បឺលីន ៖ អាល្លឺម៉ង់អាចប្រឈមមុខ នឹងការខ្វះខាតឧស្ម័នក្នុងតំបន់ក្នុងរដូវរងារ ដោយសារការផ្គត់ផ្គង់ ឧស្ម័នពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសសេដ្ឋកិច្ចធំបំផុត របស់អឺរ៉ុប ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង នេះបើយោងតាមប្រតិបត្តិករ ទីផ្សារឧស្ម័នរបស់ប្រទេសនេះ ។ លោក Torsten Frank នាយកគ្រប់គ្រង Trading Hub Europe (THE) បានឲ្យដឹងថា ទោះបីជាការខ្វះខាតឧស្ម័ន...
បរទេស៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា ទីក្រុងប៊ែរឡាំងផ្គត់ផ្គង់ “សព្វាវុធជាច្រើន” ដល់ក្រុងគៀវហើយនឹងបន្តផ្តល់ឱ្យអ៊ុយក្រែនបន្ថែមទៀតនូវអ្វីដែលប្រទេសនេះត្រូវការសម្រាប់ការពារជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Scholz បានសង្កត់ធ្ងន់ក្នុងអំឡុង ‘ថ្ងៃបើកទ្វារ’ ប្រពៃណីនៅចុងសប្តាហ៍នេះ ដោយលើកឡើងពីការដឹកជញ្ជូនថ្មីៗជាច្រើននៃកាំភ្លើងប្រឆាំងយន្តហោះ ‘Gepard’ និងកាំភ្លើងធំ...
បរទេស៖ អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការអះអាងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា លោកធ្លាប់បាន លំអិតច្បាស់ហើយប្រាប់ទៅកាន់លោកប្រធានាធិបតីរុស្សី ថាអ៊ុយក្រែន នឹងមិនអាចចូលរួមជាមួយនឹងអង្គការណាតូបានភ្លាមៗឡើយក្នុង រយៈពេល៣០ឆ្នាំទៀត ដើម្បីធានាឲ្យបាននូវ ស្ថេរភាពសន្តិសុខ ក្នុងតំបន់ទាំងមូល។ មេដឹកនាំអាល្លឺម៉ង់រូបនេះកាលពីចុងសប្តាហ៍កន្លង មកបានធ្វើការបង្ហាញប្រាប់ពីព័ត៌មាន លំអិតខ្លះៗដែលនៃ កិច្ចពិភាក្សារវាងលោក និងមេដឹកនាំរុស្សី កាលពីមុន ប្រតិបត្តិយោធារបស់រុស្សី ក្នុងប្រទេសអ៊ុយក្រែនមកម្ល៉េះ។...
បឺលីន៖ ប្រភពពីក្រសួងការពារជាតិ បានឲ្យដឹងថា កងទ័ពអាកាសអាល្លឺម៉ង់ នបញ្ជូនកងនាវារួមទាំង យន្តហោះចម្បាំងទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិក ជាលើកដំបូងកាលពីថ្ងៃចន្ទ សម្រាប់សមយុទ្ធរួម និងប្រតិបត្តិការផ្សេងៗទៀត។ ការបញ្ជូនយន្តហោះចម្បាំង Eurofighter ចំនួន ៦គ្រឿង និងយន្តហោះយោធាផ្សេងទៀត រួមទាំងនាវាដឹកយន្តហោះចម្បាំង គឺមានគោលបំណងលើកកម្ពស់ ទំនាក់ទំនងសន្តិសុខជាមួយតំបន់ ចំពេលមានភាពតានតឹងខ្លាំង ជុំវិញច្រកសមុទ្រតៃវ៉ាន់។ កងនាវានេះនឹងធ្វើទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី២៨ ខែកញ្ញា...
បរទេស៖ អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្នុងឱកាសនៃការចូលរួមសន្និសិទកាសែតមួយ លោកបានធ្វើការលើកឡើង អំពីការព្យាករណ៍របស់ខ្លួនថា អ៊ុយក្រែននឹងត្រូវការលុយ ដើម្បីចំណាយក្នុងទំហំដល់ទៅ រាប់ពាន់លានដុល្លារ ដើម្បីអាចស្តារប្រទេសឡើងវិញបាន។ មេដឹកនាំអាល្លឺម៉ង់រូបនេះ ក៏បាននិយាយដែរថា គម្រោងកសាងអ៊ុយក្រែនឡើងវិញ នឹងធ្វើឡើងដោយមាន ការតាំងចិត្តខ្ពស់ណាស់ ពោលគឺជាគម្រោងដែលគាំទ្រ ដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៤៧ មានឈ្មោះថា Marshall Plan...
គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កំពុងសង្ឃឹម សម្រាប់ជំនួយរបស់អាល្លឺម៉ង់ ក្នុងការទទួលបានជំនួយចំនួន ៨ ពាន់លានអឺរ៉ូ (ប្រហែល ៨,១៧ពាន់លានដុល្លារអាមេរិក) ជាជំនួយពីសហភាពអឺរ៉ុប។ លោក Shmyhal បានសរសេរនៅលើ Facebook បន្ទាប់ពីកិច្ចពិភាក្សាតាមអ៊ីនធឺណិត ជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់លោក Christian Lindner...
ព្រុចសែល ៖ តម្លៃឧស្ម័នធម្មជាតិរបស់អឺរ៉ុប កំពុងឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែន បានចាប់ផ្តើមកាលពីថ្ងៃពុធ បន្ទាប់ពីប្រទេសរុស្ស៊ី បានកាត់បន្ថយការផ្គត់ផ្គង់ ដល់ប្រទេសជិតខាង ភាគខាងលិចរបស់ខ្លួន។ កិច្ចសន្យាឧស្ម័ន Benchmark ត្រូវបានគេជួញដូរក្នុងតម្លៃ ២១៦អឺរ៉ូ (២១៩ដុល្លារ) ក្នុងមួយមេហ្គាវ៉ាត់ម៉ោង កើនឡើង ៩ ភាគរយ បន្ទាប់ពីការដឹកជញ្ជូន តាមរយៈបំពង់បង្ហូរឧស្ម័ន Trans-Baltic...
បរទេស ៖ ក្រុមហ៊ុនផលិត អាវុធអាល្លឺម៉ង់ Krauss-Maffei Wegmann (KMW) បានចុះកិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាល អ៊ុយក្រែន ដែលនឹងឃើញ ក្រុមហ៊ុន ផលិត និងផ្គត់ផ្គង់ឱ្យទីក្រុងគៀវ ជាមួយនឹងកាំភ្លើងធំ បាញ់ពីលើស្មា PzH 2000 ចំនួន១០០គ្រឿង, នេះបើតាមកាសែត Der Spiegel...
បរទេស៖ ប្រទេសអាល្លឺម៉ង់អាចប្រឈមមុខនឹងការខ្វះខាតសម្ភារៈប្រើប្រាស់ដូចជា ក្រដាសអនាម័យសម្រាប់ប្រើប្រាស់នៅក្នុងបង្គន់ និងក្រដាសកាតុងធ្វើកេស ប្រសិនបើការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីធ្លាក់ចុះក្នុងប៉ុន្មានខែខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Zeit Online របស់អាល្លឺម៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការបោះពុម្ពផ្សាយនេះបានដកស្រង់សម្តីលោក Jurgen Schaller ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមក្រដាស Bavarian ជាការព្រមាន ដោយថា...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht បានបញ្ជាក់ កាលពីថ្ងៃអង្គារថា ទីក្រុងប៊ែរឡាំង បានប្រគល់អាវុធធុនធ្ងន់ថ្មី មួយជូនដល់ទីក្រុងគៀវ ។ លោកស្រីបាននិយាយថា ការដឹកជញ្ជូននេះរួមបញ្ចូលទាំង ប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះច្រើន លើកដំបូង ដែលសន្យាដោយអាល្លឺម៉ង់ ទៅកាន់ទីក្រុងគៀវ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦...