ម៉ារ៉ាកិច ៖ បណ្តាប្រទេសអារ៉ាប់ និងរុស្ស៊ី បានព្រមព្រៀងគ្នា កាលពីថ្ងៃពុធ ក្នុងការជំរុញកិច្ច សហប្រតិបត្តិការ លើបញ្ហាអន្តរជាតិ រួមទាំងការដោះស្រាយ វិបត្តិតំបន់ហ្គាហ្សា នៅវេទិកាសហប្រតិបត្តិការអារ៉ាប់ -រុស្ស៊ីលើកទី៦ ដែលធ្វើឡើងនៅទីក្រុងម៉ារ៉ាកិច ភាគខាងត្បូងប្រទេសម៉ារ៉ុក។ កិច្ចប្រជុំនេះ បានប្រមូលផ្តុំរដ្ឋមន្ត្រីការបរទេស នៃប្រទេសដែលចូលរួម រួមទាំងលោក Sergey Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី...
ដំបៅប្រវត្តិសាស្រ្ត ដែលមិនងាយលុបលាងបាន! អ៊ីស្រាអែល ប្រជាជាតិមួយដែលមានប្រវត្តិឈឺចាប់ ពោរពេញ ទៅដោយឈាម និងទឹកភ្នែក បាត់បង់មាតុភូមិជាង៣០០០ឆ្នាំ ព្រមទាំងបន្តប្រឈមទៅនឹង គ្រោះលុបបំបាត់ ប្រល័យពូជសាសន៍ តាំងពីដើមរហូតមកដល់បច្ចុប្បន្ន!។ ប្រជាជនអ៊ីស្រាអែលទាំងមូល ពិសេសទាំងប្រុសទាំងស្រី កាំភ្លើងមាននៅក្នុងដៃជាប់ជានិច្ច រួមទាំងពេលបាយ រួមទាំងពេលដេក រួមទាំងពេលកំពុងសប្បាយ ក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារមាតុភូមិរបស់ខ្លួន ដែលនៅសេសសល់ ក្រោយពីសង្រ្គាមលោកលើកទី២!។...
បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសសហភាពអារ៉ាប់រួមបាននិយាយថា ការទិញយន្តហោះចម្បាំង Rafale របស់បារាំង នឹងបំពេញបន្ថែមលើកិច្ចព្រមព្រៀងគ្រោងទុករបស់ខ្លួន ក្នុងការទិញយន្តហោះចម្បាំង F-35 របស់អាមេរិក ដែលបានមានភាពយឺតយ៉ាវ ដោយសារតែក្តីព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញចំណងមិត្តភាពសហភាពអារ៉ាប់រួមជាមួយចិន។ ប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រនេះ កាលពីថ្ងៃសុក្រ បានបញ្ជាទិញយន្តហោះចម្បាំង Rafales ដែលផលិតដោយក្រុមហ៊ុន Dassault Aviation ចំនួន៨០គ្រឿង និងឧទ្ធម្ភាគចក្រយោធា Caracal...
បរទេស៖សហភាពអារ៉ាប់ UAE កាលពីថ្ងៃពុធម្សិលមិញនេះបានធ្វើការប្រកាសគូសបញ្ជាក់អំពីផែនការក្នុងការផ្តល់ជំនួយដល់កិច្ចការងារវិនិយោគនៅក្នុងប្រទេសតួកគីដែលនឹងមានទហំទឹកប្រាក់រហូតទៅដល់១០ពាន់លានដុល្លារខណៈដែលប្រទេសទាំងពីរក៏បានឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនផងដែរនៅក្នុងថ្ងៃដដែលនេះ។ កិច្ចព្រមព្រៀងជាច្រើនបួករួមទាំងកញ្ចប់ថវិកាជំនួយដ៏ធំនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលនៃទស្សនកិច្ចថ្នាក់កំពូលដោយមេដឹកនាំរបស់សហភាពអារ៉ាប់ទៅកាន់ប្រទេសតួកគីដែលជាអតីតមិត្តភ័ក្តចាស់និងមិនធ្លាប់មានឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មូលនិធីនេះត្រូវបានគេជឿជាក់ថានឹងយកទៅប្រើប្រាស់ផ្តោតសំខាន់ទៅលើវិស័យយុទ្ធសាស្ត្រមួយចំនួនដូចជាថាមពលចំណីអាហារនិងសុខភាពផងដែរខណៈដែលដំណើរទស្សនកិច្ចនេះក៏ត្រូវបានគេមើលឃើញថានឹងក្លាយទៅជាផលចំណេញដល់នយោបាយរបស់លោកប្រធានាធីបតីតួកគីដែលកំពុងតែធ្លាក់ចុះប្រជាប្រិយភាពប៉ុន្តែកាន់តែកៀកទៅនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណិត្តថ្មីផងនោះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស ៖ កងកម្លាំងចម្រុះអារ៉ាប់ តាមសេចក្តីរាយការណ៍ បានបើកការវាយប្រហារ តាមដែនអាកាស ទៅលើគោលដៅ យោធានានា ដែលជា របស់ពួកឧទ្ទាមហូធី នៅក្នុងទីក្រុងសាណាអា ប្រទេសយេម៉ែន នាព្រឹកថ្ងៃអាទិត្យនេះ។ ដោយលើកឡើង ពីប្រភពនៅយេម៉ែន ទីភ្នាក់ងារសារព័ត៌មាន Al Arabiya បានរាយការណ៍ថា ការវាយប្រហារនោះ បានផ្តោតគោលដៅ លើទីតាំងនានា...