តូក្យូ៖ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងណូវែលសេឡង់ មានការព្រួយបារម្ភចំពោះកតិកាសញ្ញាសន្តិសុខរវាងប្រទេសចិន និងកោះសូឡូម៉ុន នៅភាគនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិក ដោយលើកឡើងពី “ហានិភ័យធ្ងន់ធ្ងរ” ទង្វើនេះអាចបង្កដល់តំបន់។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានចេញបន្ទាប់ពីប្រទេសចិន បានឲ្យដឹងក្នុងថ្ងៃតែមួយថាខ្លួនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនេះ ដែលបានបង្កការភ័យ ខ្លាចក្នុងចំណោមសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី ដែលឥទ្ធិពល យោធារបស់ក្រុងប៉េកាំង អាចនឹងកើនឡើងក្នុងតំបន់។...
ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី គ្រោងនឹងផ្ដល់កិច្ចសហប្រតិបត្តិការ ហិរញ្ញប្បទានឥតសំណងថ្មី ក្រោមកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ជាង១០៧លានដុល្លារ សម្រាប់រយៈពេល ៨ឆ្នាំ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣០ ខាងមុខ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣១...
កង់ប៉េរ៉ា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ថា រដ្ឋាភិបាលបានឲ្យដឹង នៅថ្ងៃអាទិត្យនេះថា ប្រទេសអូស្ត្រាលី បានដាក់បម្រាមភ្លាមៗលើការនាំចេញ សារធាតុអាលុយមីញ៉ូ និងរ៉ែអាលុយមីញ៉ូម រួមទាំងសារធាតុបុកស៊ីត ទៅកាន់ប្រទេសរុស្ស៊ី ដែលជាផ្នែកនៃទណ្ឌកម្ម ដែលកំពុងបន្តប្រឆាំងនឹងទីក្រុងម៉ូស្គូ សម្រាប់ការឈ្លានពានអ៊ុយក្រែន ។ រដ្ឋាភិបាលអូស្ត្រាលី បានលើកឡើងនៅក្នុង...
កង់បេរ៉ា៖ អ្នកស្រាវជ្រាវមកពីទីភ្នាក់ងារវិទ្យាសាស្ត្រជាតិរបស់ប្រទេសអូស្ត្រាលី បានបង្កើតបច្ចេកវិទ្យាដែលអាចលុបបំបាត់តម្រូវការក្នុងការដាក់វ៉ាក់សាំងក្នុងទូទឹកកក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងការសិក្សាមួយ ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រុមមកពីអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហកម្ម Commonwealth (CSIRO) បានរកឃើញថា ការវេចខ្ចប់វ៉ាក់សាំងមេរោគផ្ទាល់នៅក្នុងក្របខ័ណ្ឌសរីរាង្គដែក (MOFs) ការពារប្រសិទ្ធភាពរបស់វ៉ាក់សាំងបានរហូតដល់ ១២សប្តាហ៍នៅសីតុណ្ហភាពខ្ពស់រហូតដល់ ៣៧ អង្សាសេ។ បើគ្មានទូរទឹកកក ឬ MOFs ទេនោះ វ៉ាក់សាំងនឹងមានរយៈពេលតែពីរ...
បរទេស ៖ ទូរស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ថា ករណីភ្លើងឆេះព្រៃកើតឡើងនៅតំបន់ ភាគខាងលិច នៃប្រទេសអូស្ត្រាលី បានគំរាមកំហែង ដល់អាយុជីវិតមនុស្ស និងបំផ្លាញផ្ទះសម្បែងអស់ជាច្រើនខ្នង ។ បន្ទាប់ពីកំណត់ត្រា បានកត់នារដូវក្តៅនេះ នៅភាគខាងលិចនៃប្រទេសអូស្ត្រាលី មានករណីភ្លើងឆេះព្រៃកើតឡើង ដោយបានគំរាមកំហែង ដល់អាយុជីវិតមនុស្សជាច្រើន ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ SCMP នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអូស្ត្រាលី នឹងបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយ ដែលមានសមាសភាពចូលរួម ដោយបណ្តាប្រទេសធំៗចំនួន៤ នៅចំពេលដែលកំពុងបន្តភាពតានតឹង ជាមួយនឹងចិននោះ។ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken នឹងត្រូវធ្វើដំណើរទៅដល់ប្រទេសអូស្ត្រាលី នៅក្នុងខែកុម្ភៈដើម្បីជួបជាមួយនឹងរដ្ឋមន្ត្រី៣រូបផ្សេងទៀត របស់ប្រទេសជប៉ុន ឥណ្ឌា និងអូស្ត្រាលីផងដែរ។ កិច្ចពិភាក្សានេះតាមផែនការត្រូវបានគេដឹងថា នឹងធ្វើឡើងដើម្បីអាចចូលរួមដោះស្រាយបញ្ហា នៅតំបន់ឥណ្ឌូបាស៊ីហ្វិកផងព្រមទាំងបញ្ហាអន្តរជាតិផ្សេងទៀត...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសបានឲ្យដឹងថា ប្រទេសអូស្ត្រាលី និងប្រទេសជប៉ុន នាព្រឹកថ្ងៃព្រហស្បតិ៍នឹងធ្វើការចុះ ហត្ថលេខារវាងគ្នាទៅលើ កិច្ចព្រមព្រៀងមួយដើម្បីបង្កើន កិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិនិងសន្តិសុខ។ កិច្ចព្រមព្រៀងនេះត្រូវបានមេដឹកនាំ និងប្រទេសទាំងពីរបានធ្វើការលើក សរសើរថា គឺជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកជំនាញបែរជាមើលឃើញថា វាកំពុងធ្វើឲ្យមានការអាក់អន់ចិត្ត និងមិនសប្បាយចិត្តទៅវិញ ដោយរដ្ឋាភិបាលក្រុងប៉េកាំងទៅវិញ។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison...
តូក្យូ៖ ប្រភពជិតស្និទ្ធនឹងបញ្ហានេះបាននិយាយថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលីនឹងផ្តល់មូលនិធិរួមគ្នាក្នុងការអភិវឌ្ឍន៍បណ្តាញទូរគមនាគមន៍ 5G កម្រិតខ្ពស់នៅប៉ាស៊ីហ្វិកខាងត្បូងនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារប្រឆាំងនឹងប្រទេសចិនដែលដណ្តើមបានការគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការសម្រេចចិត្តនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសទាំង៣បាននិយាយថា ពួកគេនឹងជួយនៃការសាងសង់ខ្សែ កាបក្រោមសមុទ្រថ្មីមួយដើម្បីកែលម្អការតភ្ជាប់អ៊ីនធើណេតទៅកាន់ប្រទេស កោះប៉ាស៊ីហ្វិកនៃមីក្រូនេស៊ី ណាអ៊ូរុ និងគីរីបាទី។ កិច្ចសហប្រតិបត្តិការត្រីភាគីលើការអភិវឌ្ឍន៍បណ្តាញ 5G នឹងត្រូវបានសម្រេចតាមរយៈប្រតិបត្តិការប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Digicel Group...
ស៊ីដនី៖ យោងតាមការបញ្ជាក់ ដោយប្រទេសអូស្ត្រាលី កាលពីថ្ងៃពុធម្សិលមិញ បានបញ្ជាក់ថា ខ្លួននឹងបើកទ្វាប្រទេសឡើងវិញ ទាំងអ្នកដែលបំលាស់ទីធ្វើការ និងនិសិ្សតបរទេសដែលទទួល វ៉ាក់សាំងរួចរាល់។ ការប្រកាសនេះបានធ្វើឡើង ក្រោយរយៈពេលជាង ២ឆ្នាំមកហើយ ដែលអូស្ត្រាលីបានប្រកាសបិទទ្វា ប្រទេសរបស់ខ្លនដោយសារតែ ការរីករាលដាលធ្ងន់ធ្ងរ នៃវិរុសកូវីដ១៩។ ទោះបីជាយ៉ាងណាក្តី ការប្រកាសបើកទ្វាវិញនេះ ត្រូវបានពន្យាពេលអស់រយៈពេលជាង ២សប្តាហ៍មកហើយ គិតចាប់តាំងតែពីបានទទួលដំណឹង អំពីវត្តមានរបស់មេរោគថ្មីអូមីក្រុង...
ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ថា លក្ខខណ្ឌអាកាស ធាតុខ្លាំង កំពុងបន្តបំផ្លាញការបំផ្លិចបំផ្លាញ ក្នុងអំឡុងពេលដើមរដូវក្តៅ នៅក្នុងប្រទេសអូស្ត្រាលី ជាមួយនឹងគ្រោះទឹកជំនន់ កើតឡើងនៅភាគខាងកើត របស់ប្រទេស និងភ្លើងឆេះព្រៃនៅភាគខាងលិច ។ ការិយាល័យឧតុនិយម ហៅកាត់ថា (BoM) បានព្យាករណ៍ថា នឹងមានភ្លៀង ធ្លាក់បន្ថែមទៀត...