បរទេស៖ រដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសអាសន្ន ដំណាក់កាលទី២ របស់ខ្លួន ចំពោះផែនការប្រើប្រាស់ ធនធានហ្គាស របស់ប្រទេស បន្ទាប់ពីរុស្ស៊ី បានធ្វើការកាត់បន្ថយការផ្គត់ផ្គង់ហ្គាស តាមបំពង់បង្ហូរហ្គាស Nort Stream 1 ដល់ទៅ៤០ភាគរយ។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយលោករដ្ឋមន្ត្រីកិច្ចការងារ សេដ្ឋកិច្ចនិងអាកាសធាតុ Robert Habeck...
បឺលីន៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃពុធបានធានាដល់ដៃគូភាគ ខាងកើត នៃអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៃសាមគ្គីភាពរបស់ប្រទេសអាល្លឺម៉ង់ នៅមុនពេល កិច្ចប្រជុំកំពូល។ លោក Scholz បានឲ្យដឹងក្នុងអំឡុងពេលការប្រកាសរដ្ឋាភិបាល របស់លោកនៅសភាជាន់ទាប Bundestag ថា ដៃគូណាតូនៅអឺរ៉ុប ខាងកើត “អាចពឹងផ្អែកលើអាល្លឺម៉ង់បាន” នេះបើយោងតាមការចុះផ្សាយរបស់...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការអះអាងទៅកាន់សមាជិក សភាអាល្លឺម៉ង់ហើយថា រដ្ឋាភិបាលទីក្រុងគៀវ បានធ្វើការសន្យា និងប្តេជ្ញាចិត្តរួចរាល់ហើយថា នឹងមិនប្រើប្រាស់អាវុធដែអាល្លឺម៉ង់ បានផ្តល់ជាជំនួយនោះទៅធ្វើការវាយប្រហារ លើប្រទេសរុស្សីជាដាច់ខាត។ ការបញ្ជាក់នេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រព័ន្ធកាំភ្លើងធំរបស់អាល្លឺម៉ង់ PzH 2000 Howitzer ចំនួន៧គ្រឿង ត្រូវបានបញ្ជូនទៅដល់ ប្រទេសអ៊ុយក្រែន រួចរាល់ដែលអះអាងថា ត្រូវប្រើប្រាស់សម្រាប់ តែការការពារជាតិប៉ុណ្ណោះ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច របស់ប្រទេសអាល្លឺម៉ង់លោក Robert Habeck កាលពីថ្ងៃចន្ទម្សិលមិញនេះ បានលើកឡើងថា ប្រទេសអាល្លឺម៉ង់នឹងបង្កើន ការប្រើប្រាស់រ៉ែធ្យូងថ្មឡើងវិញ ដើម្បីផលិតអគ្គិសនីប្រើប្រាស់ និងកាត់បន្ថយការនាំចូលហ្កាសពីរុស្សី។ លោករដ្ឋមន្ត្រីបានថ្លែងទៀតថា ដើម្បីកាត់បន្ថយការប្រើប្រាស់ ហ្គាសរោងចក្រដើរដោយធ្យូងថ្ម នឹងត្រូវបង្កើនការប្រើប្រាស់ឡើងវិញ ទោះបីជាកន្លងមកអាល្លឺម៉ង់និងអឺរ៉ុប ធ្លាប់បានបញ្ជាក់ហើយពីការប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពល ដែលប៉ះពាល់ខ្លាំងដល់បរិស្ថានមួយនេះ។ លោកបន្តថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំង ពិតជាមានមហិច្ឆិតាក្នុងការផលិតឲ្យ...
បរទេស ៖ គោលនយោបាយ របស់លោកស្រី Angela Merkel ក្នុងការរក្សាទំនាក់ទំនងល្អ ជាមួយទីក្រុងមូស្គូ ក្នុងអំឡុងពេលកាន់តំណែង ជាអធិការបតីអាល្លឺម៉ង់ គឺមិនខុសទេ, នេះបើតាម អ្នកស្នងតំណែងលោកស្រី គឺលោក Olaf Scholz ដែលាអធិការបតីអាល្លឺម៉ង់ បច្ចុប្បន្នបានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន dpa កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន...
បរទេស ៖ ឯកអគ្គរដ្ឋទូតរបស់រុស្ស៊ី ប្រចាំនៅសហភាពអឺរ៉ុប លោក Vladimir Chizhov កាលពីថ្ងៃព្រហស្បតិ៍ បានព្រមាន ថា បញ្ហាជួសជុលជាមួយនឹងទួរប៊ីន បូមទឹករបស់ Nord Stream អាចបណ្តាលឱ្យមានការបញ្ឈប់ទាំងស្រុង នៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ដល់សហភាពអឺរ៉ុប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២...
បឺលីន ៖ ដំណើរទស្សនកិច្ច ទៅកាន់ប្រធានាធិបតី អាល្លឺម៉ង់ Frank-Walter Steinmeier កាលពីថ្ងៃព្រហស្បតិ៍ បានជួបជាមួយ ប្រធានាធិបតី ឥណ្ឌូនេស៊ី លោក Joko Widodo ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការវិនិយោគ ក្នុងវិស័យរថយន្តអគ្គិសនី ថាមពលកកើតឡើងវិញ និងពន្ធកាបូន។ លោក Widodo បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាថា...
បរទេស ៖ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង បានថ្កោលទោសការសម្រេចចិត្ត របស់ក្រុមហ៊ុនថាមពលយក្សរុស្ស៊ីឈ្មោះ Gazprom ក្នុងការកាត់លំហូរ ឧស្ម័នរបស់ខ្លួន តាមបំពង់ Nord Stream ជុំវិញបញ្ហាបច្ចេកទេស ដោយរដ្ឋមន្ត្រីសេដ្ឋកិច្ច របស់ប្រទេសអាល្លឺម៉ង់ លោក Robert Habeck បានអះអាងថា ការកាត់នេះ គឺមានហេតុផលនយោបាយ ។ យោងតាមសារព័ត៌មាន...
បរទេស៖ អតិផរណាប្រចាំឆ្នាំ (តម្លៃទំនិញឡើងថ្លៃ) នៅប្រទេសអាល្លឺម៉ង់បានកើនឡើងដល់ 7.9% នៅក្នុងខែឧសភា ការប៉ាន់ប្រមាណចុងក្រោយពីការិយាល័យស្ថិតិសហព័ន្ធរបស់ប្រទេស (Destatis) ដែលបានបង្ហាញ។ នៅក្នុងខែឧសភាតែមួយ តម្លៃទំនិញប្រើប្រាស់បានកើនឡើង 0.9% បន្ទាប់ពីកើនឡើង 0.8% ក្នុងខែមេសា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារនេះ...
បរទេស៖ ប្រជាជនអាល្លឺម៉ង់គួរតែត្រៀមលក្ខណៈ សម្រាប់រដូវស្លឹកឈើជ្រុះ និងរដូវរងាដ៏លំបាក នៅពេលខាងមុខដោយសារតម្លៃឡើងខ្ពស់ ខណៈដែលប្រទេសនេះជំរុញ ឱ្យមានឯករាជ្យថាមពលពីប្រទេសរុស្ស៊ី។ នេះបើតាមអនុអធិការបតី និងជាប្រធានក្រសួងសេដ្ឋកិច្ច លោក Robert Habeck បានព្រមានកាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Robert Habeck...