ព័ត៌មានអន្តរជាតិ

កងកម្លាំងចម្រុះ អារ៉ាប់ វាយប្រហារ តាមអាកាសទៅលើគោលដៅ យោធាពួកហូធី ក្នុងទីក្រុងសាណាអា

បរទេស ៖ កងកម្លាំងចម្រុះអារ៉ាប់ តាមសេចក្តីរាយការណ៍ បានបើកការវាយប្រហារ តាមដែនអាកាស ទៅលើគោលដៅ យោធានានា ដែលជា របស់ពួកឧទ្ទាមហូធី នៅក្នុងទីក្រុងសាណាអា ប្រទេសយេម៉ែន នាព្រឹកថ្ងៃអាទិត្យនេះ។

ដោយលើកឡើង ពីប្រភពនៅយេម៉ែន ទីភ្នាក់ងារសារព័ត៌មាន Al Arabiya បានរាយការណ៍ថា ការវាយប្រហារនោះ បានផ្តោតគោលដៅ លើទីតាំងនានា ដែលរក្សាទុកគ្រាប់មីស៊ីលផ្លោង និងឃ្លាំងផ្ទុកសម្ភារៈផលិតរបស់យោធា។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ប្រតិបត្តិការវាយឆ្មក់ តាមដែនអាកាសនេះ គឺត្រូវបានធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីកងកម្លាំង ចម្រុះអារ៉ាប់និយាយថា ខ្លួនបានបាញ់ស្ទាក់និងកម្ទេចកូនដ្រូន បំពាក់គ្រាប់បែកមួយគ្រឿង របស់ពួកហូធី ដែលបញ្ជាឲ្យហោះឆ្ពោះ ទៅកាន់ទីក្រុង Khamis Mushait ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន ALARABIYA NEWS នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា កងកម្លាំងចម្រុះបាននិយាយ នៅថ្ងៃសៅរ៍ថា ពួកឧទ្ទាមហូធី បានបន្តផ្តោតគោលដៅលើជនស៊ីវិល នៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីត និងយេម៉ែន៕
ប្រែសម្រួល៖ប៉ាង កុង

To Top
×