បរទេស៖ យោងតាមការអះអាង ដោយក្រុមមន្ត្រីរបស់មន្ទីរប៉ង់តាហ្គោន ដែលបានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកយកព័ត៌មាន របស់កាសែតវ៉ាស៊ិនតោនប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យម្សិលមិញ នេះបានឲ្យដឹងថា សហរដ្ឋអាមេរិក បានធ្វើការបង្កើនការងារ ប្រតិបត្តិការដឹកជញ្ជូនអាវុធ បន្ថែមទៀត តាមផ្លូវទឹកទៅឲ្យ ប្រទេសអ៊ុយក្រែន។ ជាធម្មតាប៉ង់តាហ្គោន បានផ្តោតសំខាន់ទៅលើ កិច្ចការងារដឹកជញ្ជូនអាវុធ តែតាមជើងហោះហើរប៉ុណ្ណោះ ចំពោះជំនួយជាយោធាទាំងឡាយ ទៅឲ្យរដ្ឋាភិបាលអ៊ុយក្រែន គិតចាប់តាំងតែពី ពេលប្រតិបត្តិការយោធា...
បរទេស៖ មន្ទីរបញ្ចកោណ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១២៨លានដុល្លារ ជាមួយក្រុមហ៊ុនផលិតអាវុធអាមេរិក Raytheon ដើម្បីផលិតប្រព័ន្ធមីស៊ីល NASAMS (National Advanced Surface-to-Air Missile Systems) សម្រាប់យោធាអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងរតនាគាររបស់ប្រទេសតួកគី បាននិយាយកាលពីថ្ងៃសុក្រថា ការព្រួយបារម្ភអំពីការព្រមាន របស់រតនាគារសហរដ្ឋអាមេរិក អំពីក្រុមហ៊ុនតួកគី ដែលប្រឈមនឹងហានិភ័យនៃទណ្ឌកម្ម ប្រសិនបើពួកគេដោះស្រាយជាមួយរុស្ស៊ី ដែលមានទណ្ឌកម្ម គឺ “គ្មានន័យ” ។ លោក Nureddin Nebati បានសរសេរនៅលើបណ្ដាញ Twitter ថា “វាគ្មានន័យទេ ដែលសំបុត្រដែលបានផ្ញើទៅកាន់ ស្ថាប័នធុរកិច្ចតួកគីបង្កឱ្យមានការព្រួយបារម្ភ...
ប៉េកាំង៖ គណៈកម្មការនិយតកម្មមូលបត្រចិន (CSRC) និងក្រសួងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការត្រួតពិនិត្យសវនកម្ម ជាមួយក្រុមប្រឹក្សាត្រួតពិនិត្យគណនេយ្យក្រុមហ៊ុន សាធារណៈសហរដ្ឋអាមេរិក (PCOB) កាលពីថ្ងៃសុក្រ។ វាគឺជាជម្រើសឈ្នះៗទាំងអស់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការត្រួតពិនិត្យសវនកម្មឆ្លងព្រំដែន ដោយអនុលោមតាមច្បាប់ និងធានានូវបណ្តាញដែលគ្មានការរារាំង សម្រាប់ក្រុមហ៊ុនក្នុងការចុះបញ្ជី នៅក្រៅប្រទេស ដែលផ្តល់អត្ថប្រយោជន៍ដល់ ទីផ្សារមូលធននៃប្រទេសទាំងពីរ អ្នកចេញប័ណ្ណ ក៏ដូចជាវិនិយោគិនសកល ជាមួយអាជ្ញាធរ។...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងផ្អាកជើង ហោះហើរ ចំនួន២៦ជើង ពីសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនអាកាសចរណ៍ចិន ចំនួន៤ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់រដ្ឋាភិបាលចិន ក្នុងការផ្អាកជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកមួយចំនួន ជុំវិញករណីកូវីដ-១៩ ។...
វ៉ាស៊ីនតោន៖ ក្នុងពេលឆាប់ៗនេះ កងកម្លាំងអ៊ុយក្រែន នឹងអាចប្រែក្លាយ រថយន្តភីកអាប់ធម្មតា និងយានជំនិះផ្សេងទៀត ទៅជាឧបករណ៍បាញ់ គ្រាប់រ៉ុក្កែតចល័ត ដែលអាកំទេច យន្តហោះដ្រូនរបស់រុស្សីបាន ដោយសារធាតុថ្មី នៅក្នុងកញ្ចប់សព្វាវុធចុងក្រោយបំផុត របស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ។ ឧបករណ៍ VAMPIRE ពីក្រុមហ៊ុនផលិតសព្វាវុធអាមេរិក L3Harris ត្រូវបានរួមបញ្ចូលក្នុងកញ្ចប់ជំនួយចំនួន ៣ពាន់លានដុល្លារអាមេរិក ដល់អ៊ុយក្រែន...
វ៉ាស៊ីនតោន៖ របាយការណ៍មួយបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរុស្ស៊ី និងភ្នាក់ងាររបស់ពួកគេ នៅក្នុងអ៊ុយក្រែន កំពុងប្រតិបត្តិការទីតាំងចំនួន ២១ទីតាំង នៅក្នុងប្រទេស ដែលហែកហួរដោយសង្រ្គាម ដើម្បីឃុំខ្លួន សួរចម្លើយ និងឃុំខ្លួនទាហាន និងជនស៊ីវិល។ របាយការណ៍ដែលបានបោះពុម្ពផ្សាយ ដោយអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Yale ដោយមានការគាំទ្រពីក្រសួងការបរទេស បានប្រើប្រាស់រូបភាពផ្កាយរណប និងការប្រមូលទិន្នន័យ ប្រភពបើកចំហ ដើម្បីកំណត់ទីតាំង។...
តូក្យូ៖ សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ បានមកដល់កោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងអ្វីដែលបានក្លាយជា ដំណើរទស្សនកិច្ចលើកទីពីរ របស់សមាជិកសភាអាមេរិក ចាប់តាំងពីការធ្វើដំណើរ របស់ប្រធានសភាតំណាងរាស្រ្ត លោកស្រី Nancy Pelosi ទៅកាន់កោះដែលគ្រប់គ្រងដោយខ្លួនឯង បានធ្វើឱ្យប្រទេសចិនខឹងសម្បា កាលពីដើមខែនេះ។ សមាជិកសភាគណបក្សសាធារណរដ្ឋ លោកស្រី Marsha Blackburn សមាជិកនៃគណៈកម្មាធិការ សេវាប្រដាប់អាវុធព្រឹទ្ធសភា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ប៉េកាំង៖ បេសកជនចិនមួយរូប បានស្នើឱ្យសហរដ្ឋអាមេរិក និងអង្គការណាតូ បញ្ឈប់ការបន្ថែមប្រេង ទៅក្នុងភ្លើងសង្គ្រាមនៅអ៊ុយក្រែន ដែលកំពុងឆេះស្រាប់ទៅហើយនោះ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិបាន ប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីជម្លោះអ៊ុយក្រែនថា សន្តិភាពមិនអាចសម្រេចបានដោយការដាក់ទណ្ឌកម្ម និងការគាបសង្កត់ ឬបញ្ជូនអាវុធឡើយ។ សន្តិភាពត្រូវតែខិតខំ និងថែរក្សាដោយគ្រប់ភាគីដែលធ្វើការជាមួយគ្នា។ មិនថាស្ថានភាពស្មុគ្រស្មាញប៉ុណ្ណា ភាពខុសប្លែកគ្នាធ្ងន់ធ្ងរប៉ុណ្ណានោះទេ ទ្វារទៅរកការទូត...
បរទេស៖ យោងតាមការវិភាគ និងរបាយការណ៍ស្រាវជ្រាវមួយចំនួន ដោយបណ្តាញសារព័ត៌មាន របស់លោកខាងលិចដែលមានដូចជា NBC News ជាដើមបានឲ្យដឹងថា អាវុធដែលអាមេរិកបានសន្យាផ្តល់ជា ជំនួយដល់អ៊ុយក្រែននាពេលកន្លងមកនោះ នឹងអាចចំណាយពេលច្រើនខែច្រើនឆ្នាំ មុនពេលដែលវាអាចធ្វើដំណើរមកដល់ ដៃយោធាអ៊ុយក្រែនក្នុងការប្រើប្រាស់។ កាលពីថ្ងៃអង្គារកន្លងមកសារព័ត៌មាន NBC បានចេញផ្សាយ និងពណ៍នាអំពីកញ្ចប់ជំនួយយោធា ដែលមានទំហំដល់ទៅ ៣ពាន់លានដុល្លារ របស់អាមេរិកទៅឲ្យអ៊ុយក្រែន គឺជាជំនួយដែលមានទំហំធំបំផុត របស់អ៊ុយក្រែនគិតមកដល់ពេលនេះ...