាមេរិករួចមក។ ប្រភពដដែលបានបន្តទៀតថាជំហ៊ានបន្ទាប់ដែលអាល្លឺម៉ង់ នឹង ត្រូវធ្វើនោះគឺការផ្តល់អាវុធដែលមានគុណភាពឲ្យ អ៊ុយក្រែនហើយជឿជាក់ថា នឹងអាចប្រកាសជាផ្លូវការលឿន បំផុតក្នុងសប្តាហ៍នេះខណៈដែលអាមេរិក នឹងធ្វើការប្រកាសដូចគ្នានេះនៅតាមក្រោយ។ ការសម្រេចចិត្តផ្តល់អាវុធបន្ថែមឲ្យអ៊ុយក្រែន លើកនេះគឺស្ថិតនៅក្នុងចំនួនមិន ទាន់ច្បាស់លាស់នៅឡើយប៉ុន្តែជឿជាក់ ថាការចរចានិងពិភាក្សា គ្នារវាងអាល្លឺម៉ង់បារាំងនិងអាមេរិក សម្រាប់កិច្ចការងារនេះត្រូវបានធ្វើឡើងអស់ រយៈពេលជាច្រើនសប្តាហ៍មកហើយ។ បារាំងមុនគេកាលពីថ្ងៃពុធ...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ថា ជាមួយនឹងការមកដល់នៃរដូវត្រជាក់ ការបំពុលខ្យល់នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ បានឈានដល់កម្រិតប្រកាសអាសន្ន និងបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកស្រុក។ អ្នកជំនាញក្នុងស្រុក និងបរទេសបានចង្អុលបង្ហាញថា ក្រោមការដាក់ទណ្ឌកម្មរបស់ សហរដ្ឋអាមេរិករយៈពេលជាច្រើនឆ្នាំ ការប្រើប្រាស់យានជំនិះចាស់ៗដែលគួរ ត្រូវបានលុបចោលជាយូរមកហើយ គឺជាមូលហេតុនៃគុណភាពខ្យល់ ដ៏អាក្រក់នៅទីក្រុងតេអេរ៉ង់។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អាជ្ញាធរក្នុងតំបន់របស់ទីក្រុងតេអេរ៉ង់ បានសម្រេចចិត្តបិទថ្នាក់រៀន និងសាកលវិទ្យាល័យសម្រាប់មួយថ្ងៃ...
បរទេស ៖ យោងតាមលទ្ធផល ដែលបានបង្ហាញដោយ Gallup ដែល ជាអ្នករៀបចំកិច្ចការងារ ធ្វើការស្ទាបស្ទង់មតិមួយ របស់អន្តរជាតិបានបង្ហាញថា ពលរដ្ឋអាមេរិក មួយចំនួនធំ បានបង្ហាញអំពីការបារម្ភជាងគេ ទៅលើទ្រព្យសម្បត្តិ និងធនធាន នៃប្រទេសរបស់ពួកគេនៅក្នុងឆ្នាំ២០២៣នេះ។ Gallup រកឃើញដែរថា ក្នុងចំណោមអ្នកឆ្លើយតបភាគច្រើន ទាំងនោះក៏មានអ្នកខ្លះមើលឃើញថា ប្រទេសរុស្សីនិងប្រទេសអាមេរិក នៅក្នុងជម្លោះ នៅអ៊ុយក្រែននោះគឺបានត្រឹមតែ...
ប៊ែរឡាំង៖ មានការចុះផ្សាយ ក្នុងកាសែតធុរកិច្ចអាល្លឺម៉ង់ Handelsblatt ថ្មីៗនេះបានឲ្យដឹងថា ការការពារនិយមរបស់សហរដ្ឋអាមេរិក កំពុងពង្រឹងក្នុងល្បឿនយ៉ាងលឿន ហើយអាចកំណត់អារម្មណ៍សម្រាប់ ទំនាក់ទំនងឆ្លងអាត្លង់ទិកនាពេលអនាគត។ អត្ថបទដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកាបានឲ្យដឹងថា “គោលគំនិតនៃការក្លាយជា ឯករាជ្យនៃប្រទេសចិន ត្រូវបានបង្កប់យ៉ាងជ្រៅ នៅក្នុងភាគីអាមេរិកទាំងពីរ” នេះជាមូលហេតុដែលសហរដ្ឋអាមេរិក កំពុងដាក់ប្រាក់ឧបត្ថម្ភធន និងការវិនិយោគរាប់ពាន់លាន ដែលគាំទ្រដល់ក្រុមហ៊ុនផលិតក្នុងស្រុក។ ដើម្បីដាក់ឱ្យនៅដាច់ដោយឡែកពីប្រទេសចិន សហរដ្ឋអាមេរិក ក៏កំពុង...
បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេសកាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាសហរដ្ឋអាមេរិក បានចេញមកធ្វើការ ប្រកាសបដិសេធថា មិនមានផែនការណាមួយក្នុងការធ្វើសមយុទ្ធយោធាបែបលំហាត់នុយក្លេអ៊ែរ ជាមួយនឹងកូរ៉េខាងត្បូងដូចដែល បានលើកឡើងមុននេះឡើយ។ ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាក់ច្បាស់ហើយថា អាមេរិកនឹងមិនចូលរួមសមយុទ្ធយោធា បែបនេះឡើយខណៈ ដែលមុននេះបន្តិចប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានអះអាងថា រដ្ឋាភិបាលទីក្រុងសេអ៊ូលនិងរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន នឹងអាចចូលរួមធ្វើសមយុទ្ធយោធា បែបនេះរួមគ្នានាពេលខាងមុខ។ នៅពេលដែលត្រូវបានសាកសួរដោយក្រុមអ្នកកាសែត...
បរទេស៖រដ្ឋាភិបាលក្រុងមូស្គូកាលពីថ្ងៃចន្ទ បានប្រកាសអះអាងថាយោធារបស់រុស្សីប្រមាណជាជាង៦០នាក់ បានបាត់បង់ ជីវិតនៅក្នុងហេតុការណ៍ វាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែននៅក្នុងតំបន់ Donbass។ មីស៊ីលបានហោះសំដៅទីតាំងអគារស្នាក់នៅ បណ្តោះអាសន្នមួយកន្លែងដែលប្រើប្រាស់ ដោយយោធារុស្សីនៅក្នុង ទីក្រុង Makeyevka ស្ថិតនៅក្នុងតំបន់ Donbass ដែលកំពុងគ្រប់គ្រងដោយប្រទេសរុស្សី ហើយជឿជាក់ថា វាយប្រហារ នេះសរុប មានចំនួន៦ក្បាលគ្រាប់មីស៊ីល ដែលសុទ្ធតែជាមីស៊ីលផលិតនៅអាមេរិក និងបាញ់ចេញពីប្រព័ន្ធ បាញ់ផ្កាយរណប HIMARS...
បរទេស៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានព្រមានថា ប្រធានាធិបតីចិនលោក Xi Jinping មានផែនការ ដើម្បីចម្លងឱ្យពិភពលោក និងរីករាលដាលប្រភេទថ្មីនៃជំងឺ Covid-19 ។ លោកបានទទូចថា សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត គួរតែបិទការទទួលយក ការធ្វើដំណើរពីទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន First Post...
ប៉េកាំង៖ ក្រសួងការពារជាតិរបស់ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបំពានច្បាប់អន្តរជាតិ និង “ការបង្កាច់បង្ខូច និងការបំភាន់” បន្ទាប់ពីការប្រឈមមុខដាក់គ្នារវាងយន្តហោះចម្បាំងរបស់ចិន និងយន្តហោះ ឈ្លបយកការណ៍របស់អាមេរិកលើដែនទឹក ដែលមានជម្លោះនៃសមុទ្រចិនខាងត្បូង។ សេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃសៅរ៍បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីយោធាអាមេរិកបានអះអាងថាយន្តហោះចម្បាំង J-11 របស់ចិនបានចូលមកក្នុងចម្ងាយ ៦ ម៉ែត្រ (២០ហ្វីត) នៃយន្តហោះ RC-135 របស់អាមេរិកកាលពីថ្ងៃទី២១ ខែធ្នូ ដោយបង្ខំឱ្យភាគីក្រោយធ្វើសមយុទ្ធជម្លៀសដើម្បីជៀសវាងការប៉ះទង្គិច។ ប៉ុន្តែលោក...
បរទេស ៖ យន្តហោះចម្បាំង F-35 របស់អាមេរិក បើតាមសេចក្តីរាយការណ៍គឺ ស្ថិតនៅក្រោមការត្រួតពិនិត្យជាថ្មី បន្ទាប់ពីមានការធ្លាក់កាលពីដើមខែនេះ នៅឯមូលដ្ឋានមួយក្នុងរដ្ឋតិចសាស់ ដោយគេបានលើកឡើង ពីការព្រួយបារម្ភអំពីសុវត្ថិភាពយន្តហោះ ដែលជំរុញឱ្យមានការឈប់ហោះហើរ របស់យន្តហោះមួយចំនួន ដើម្បីស៊ើបអង្កេត ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ការិយាល័យកម្មវិធីរួម...
បរទេស៖ កាសែត The Foreign Policy ចេញផ្សាយកាលពីថ្ងៃសុក្រម្សិលមិញនេះ បានបង្ហាញនូវតួលេខលក់អាវុធមួយ របស់សហរដ្ឋអាមេរិកទៅកាន់បណ្តាប្រទេសជាសមាជិក អង្គការណាតូ ដែលកំពុងមានចំនួនកើនឡើងខ្លាំង នៅក្នុងឆ្នាំ២០២២នេះ។ ក្នុងគ្រាដែលបណ្តាប្រទេសនៅអឺរ៉ុប ជាច្រើនបានបញ្ចូនអាវុធទៅជំនួយដល់ប្រទេសអ៊ុយក្រែននោះ ពួកគេបានប្រឈមមុខ ទៅនឹងកង្វះខាតអាវុធ ក្នុងស្តុកដែលជាហេតុ នាំឲ្យមានការបញ្ជាទិញអាវុធកើនឡើងខ្ពស់ ខ្លាំងពីសំណាក់អ្នកផលិតរបស់អាមេរិក។ សរុបជាទិន្នន័យរដ្ឋាភិបាលអាមេរិក បានអនុម័តកញ្ចប់លក់អាវុធដល់ទៅ១៤ដង សំខាន់ទៅឲ្យសមាជិករបស់អង្គការណាតូ កាលពីឆ្នាំ២០២១...