Covid-19

ករណីឆ្លងមេរោគអូមីក្រុង នៅសិង្ហបុរី កំពុងកើនឡើងយ៉ាងគំហុគ

សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៦១៥ករណីគិតត្រឹមថ្ងៃត្រង់ថ្ងៃពុធនេះ ដែលរួមមានអ្នកឆ្លងក្នុងស្រុកចំនួន ១២០៥ករណី និងករណីនាំចូលចំនួន ៤១០ករណី ក្នុងនោះករណីអូមីក្រុង មានរហូតដល់ ១១៨៥ករណី។

មានអ្នកស្លាប់ម្នាក់នេះ បើយោងតាមស្ថិតិការឆ្លងថ្មីបំផុតនៅលើគេហទំព័រ របស់ក្រសួង សុខាភិបាល (MOH) ការស្លាប់នេះធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារផលវិបាកនៃមេរោគឆ្លងកើនឡើងដល់ ៨៤៤នាក់។

ចំនួនករណីនៅថ្ងៃពុធ គឺកើនឡើងពីចំនួន ១៤៤៨ករណី ដែលបានរាយការណ៍កាលពីថ្ងៃអង្គារ។ អត្រាកំណើននៃការឆ្លងប្រចាំសប្តាហ៍ គឺ១,៩៦ កើនឡើងពី ១,៧៦ កាលពីថ្ងៃអង្គារ។ តួលេខខាងលើមានន័យថាចំនួនករណីថ្មីប្រចាំសប្តាហ៍កំពុងកើនឡើង។

ផ្ទាំងពាណិជ្ជកម្ម

ការឆ្លងមេរោគអូមីក្រុង ថ្មីសរុបចំនួន ១១៨៥ករណី ត្រូវបានបញ្ជាក់នៅថ្ងៃពុធនេះ ដែលរួមមានករណីនាំចូលចំនួន ២២០ ករណី និង ៩៦៥ករណីឆ្លងក្នុងស្រុក។ នេះត្រូវបានបង្ហាញជាសំណុំទិន្នន័យដាច់ដោយឡែកពីករណី ជំងឺកូវីថ-១៩ប្រចាំថ្ងៃ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះ ប្រទេសសិង្ហបុរីបានកត់ត្រាករណីជំងឺកូវីដ-១៩ ចំនួន ២៩៦,០៧៧ ករណី ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត៕

ដោយ ឈូក បូរ៉ា

To Top