វ៉ាស៊ីនតោន ៖ ការកើនឡើង នៃភាពជ្រុលនិយមក្នុងស្រុក នៅក្នុងសហរដ្ឋអាមេរិក កំពុងក្លាយជាការគំរាមកំហែង ដល់ចៅក្រមសហព័ន្ធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ របាយការណ៍បានឲ្យដឹងថា ចៅក្រមសហព័ន្ធរបស់សហរដ្ឋអាមេរិក ត្រូវប្រឈមមុខនឹងការគំរាមកំហែងច្រើនជាង ៤៥០០ករណី និងការទំនាក់ទំនងមិនសមរម្យ ផ្សេងទៀតនៅឆ្នាំ២០២១។ កាលពីថ្ងៃចន្ទ នាយកសេវា Marshals របស់សហរដ្ឋអាមេរិក លោក Ronald...
មូស្គូ៖ យោងតាមការប្រកាស ដោយក្រសួងការបរទេសរបស់រុស្សី កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអាមេរិក និងប្រទេសរុស្សី បានជួបពិភាក្សាគ្នាចុងក្រោយមួយទៀត តាមទូរស័ព្ទទៅលើបញ្ហា សន្តិសុខរវាងអ៊ុយក្រែនិងរុស្សី។ លោក Sergei Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី បានលើកឡើងថាភាពចាំបាច់ នៃការបន្តកិច្ចខិតខំប្រឹងប្រឹងកំពុងតែធ្វើនៅឡើយខណៈកិច្ចព្រមព្រៀង អំឡុងជំនួបរវាងមេដឹកនាំ ទាំងពីរទៅលើបញ្ហាសន្តិសុខ នៅរុស្សីគឺត្រូវបានផ្ញើជូនទៅ កាន់សហរដ្ឋអាមេរិក និងអង្គការណាតូរួចទៅហើយ។ ទោះបីជាយ៉ាងណាក្តីព័ត៌មាន...
បរទេស ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានជំរុញឱ្យពលរដ្ឋអាមេរិក ចាកចេញពីប្រទេសបេឡារុស “ជាបន្ទាន់” ដោយចង្អុល ទៅការកសាងយោធារុស្ស៊ី នៅជិតព្រំដែនរបស់ប្រទេសជាមួយអ៊ុយក្រែន ចំពេលមានការព្យាករណ៍ម្តង ហើយម្តងទៀត អំពីការឈ្លានពាន ដោយទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីណែនាំ...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថ្ងៃទី១៦ ខែកុម្ភៈ – នៅពេលដែលសហរដ្ឋអាមេរិក បានអះអាងថា រុស្ស៊ីអាច “ឈ្លានពាន” អ៊ុយក្រែន – នៅថ្ងៃនៃការរួបរួមជាតិ ។ នៅក្នុងក្រិត្យដែលបានចុះហត្ថលេខា កាលពីថ្ងៃច័ន្ទ លោកប្រធានាធិបតី បានបញ្ជាឱ្យលេងភ្លេងជាតិ និងបង្ហាញទង់ជាតិ...
វ៉ាស៊ីនតោន៖ ប្រជាជនអាមេរិកភាគច្រើន គិតថាសេដ្ឋកិច្ចអាមេរិក និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានភាពប្រសើរឡើងក្នុងកម្រិតខ្លះ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែនៅតែមិនល្អ ខណៈប្រជាជនភាគច្រើន នៅតែមានការព្រួយបារម្ភអំពីជំងឺរាតត្បាត នេះបើយោងតាមការឲ្យ ដឹងពីការស្ទង់មតិថ្មីមួយ។ ខណៈដែលករណីឆ្លងមេរោគ បានធ្លាក់ចុះនៅកន្លែងជាច្រើន ក្នុងសហរដ្ឋអាមេរិក ប្រជាជនអាមេរិកកាន់ តែច្រើនបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹង ការផ្ទុះឡើងនៃជំងឺរាតត្បាត កូវីដ-១៩ “កំពុងដំណើរការល្អ” ប៉ុន្តែវានៅតែជារបាយការណ៍ ចម្រុះនៅឡើយ។...
គៀវ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីស្ថានភាព សន្តិសុខជុំវិញប្រទេសអ៊ុយក្រែន ។ សេចក្តីថ្លែងការណ៍ នៅលើគេហទំព័រប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងថា...
វ៉ាស៊ីនតោន៖ មន្ត្រីសុខាភិបាលសាធារណៈនៅសហរដ្ឋអាមេរិក មានការខកចិត្ត ចំពោះហេដ្ឋារចនាសម្ព័ន្ធទិន្នន័យសុខភាព ដែលបាក់បែក និងមានតម្លៃទាបក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយហៅការខ្វះខាតព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលាថា “ជាការបរាជ័យដ៏ធំបំផុតមួយនៃការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះជំងឺរាតត្បាតកូវីដ-១៩ នេះ បើ តាម សារព័ត៌មាន CNN។ នៅពេលដែលរលកអូមីក្រុង ស្រកចុះក្នុងសហរដ្ឋអាមេរិក មន្ត្រីសុខាភិបាលសាធារណៈត្រូវប្រឈមមុខជាមួយនឹងការសម្រេចចិត្តថ្មីមួយលើមធ្យោបាយដ៏ល្អបំផុត សម្រាប់ប្រទេស ដើម្បីឆ្ពោះទៅមុខ ប៉ុន្តែពួកគេត្រូវបានជំទាស់ដោយ “ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យសុខភាព ដែលបាក់បែក...
នាពេលថ្មីៗកន្លងទៅនេះ សភាជាន់ទាបអាមេរិកបានអនុម័តលើអ្វីដែលហៅថា “សេចកី្តព្រាងច្បាប់ស្តីពីការប្រកួតប្រជែងរបស់អាមេរិកឆ្នាំ២០២២” ហើយបានអះអាងថា នឹងធានាជាក់លាក់ឱ្យអាមេរិកនាំមុខគេលើវិស័យផលិតកម្ម ការច្នៃប្រឌិតថ្មីនិងកម្លាំងសេដ្ឋកិច្ច ។ ប៉ុន្តែសេចកី្តព្រាងច្បាប់នេះមានខ្លឹមសារជាច្រើនពាក់ព័ន្ធនឹងប្រទេសចិនដែលគួរឱ្យអ្នកផងមានភាពងឿងឆ្ងល់និងព្រួយបារម្ភ ។ ឧទាហរណ៍ដូចជាសេចកី្តព្រាងច្បាប់នេះ បានមួលបង្កាច់ និងលាបពណ៌លើផ្លូវអភិវឌ្ឍន៍និងគោលនយោបាយទាំងជាតិនិងអន្តរជាតិរបស់ចិន បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនដោយយកបញ្ហាពាក់ព័ន្ធតៃវ៉ាន់ ស៊ីនជាំង ហុងកុងនិងស៊ីចាំងជាដើមធ្វើជាលេស វាច្បាស់លាស់ណាស់ សេចកី្តព្រាងច្បាប់នេះ គឺមានបំណងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនដោយយកការប្រកួតប្រជែងធ្វើជាលេស ដែលបានបង្ហាញឱ្យឃើញនូវគំនិតសង្គ្រាមត្រជាក់និងទស្សនផលបូកសូន្យ ដូច្នេះអាចនិយាយបានថា សេចក្តីព្រាងច្បាប់នេះគឺជា “សេចកី្តព្រាងច្បាប់មួយដែលប្រកបដោយអនុត្តរភាព”...
វ៉ាស៊ីនតោន៖ ទស្សនាវដ្តី The Atlantic បានរាយការណ៍ថា ការគ្រប់គ្រងខុសនៃជំងឺរាតត្បាត គឺជាការបរាជ័យទ្វេភាគី ខណៈដែលសហរដ្ឋអាមេរិក បានឈានដល់ដំណាក់កាលដ៏អាក្រក់នៃការស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួនជាង ៩០ម៉ឺននាក់នៅដើមខែនេះ ហើយអាមេរិកនៅតែមិនទាន់ត្រៀមខ្លួន សម្រាប់ជំងឺរាតត្បាតបន្ទាប់។ ទស្សនាវដ្តីនេះបានឲ្យដឹងថា ការពិតដែលថា សហរដ្ឋអាមេរិក បានកត់ត្រាការស្លាប់ដោយសារ ជំងឺកូវីដ-១៩ ជាង ៩០ម៉ឺននាក់ “គឺពិតជាមិននឹកស្មានដល់ និងគួរឱ្យភ្ញាក់ផ្អើល”...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ការចោទប្រកាន់ “អំពើប្រល័យពូជសាសន៍” របស់សហរដ្ឋអាមេរិក គឺជាការភូតកុហក ប្រចាំសតវត្ស ដែលបង្ហាញយ៉ាងពេញ លេញនូវចេតនាដ៏អាក្រក់របស់ខ្លួន ក្នុងការធ្វើនយោបាយ អូឡាំពិករដូវរងា និងដោយព្យាបាទចិន ជាមួយនឹងបញ្ហាទាក់ទង នឹងតំបន់ស៊ីនជាំង ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ...