វ៉ាស៊ីនតោន៖ គេហទំព័រ MarketWatch បានរាយការណ៍ថា សហរដ្ឋអាមេរិក នៅតែមានអ្នកស្លាប់ជាមធ្យមជិត ២៦០០នាក់ ដោយសារជំងឺកូវីដ-១៩ ក្នុងមួយថ្ងៃ កើនឡើង ១៨ ភាគរយពី ២សប្តាហ៍មុន និងចំនួនអ្នកស្លាប់ខ្ពស់បំផុត ចាប់តាំងពីរដូវរងារមុន និងលើសពីការកើនឡើងខ្ពស់បំផុត ក្នុងរដូវស្លឹកឈើជ្រុះ នៅពេលដែលទម្រង់ឆ្លងដែលតា មានភាពលេចធ្លោ។ ឥឡូវនេះទម្រង់អូមីក្រុង ដែលឆ្លងខ្លាំង គឺមានភាពលេចធ្លោ...
ប៉េកាំង៖ សភាប្រជាជនជាតិ (NPC) ដែលជាស្ថាប័ននីតិប្បញ្ញត្តិ កំពូលរបស់ប្រទេសចិន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសេចក្តីព្រាងច្បាប់ របស់សហរដ្ឋអាមេរិក ដែលមានខ្លឹមសារអវិជ្ជមាន ទាក់ទងនឹងប្រទេសចិន។ គណៈកម្មាធិការកិច្ចការបរទេស NPC បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា អ្វីដែលគេហៅថា “America CompETES Act of 2022” ដែលទើបអនុម័តដោយ...
វ៉ាស៊ីនតោន៖ រដ្ឋជាច្រើនទៀត របស់សហរដ្ឋអាមេរិក គ្រោងនឹងបន្ធូរបន្ថយអាណត្តិរបាំងមុខ សម្រាប់សាលារៀន និងកន្លែងសាធារណៈ ក្នុងផ្ទះ ចំពេលមានការធ្លាក់ចុះ នៃការកើនឡើង នៃការឆ្លងមេរោគកូវីដ-១៩ នាពេលថ្មីៗនេះ ដែលជំរុញ ដោយទម្រង់អូមីក្រុង។ មន្ត្រីនៅរដ្ឋ New Jersey, Connecticut, Delaware, California និង Oregon បានប្រកាសថា...
បរទេស៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានថ្កោលទោសយ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារ រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ក្នុងគោលបំណងកែលម្អ និងទ្រទ្រង់ប្រព័ន្ធមីស៊ីលរបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក...
បរទេស៖សហរដ្ឋអាមេរិក នៅថ្ងៃនេះបានប្រកាស ក្នុងការផ្តល់ជារង្វាន់ រហូតទៅដល់១០លានដុល្លារ សម្រាប់ព័ត៌មានទាំងឡាយទៅដល់ការចាប់ខ្លួន ឬកំណត់សញ្ញានៃអ្នកបំផ្ទុះ គ្រាប់បែកនៅក្នុងអាកាសយានដ្ឋាន ទីក្រុងកាប៊ុលកាលពីខែសីហា ឆ្នាំ២០២១ ដែលគ្រានោះបានសម្លាប់មនុស្សរហូតទៅដល់ ១៨០នាក់ ក្នុងនោះមានយោធាអាមេរិក១៣នាក់។ រំលឹកដែរថាព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ធ្វើឡើងនៅចំពេលដែលអាមេរិកកំពុងបើកយុទ្ធនាការដកខ្លួនព្រមទាំង ក្រុមសម្ព័ន្ធមិត្តចេញពីប្រទេស អាហ្គានីស្ថាននិងទុក ឲ្យក្រុមតាលីបង់ចូលមកកាន់ កាប់ពេញលេញ។ ក្រៅតែពីយោធា១៣នាក់ហើយនោះ អ្នកបាត់បង់ជីវិតទាំងអស់សុទ្ ធតែជាពលរដ្ឋស៊ីវិលដែលកំពុងត្រៀមខ្លួនក្នុងការចាកចេញពីប្រទេសអាហ្គានីស្ថាន...
ប៉េកាំង៖ ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសេចក្តីព្រាងច្បាប់ របស់សហរដ្ឋអាមេរិក ដែលមានខ្លឹមសារអវិជ្ជមាន ទាក់ទងនឹងប្រទេសចិន ដោយជំរុញឱ្យភាគីសហរដ្ឋអាមេរិក មើលការអភិវឌ្ឍន៍របស់ប្រទេសចិន និងទំនាក់ទំនងចិន-សហរដ្ឋអាមេរិក តាមគោលបំណង និងសមហេតុផល។ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃទី០៥ ខែកុម្ភៈ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តអ្វីដែលគេហៅថា “ច្បាប់ប្រកួតប្រជែងអាមេរិក ឆ្នាំ២០២២” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
វ៉ាស៊ីនតោន ៖ ប្រភពការទូតបានឲ្យដឹងថា សហរដ្ឋអាមេរិក បានជំរុញឱ្យប្រទេសជប៉ុន ពិចារណាលើការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើទីក្រុងមូស្គូ ប្រសិនបើកងទ័ពរុស្ស៊ី ឈ្លានពានអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន ។ ប្រភពបានឲ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ ប្រទេសជប៉ុន បានពន្យាពេលការឆ្លើយតប របស់ខ្លួន ចំពោះសំណើ របស់សហរដ្ឋអាមេរិក ដោយបារម្ភពីផលប៉ះពាល់ ដែលអាចកើតមានលើទំនាក់ទំនង...
វ៉ាស៊ីនតោន៖ យន្តហោះដឹកទាហានអាមេរិក បានចុះចតនៅភាគខាងត្បូង ប្រទេសប៉ូឡូញ តាមការបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងការពង្រាយទាហានអាមេរិកបន្ថែម ទៅកាន់ប៉ូឡូញ រូម៉ានី និងអាល្លឺម៉ង់ ក្នុងសប្តាហ៍នេះ ចំពេលមានភាពតានតឹងកើនឡើង រវាងរុស្ស៊ី និងអ៊ុយក្រែន។ យោងតាមក្រសួងការពារជាតិប៉ូឡូញ បានឱ្យដឹងថា ទាហានអាមេរិកចំនួន ១៧០០នាក់ ដែលត្រូវបានបញ្ជូនទៅប្រទេសប៉ូឡូញ នឹងធ្វើប្រតិបត្តិការ...
មូស្គូ៖ មេដឹកនាំរុស្ស៊ី និងចិន បានជួបគ្នានៅខាងក្រៅ ពិធីបើកកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រ ដើម្បីបញ្ជាក់ឡើងវិញ នូវទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេ ក្នុងការប្រឈមមុខ នឹងសម្ពាធរបស់សហរដ្ឋអាមេរិក ដែលជំរុញឱ្យមានការចាប់អារម្មណ៍ ពីប្រព័ន្ធផ្សព្វផ្សាយនៅលោកខាងលិច។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅសហរដ្ឋអាមេរិក លោក...
បរទេស៖ ឯកអគ្គរដ្ឋទូតថ្មីរបស់ទីក្រុងវ៉ាស៊ីនតោនប្រចាំនៅទីក្រុងតូក្យូ លោក Rahm Emanuel បានរិះគន់សមភាគីរុស្ស៊ីរបស់លោកថា ជប៉ុនកំពុងរារាំងដំណោះស្រាយនៃជម្លោះទឹកដីដ៏រ៉ាំរ៉ៃ ដែលបានរារាំងប្រទេសទាំងពីរពីការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមលោកលើកទីពីរជាផ្លូវការ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅលើ Twitter កាលពីថ្ងៃពុធ លោក Emanuel បានសរសេរថា “ពេលវេលារបស់ឯកអគ្គរដ្ឋទូតរុស្ស៊ី...