ព័ត៌មានអន្តរជាតិ
អតិផរណាប្រចាំឆ្នាំ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ធ្លាក់ចុះមកនៅត្រឹម ៤,៣ភាគរយ ក្នុងខែកញ្ញា
ព្រុចសែល៖ អតិផរណាប្រចាំឆ្នាំ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបានធ្លាក់ចុះមកនៅត្រឹម ៤,៣ភាគរយក្នុងខែកញ្ញាពី ៥,២ភាគរយនៅក្នុងខែសីហា នេះបើតាមការស្ថិតិរបស់ Eurostat ដែលជាការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុប។ តម្លៃអាហារ គ្រឿងស្រវឹង និងថ្នាំជក់ គឺជាកត្តាជំរុញដ៏សំខាន់នៃអត្រាអតិផរណាប្រចាំឆ្នាំ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូដែលមានសមាជិកចំនួន ២០។ អត្រាអតិផរណានៅទីនេះគឺ ៨,៨ ភាគរយនៅក្នុងខែកញ្ញាធៀបនឹង ៩,៧ភាគរយនៅក្នុងខែសីហា។ អត្រាអតិផរណាតម្លៃសេវាកម្មប្រចាំឆ្នាំបានធ្លាក់ចុះពី ៥,៥ ភាគរយនៅក្នុងខែសីហាមក ៤,៧ភាគរយនៅក្នុងខែកញ្ញា។...