វ៉ាស៊ីនតោន ៖ The Seattle Times បានរាយការណ៍ថា រលកឆ្លងដោយទម្រង់ អូមីក្រុង កំពុងបំបែកកំណត់ត្រាយ៉ាងខ្លាំង ហើយបើទោះជាស្ថានភាព ជំងឺមានកម្រិតស្រាល ប៉ុន្ដែការស្លាប់បានកើនលើសពីរលក Delta នៅសហរដ្ឋអាមេរិក។ ចាប់តាំងពីថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំមុន នៅពេលដែលអាហ្រ្វិកខាងត្បូង បានរាយការណ៍ជាលើកដំបូង អំពីទម្រង់ឆ្លងអូមីក្រុង ទៅកាន់អង្គការ សុខភាពពិភពលោក សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ ដោយសារតែនៅកម្ពុជា ជាពិសេសរាជធានីភ្នំពេញ កំពុងតែបន្តរីករាលដាលមេរោគបំប្លែងថ្មី អូមីក្រុង កើនឡើងប៉ុន្មានថ្ងៃនេះ និងឈានដល់មានមនុស្សស្លាប់៣ថ្ងៃជាប់ៗគ្នា ខណៈអ្នកឆ្លងជំងឺកូវីដ១៩ ត្រូវបានព្យាបាលជាសះស្បើយ មិនមានការស្លាប់ អស់រយៈពេលជាង១ខែកន្លងទៅនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ថាននីយ៍ប្រព្រឹត្តកម្មទឹកកង្វក់បឹងជើងឯក នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ អនុវត្តវិធានការសុខាភិបាល ៣កុំ និង៣ការពារ...
វ៉ាស៊ីនតោន៖ ទម្រង់អូមីក្រុង ឆ្លងខ្លាំងមានចំនួនរហូតដល់ទៅ ៩៩,៩ភាគរយនៃការឆ្លងមេរោគ កូវីដ-១៩ ប្រចាំសប្តាហ៍ថ្មីនៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមទិន្នន័យ ដែលបានធ្វើបច្ចុប្បន្នភាពដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃអង្គារ។ ទម្រង់ឆ្លង Delta ដែលបានកើនឡើងកាលពីរដូវក្តៅមុន មានតែ ០,១ ភាគរយប៉ុណ្ណោះ ដែលនៅសល់ក្នុងសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី២៩ ខែមករា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទិន្នន័យ...
ឡុងដ៍៖ ការដាក់កំហិតលើមេរោគឆ្លងភាគច្រើន រួមទាំងរបាំងមុខជាកាតព្វកិច្ច ត្រូវបានដកចេញនៅក្នុងប្រទេសអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរដ្ឋាភិបាលរបស់ ចក្រភពអង់គ្លេសបានឲ្យដឹងថា ការចាក់ថ្នាំបង្ការរបស់ខ្លួន បានកាត់បន្ថយជំងឺធ្ងន់ធ្ងរ និងការសម្រាកព្យាបាល នៅមន្ទីរពេទ្យដោយជោគជ័យ។ ចាប់ពីថ្ងៃព្រហស្បតិ៍តទៅ ការបិទមុខមិនត្រូវបានតម្រូវ ដោយច្បាប់ទៀតទេនៅគ្រប់ ទីកន្លែងក្នុងប្រទេសអង់គ្លេស ហើយតម្រូវការផ្លូវច្បាប់ សម្រាប់ការឆ្លងកូវីដ-១៩ សម្រាប់ការចូលក្លឹបរាត្រី និងកន្លែងធំៗផ្សេងទៀត ត្រូវបានលុបចោល។ រដ្ឋាភិបាលកាលពី សប្តាហ៍មុនបានទម្លាក់ដំបូន្មានរបស់ខ្លួន...
វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើងត្រឹម ៤,៤ ភាគរយនៅឆ្នាំ២០២២ ធ្លាក់ចុះ ០,៥ ភាគរយពីការព្យាករណ៍កាលពីខែតុលា នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពថ្មី នៃរបាយការណ៍ទស្សនវិស័យ សេដ្ឋកិច្ចពិភពលោករបស់ខ្លួន។ កំណើននឹងថយចុះ នៅពេលដែលសេដ្ឋកិច្ច ជួបនឹងការរំខានការផ្គត់ផ្គង់ អត្រាអតិផរណាខ្ពស់ បំណុលកត់ត្រា និងភាពមិនច្បាស់លាស់ជាប់រហូត នេះបើតាមការលើកឡើង របស់នាយករងគ្រប់គ្រងទីមួយលោកស្រី Gita...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំពីការធ្វើបច្ចុប្បន្នភាព នីតិវិធីសម្រាប់បង្ការ និងទប់ស្កាត់ការចម្លង និងរីករាលដាលនៃវិរុសកូវីដ-១៩ ប្រភេទអូមីក្រុង សម្រាប់អ្នកដំណើរចូលប្រទេសកម្ពុជា។ ការណែនាំរបស់ ក្រសួងសុខាភិបាល បន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារពិសេសណែនាំ ឲ្យកែប្រែលក្ខខណ្ឌព្យាបាលអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង បន្ទាប់ឃើញស្ថានភាពជំងឺនេះ មិនមានសភាពធ្ងន់ធ្ងរ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់...
សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៦១៥ករណីគិតត្រឹមថ្ងៃត្រង់ថ្ងៃពុធនេះ ដែលរួមមានអ្នកឆ្លងក្នុងស្រុកចំនួន ១២០៥ករណី និងករណីនាំចូលចំនួន ៤១០ករណី ក្នុងនោះករណីអូមីក្រុង មានរហូតដល់ ១១៨៥ករណី។ មានអ្នកស្លាប់ម្នាក់នេះ បើយោងតាមស្ថិតិការឆ្លងថ្មីបំផុតនៅលើគេហទំព័រ របស់ក្រសួង សុខាភិបាល (MOH) ការស្លាប់នេះធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារផលវិបាកនៃមេរោគឆ្លងកើនឡើងដល់ ៨៤៤នាក់។ ចំនួនករណីនៅថ្ងៃពុធ គឺកើនឡើងពីចំនួន ១៤៤៨ករណី...
ហាណូយ ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ នៅថ្ងៃពុធនេះឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកចំនួន ៣ករណីដំបូង នៃទម្រង់ឆ្លងអូមីក្រុង នៅក្នុងប្រទេសវៀតណាម ត្រូវបានបញ្ជាក់នៅទីក្រុងហូជីមិញ ភាគខាងត្បូង របស់ខ្លួន (HCMC) ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ HCMC បានឱ្យដឹងថា មនុស្សទាំង ៣នាក់សុទ្ធតែមានទំនាក់ទំនង ជាមួយអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតដែល...
យេរ៉ូសាឡឹម៖ មន្ទីរពេទ្យដ៏ធំបំផុតរបស់អ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា លទ្ធផលបឋមពីការសិក្សារបស់អ៊ីស្រាអែល បានបង្ហាញពីប្រសិទ្ធភាពទាបនៃកម្រិតថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ប្រឆាំងនឹងទម្រង់ឆ្លងអូមីក្រុង ។ នៅក្នុងការសិក្សាដែលបានចាប់ផ្តើមនៅចុងខែធ្នូ បុគ្គលិក ២៧០ នាក់នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba បានទទួលការចាក់វ៉ាក់សាំង Pfizer ឬ Moderna លើកទី៤ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទិន្នន័យនៃការចាក់ថ្នាំបង្ការ និងសរីរវិទ្យារបស់ពួកគេត្រូវបានប្រៀបធៀបទៅនឹងបុគ្គលិកមន្ទីរពេទ្យជាង ៥៧០០នាក់...