ប៉េកាំង៖ បេសកជនចិនបានអំពាវនាវឱ្យ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដកទណ្ឌកម្មប្រឆាំងនឹង ប្រទេសមួយចំនួននៅអាហ្វ្រិក ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ សម្រាប់ការការពារជនស៊ីវិល។ ប្រទេសម្ចាស់ផ្ទះនៃប្រតិបត្តិការរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ ផ្តល់ការទទួលខុសត្រូវចម្បង សម្រាប់ការការពារជនស៊ីវិល។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គួរតែគាំទ្រយ៉ាងសកម្មដល់ ប្រទេសម្ចាស់ផ្ទះក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ និងការអភិវឌ្ឍសមត្ថភាពបន្ថែមទៀត សម្រាប់ការការពារជនស៊ីវិល។...
បរទេស៖ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល រុស្សី-អាហ្វ្រិក កាលពីថ្ងៃសុក្រម្សិលមិញ នាទីក្រុង St.Petersburg លោក Vladimir Putin បានប្រកាសថា រដ្ឋាភិបាលរុស្សី បានសម្រេចចិត្ត ក្នុងការលប់ចោលបំណុល ប្រមាណជាជាង២០ពាន់លានដុល្លារ ដែលប្រទេសជាច្រើន ក្នុងតំបន់អាហ្វ្រិកបានជំពាក់។ យោងតាមការចេញផ្សាយ របស់ RT លោកប្រធានាធិបតីរុស្សីរូបនេះ ក៏បានថែមទាំងប្រកាសផងដែរ ក្នុងការផ្គត់ផ្គង់ជំនួយបន្ថែមជាច្រើនទៀត...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃសុក្រម្សិលមិញនេះ បានទទួលជំនួបជាមួយ នឹងបណ្តាក្រុមមេដឹកនាំអាហ្វ្រិកទាំង ៧រូប នៅក្នុងបេសសកម្មមួយដែលហៅថា ជាកិច្ចខិតខំដើម្បីស្វែងរកសន្តិភាព ជូនប្រទេសអ៊ុយក្រែន។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា មេដឹកនាំទាំង៧រូប របស់ប្រទេសអាហ្វ្រិក ដែលរួមមានទាំងប្រទេស Comoros, South Africa, Senegal, Zambia,...
បរទេស ៖ ក្រសួងការបរទេស នៃប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសមេដឹកនាំ នៃប្រទេសក្នុងតំបន់អាហ្វ្រិក ចំនួន៦រូប នឹងត្រូវធ្វើដំណើររួមគ្នា ទៅកាន់ទីក្រុងមូស្គូ និងទីក្រុងគៀវ ដោយសង្ឃឹមថា នឹងអាចជួយសម្របសម្រួល ការចរចាដើម្បីសន្តិភាព រវាងប្រទេសទាំងពីរ។ យោងតាមការ ចេញផ្សាយរបស់កាសែត The Bloomberg បានរាយការណ៍ថា ព័ត៌មានលម្អិត នៃកិច្ចខិតខំប្រឹងប្រែង...
បរទេស៖ អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការលើកឡើងអំពីចំណាប់អារម្មណ៍ របស់លោកក្នុងការផ្តល់កៅអីមួយ សម្រាប់សហភាពអាហ្វ្រិក AU ក្នុងការចូលរួមកិច្ចប្រជុំកំពូល នៃក្រុមប្រទេស G20។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាលោក Scholz បានធ្វើដំណើរមកដល់ប្រទេសអេត្យូពី កាលពីថ្ងៃព្រហស្បតិ៍ដើម្បីបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ ទៅកាន់តំបន់អាហ្វ្រិកខាងកើត។ អធិកាបតីរូបនេះក៏បានលើកឡើងផងដែរ ទៅលើបញ្ហាមួយចំនួនក្នុងនោះ...
បរទេស ៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលអាហ្រ្វិកខាងត្បូង បានសម្រេចប៉ុនប៉ងម្តងទៀត នូវការដកខ្លួនចេញ ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ។ សេចក្តីថ្លែងការណ៍ របស់លោកធ្វើឡើង មុនពេលកិច្ចប្រជុំកំពូល BRICS នាពេលខាងមុខ នៅខែសីហា នៅទីក្រុង Durban ត្រូវបានប្រគល់...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន មិនមែនជាប្រភពនៃ “អន្ទាក់បំណុល” របស់ប្រទេសអាហ្រ្វិកនោះទេ ប៉ុន្តែជាដៃគូ ដើម្បីជួយពួកគេ និងប្រទេសកំពុងអភិវឌ្ឍន៍ ផ្សេងទៀតឱ្យរួចផុតពី “អន្ទាក់នៃភាពក្រីក្រ”។ អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ មួយកម្រិតប្រឆាំងនឹងប្រទេសចិន ដោយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងមន្ត្រីធនាគារពិភពលោក ទាក់ទងនឹងបញ្ហាបំណុលរបស់អាហ្វ្រិក។ លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាមេបញ្ជាការអាមេរិក តំណាងឲ្យតំបន់អាហ្វ្រិកលោក Michael Langley បានធ្វើការព្រមានខ្លាំងៗមិនគួរឲ្យមាន វត្តមានរបស់មូលដ្ឋានទ័ពជើងទឹក របស់ប្រទេសចិនអាចរៀបចំឡើង នៅក្នុងតំបន់ភាគខាងលិច នៃទ្វីបអាហ្វ្រិកនោះឡើយ។ ទោះបីជាយ៉ាងណាក្តីមេបញ្ជាការរូបនេះ មិនបានបញ្ជាក់ ឬបង្ហាញព័ត៌មានលំអិតបន្ថែមថា តើរដ្ឋឬប្រទេសមួយណាទេ ដែលបានអនុញ្ញាតិឲ្យរដ្ឋាភិបាលក្រុងប៉េកាំង ក្នុងការរៀបចំមូលដ្ឋានទ័បជើងទឹកនោះ ប៉ុន្តែអះអាងភាគខាងលិចគឺជាអ្វី ដែលចិនតែងតែមើលឃើញថា ជាទីតាំងដ៏ល្អមួយរបស់ខ្លួន។ លោក...
បរទេស៖ យោងតាមការប្រកាសដោយ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងយោធារបស់ប្រទេសអាល្លឺម៉ង់ប្រមាណជា ១១០០នាក់ ដែលបច្ចុប្បន្នកំពុងមានមូលដ្ឋាន និងបំពេញបេសកកម្មនៅក្នុងប្រទេសម៉ាលីនោះ នឹងត្រូវចាកចេញពីប្រទេសនៅក្នុង ខែឧសភាឆ្នាំ២០២៤ ខាងមុខនេះហើយ។ យោធាអាល្លឺម៉ង់ ដែលកន្លងមកត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ អស់រយៈពេលជិតមួយទសវត្ស មកហើយនិងក៏ជាផ្នែកមួយនៃ បេសកកម្មគាំទ្រដល់ អង្គការសហប្រជាជាតិ ដើម្បីថែរក្សាសន្តិសុខផងដែរ ប៉ុន្តែមួយរយៈចុងក្រោយនេះ មានការមិនសូវសប្បាយចិត្តឡើយ...
បរទេស ៖ បណ្តាប្រទេស នៅទ្វីបអាហ្រ្វិកជាច្រើន ព្យាយាមរក្សា អព្យាក្រឹតភាព ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ដើម្បីផ្តល់ឱកាសការទូត និងផ្តោតលើ អនាគតសេដ្ឋកិច្ច និងនយោបាយ របស់ពួកគេនៅក្នុងពិភពលោក ដែលកំពុងមានការផ្លាស់ប្តូរ យ៉ាងធ្ងន់ធ្ងរ នេះបើតាមបណ្តាមេដឹកនាំ មកពីទ្វីបនេះ បាននិយាយនៅក្នុងសន្និសីទមួយ ក្នុងប្រទេសអារ៉ាប់រួមកាលពីថ្ងៃពុធ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១...