ព័ត៌មានអន្តរជាតិ

សហភាអារ៉ាប់ នឹងផ្តល់ជំនួយ ជាការវិនិយោគតម្លៃជាង ១០ពាន់លានដុល្លារ ដល់តួកគី

បរទេស៖សហភាពអារ៉ាប់ UAE កាលពីថ្ងៃពុធម្សិលមិញនេះបានធ្វើការប្រកាសគូសបញ្ជាក់អំពីផែនការក្នុងការផ្តល់ជំនួយដល់កិច្ចការងារវិនិយោគនៅក្នុងប្រទេសតួកគីដែលនឹង
មានទហំទឹកប្រាក់រហូតទៅដល់១០ពាន់លានដុល្លារខណៈដែលប្រទេសទាំងពីរក៏បានឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនផងដែរនៅក្នុងថ្ងៃដដែលនេះ។

កិច្ចព្រមព្រៀងជាច្រើនបួករួមទាំងកញ្ចប់ថវិកាជំនួយដ៏ធំនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលនៃទស្សនកិច្ចថ្នាក់កំពូលដោយមេដឹកនាំរបស់សហភាពអារ៉ាប់ទៅកាន់ប្រទេសតួកគីដែលជាអតីតមិត្តភ័ក្តចាស់និងមិនធ្លាប់មានឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ផ្ទាំងពាណិជ្ជកម្ម

មូលនិធីនេះត្រូវបានគេជឿជាក់ថានឹងយកទៅប្រើប្រាស់ផ្តោតសំខាន់ទៅលើវិស័យយុទ្ធសាស្ត្រមួយចំនួនដូចជាថាមពលចំណីអាហារនិងសុខភាពផងដែរខណៈដែលដំណើរទស្សនកិច្ចនេះក៏ត្រូវបានគេមើលឃើញថានឹងក្លាយទៅជាផលចំណេញដល់នយោបាយរបស់លោកប្រធានាធីបតីតួកគីដែលកំពុងតែធ្លាក់ចុះប្រជាប្រិយភាពប៉ុន្តែកាន់តែកៀកទៅនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណិត្តថ្មីផងនោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top
×