ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងថា អ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ ពុំត្រូវអនុញ្ញាតឱ្យស្នាក់នៅ ថែទាំ និងព្យាបាលនៅតាមផ្ទះឡើយ។ ក្រសួង បានឱ្យដឹងបែបនេះ ដោយអនុវត្តតាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន...
វ៉ាស៊ីនតោន៖ អូមីក្រុង ត្រូវបានប្រកាសជា ផ្លូវការកាលពីថ្ងៃអង្គារថា ជាទម្រង់ឆ្លងដ៏លេចធ្លោនៃជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក ខណៈដែលប្រទេសនេះកំពុង ឈានចូលដល់ឆ្នាំទី៣ នៃជំងឺរាតត្បាត ដោយមានថ្នាំព្យាបាលជាច្រើនទៀត បានបញ្ជាទិញពីក្រុមហ៊ុន Pfizer ខណៈពេលដែលគោលនយោបាយ របស់រដ្ឋាភិបាលសហព័ន្ធបានរិះគន់ថា នៅមានភាពស្រពិចស្រពិល។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានរាយការណ៍កាលពីថ្ងៃអង្គារថា ស្ទើរតែគ្រប់ករណី ជំងឺកូវីដ-១៩ ថ្មីរបស់សហរដ្ឋអាមេរិក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានប្រកាសដាក់បម្រាម ចំពោះអ្នកដំណើរទាំងឡាយណា ដែលធ្វើដំណើរមកពី បណ្តាប្រទេសដូចជា អង់គ្លេស បារាំង នរវេស និងដាណឺម៉ាកផង ជាផ្នែកមួយនៃកិច្ចខិតខំទប់ស្កាត់ មិនឲ្យមានករណីរីករាលដាល មេរោគថ្មីអូមីក្រុងនៅក្នុងប្រទេស។ សេចក្តីប្រកាសបម្រាមនេះ បានធ្វើឡើងនៅតាមកញ្ចក់ ទូរទស្សន៍របស់រដ្ឋកាលពីថ្ងៃអាទិត្យ ក្នុងពេលដែលរដ្ឋាភិបាល បានប្រកាសដោយប្តេជ្ញាចិត្ត ក្នុងការត្រៀមខ្លួនប្រយុទ្ធប្រឆាំង...
វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយធំៗ របស់អាមេរិកបានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines, United Airlines ក្រុមហ៊ុន JetBlue Airways និង American Airlines បានលុបចោលជើងហោះហើរជាង ៧៥០ខ្សែ រួមគ្នានៅថ្ងៃបុណ្យណូអែល ហើយការលុបចោលត្រូវបាន កំណត់បន្តរហូតដល់ថ្ងៃអាទិត្យ ដោយបន្តផែនការក្នុងអំឡុងពេល ធ្វើដំណើរដ៏មមាញឹកបំផុតប្រចាំឆ្នាំ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួបរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង កុំឲ្យឆ្លងចូលក្នុងសហគមន៍ ហើយពលរដ្ឋកុំភ័យស្លន់ស្លោរចំពោះមេរោគនេះ។ ក្នុងពិធីទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលីចំនួន ២.៣លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន...
វ៉ាស៊ីនតោន៖ ន្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសផែនការថ្មី ដើម្បីបង្កើនការធ្វើតេស្ត បង្កើនល្បឿនការចាក់វ៉ាក់សាំង និងបង្កើនសមត្ថភាពមន្ទីរពេទ្យ ដែលអាចមានភាពតានតឹង ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ចំពេលមានករណីកើនឡើង ដែលជំរុញដោយទម្រង់ឆ្លងថ្មីអូមីក្រុង ដែលអាចឆ្លងបានខ្ពស់។ លោក បៃដិន បានសង្កត់ធ្ងន់ថា បុគ្គលដែលទទួលថ្នាំបង្ការ ជាពិសេសអ្នកដែលមានការចាក់ថ្នាំបង្ការ គឺត្រូវបាន “ការពារខ្ពស់” ប្រឆាំងនឹងមេរោគ ខណៈពេលដែលការធានាឱ្យ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្វែងរកការរំងាប់ការភ័យខ្លាច នៃការវិលត្រឡប់ទៅរក ការបិទសេដ្ឋកិច្ច ដែលបណ្តាលមកពីមេរោគឆ្លង ចំពេលមានការកើនឡើងនៃ ការឆ្លងមេរោគនៅសហរដ្ឋអាមេរិក ជាមួយនឹងទម្រង់ឆ្លងថ្មីអូមីក្រុង ដោយប្រកាសពីផែនការ ដើម្បីចែកចាយការធ្វើតេស្ត នៅផ្ទះដោយឥតគិតថ្លៃចំនួនកន្លះពាន់លាន ដែលចាប់ផ្តើមក្នុងខែមករា ក៏ដូចជាជំហានផ្សេងទៀតដើម្បី រៀបចំសម្រាប់ការរីករាលដាលបន្ថែមទៀត។ លោក បៃដិន បានឲ្យដឹងនៅឯសេតវិមានថា “អ្វីដែលបានកើតឡើងគឺ មេរោគអូមីក្រុង...
បរទេស៖សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃចន្ទម្សិលមិញនេះបានចេញសេចក្តីប្រកាសមួយដែលអាចបញ្ជាក់ថាបុរសដែលមិនទាន់បានចាក់វ៉ាក់សាំងម្នាក់នៅក្នុងតំបន់ Harris County រដ្ឋតិចសាស់ បានក្លាយទៅជាជនរងគ្រោះដំបូងគេដែលបានបាត់បង់ជីវិតដោយសារតែមេរោគថ្មីអូមីក្រុងក្នុងប្រទេស។ មន្ត្រីក្នុងតំបន់បានថ្លែងថាវាគឺជារឿងដ៏គួរឲ្យសោកសៅសម្រាប់ករណីលើកដំបូងមួយនេះហើយបុរសក្នុងវ័យ៥០ឆ្នាំរូបនេះត្រូវបានគេជឿជាក់ដែរថាមិនបានធ្វើការចាក់វ៉ាក់សាំងដូចគេឡើយ។ គួរឲ្យដឹងដែរថាអូមីក្រុងបានកំពុងបង្កបញ្ហាខ្លាំងមែនទែននៅអាមេរិកដោយក្នុងនោះករណីថ្មីដោយសារមេរោគថ្មីមានចំនួនដល់ទៅ៧៣ភាគរយនៃចំនួនករណីថ្មីទាំងអស់ប្រចាំថ្ងៃគិតត្រឹមថ្ងៃទី១៨ខែធ្នូ៕ ប្រែសម្រួល៖ស៊ុនលី
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Moderna Inc. បានឲ្យដឹងថា ការចាក់វ៉ាក់សាំងដូសជំរុញការពារមេរោគឆ្លងវីរុសរបស់ខ្លួនត្រូវបានបង្ហាញនៅក្នុងការធ្វើតេស្តមន្ទីរពិសោធន៍ ដើម្បីបង្កើនអង្គបដិប្រាណយ៉ាងសំខាន់ ដែលនឹងប្រឆាំងនឹងទម្រង់ថ្មីអូមីក្រុង ដែលអាចឆ្លងបានខ្ពស់។ សេចក្តីប្រកាសនេះបានធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក កំពុងមើលឃើញការកើនឡើងករណីឆ្លងមេរោគថ្មីមួយទៀត ដោយទម្រង់អូមីក្រុង Omicron មានចំនួនប្រហែល ២/៣ នៃការឆ្លងថ្មីកាលពីសប្តាហ៍មុន នេះបើយោងតាមទិន្នន័យចុងក្រោយពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ។ ទិន្នន័យបឋមពីការធ្វើតេស្តមន្ទីរពិសោធន៍នៅក្នុងការសិក្សារបស់ Moderna បានបង្ហាញថា វគ្គចាក់វ៉ាក់សាំងពីរដង...
វ៉ាស៊ីនតោន៖ ទម្រង់ឆ្លងអូមីក្រុង Omicron បានក្លាយជាទម្រង់ឆ្លងថ្មីនៃជំងឺកូវីដ-១៩ ដ៏លេចធ្លោនៅក្នុងសហរដ្ឋអាមេរិក ដែលមានចំនួនជាង ៧៣ភាគរយនៃករណីថ្មីប្រចាំសប្តាហ៍ នេះបើយោងតាមការប៉ាន់ស្មានគំរូចុងក្រោយរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC)។ ទិន្នន័យរបស់ CDC បានបង្ហាញថា ករណីឆ្លងដែលបង្កឡើងដោយទម្រង់ឆ្លងអូមីក្រុង Omicron បានកើនឡើងពី ១២,៦ភាគរយនៃករណីឆ្លងទាំងអស់ក្នុងសប្តាហ៍ ដែលបញ្ចប់ពីថ្ងៃទី១១ ខែធ្នូ ដល់ ៧៣,២ភាគរយក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ។...