ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” ជាធនាគារពាណិជ្ជទីមួយ ដែលបាន បោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ អេស៊ីលីដា គ្រប់លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ បាន ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម។ បណ្ឌិត...
ភ្នំពេញ៖ដោយមើលឃើញពីតម្រូវការនិងការកើនឡើងជាបន្តបន្ទាប់របស់អតិថិជន ធនាគារអេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.) នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ បានសម្ភោធដាក់ឲ្យដំណើរការនូវសាខាទី២៦៤ជាផ្លូវការ ដែលជាសាខាថ្មីរបស់ខ្លួនបន្ថែមទៀត នៅក្នុងផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីអន៣) ដើម្បីបង្ខិតសេវាកម្មដល់ដៃអតិថិជនឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដា ភីអិលស៊ី បានថ្លែងថា ការពង្រីកសាខានៅផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីអន៣)...
ភ្នំពេញ៖លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា គិតត្រឹមរយៈពេល៦ ឆ្នាំ២០២២នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានផ្តល់ឥណទានដល់វិស័យកសិកម្មបានចំនួនប្រមាណ១.២១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជាការរួមចំណែក លើកម្ពស់វិស័យកសិកម្មនៅកម្ពុជា។ ក្នុងជំនួបរធុរកិច្ចវិស័យកសិក្ម ដែលរៀបចំឡើងដោយធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ...
ភ្នំពេញ ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត” បានប្រកាសជាសាធារណៈនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានចុះកិច្ចព្រមព្រៀងឥណទានជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងធនាគារ SMBC...
ភ្នំពេញ ៖ និយ័តករមូលបត្រកម្ពុជា បានប្រកាសទទួលស្គាល់ ធនាគារអេស៊ីលីដា ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ(Custodian)។ តាមរយៈអនុម័តផ្តល់វិញ្ញាបនបត្រនេះ ធនាគារអេស៊ីលីដា នឹងប្តេជ្ញាផ្តល់សេវាថែរក្សាសុវត្ថិភាពសាច់ប្រាក់ និងសុវត្ថិភាពមូលបត្រ ជូនវិនិយោគិនប្រកបដោយទំនុកចិត្តខ្ពស់ ។ ក្នុងឱកាសប្រគល់វិញ្ញាបនបត្រទទួលស្គាល់ធនាគារអេស៊ីលីដា ជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ពីនិយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា...
ភ្នំពេញ ៖ ក្នុងវេទិកាស្វែងរកដៃគូវិនិយោគ (Business Matching) លើកទី២ រៀបចំឡើងដោយធនាគារអេស៊ីលីដា នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានការចូលរួមពីពាណិជ្ជករកម្ពុជានិងជប៉ុនប្រមាណជា១០០នាក់ មកពីបណ្ដាក្រុមហ៊ុនចម្រុះវិស័យជាង៥០ បានគ្នាដើម្បីស្វែងរកដៃគូវិនិយោគនិងពិភាក្សាស្វែងយល់គ្នាទៅវិញទៅមក ធ្វើយ៉ាងណាមានឱកាសចាប់ដៃគូរកស៊ីលើវិស័យជាច្រើនរវាងពាណិជ្ជករទាំងពីរ ។ ការរៀបចំឲ្យមានវេទិកាស្វែងរកដៃគូវិនិយោគ (Business Matching) នេះឡើង ដើម្បីបង្កើនជំរុញឲ្យមានការវិនិយោគរវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើង ។...
ភ្នំពេញ៖ ធនាគារ អេស៊ីលីដា បានសម្រេចបើកសាខាការិយាល័យថ្មីមួយទៀត គឺសាខាស្រុកឱរ៉ាល់-ឃុំសង្កែសាទប ដែលមានទីតាំងនៅ ភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលនេះគឺជាសាខាធនាគារ អេស៊ីលីដា ទី២៦៣ហើយ។ ការបើកការិយាល័យធនាគារបន្ថែមនេះ គឺដើម្បីបំពេញសេចក្តីត្រូវការ អតិថិជន ប្រើប្រាស់សេវាកម្មធនាគារឲ្យកាន់តែទូលំទូលាយ កាន់តែខិតជិតប្រជាពលរដ្ឋពិសេសអ្នកដែលកំពុងមានតម្រូវការប្រើប្រាស់សេវាធនាគារ។ ធនាគារ អេស៊ីលីដា តែងគិតពីការបម្រើសេវាកម្មជូនអតិថិជនឲ្យមានភាពងាយស្រួល ដោយធ្វើការពង្រីកវិសាលភាពនូវហេដ្ឋារចនាសម្ព័ន្ធកាន់តែទូលំទូលាយ...
ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ីប្រជាធនាគារ ដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជឈានមុខក្នុងព្រះរាជាណាចក្រកម្ពុជា និង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធ.អ.ជ.ក កាលពីថ្ងៃទី២៩ខែមីនាឆ្នាំ២០២២នេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា មួយស្តីពីកិច្ចសហប្រតិបត្តិការ លើការអនុវត្តគម្រោងផ្តល់ឥណទានគំាទ្រដល់ការពង្រីកការដំាដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម ព្រមទំាង ឥណទានគំាទ្រដល់តួអង្គ ក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យមៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់...
ភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី គិតរហូតមកដល់បច្ចុប្បន្ននេះ មានអាយុកាល៣០ឆ្នាំហើយ ក្រោមការដឹកនាំរបស់បណ្ឌិត អ៊ិន ចាន់នីដែលជាប្រធាននាយកប្រតិបត្តិ ។ ក្នុងរយៈពេល៣០ឆ្នាំនេះ បានធ្វើឲ្យសម្រេចសមិទ្ធផលយ៉ាងច្រើន ។ កាលពីទើបចាប់កំណើតដំបូង គឺធនាគារនេះ បានកើតចេញពីអគារជួលគេតូចមួយប៉ុណ្ណោះ តែបច្ចុប្បន្នបានវិវឌ្ឍន៍ខ្លួនទៅជាធនាគារនាំមុខគេមួយនៅកម្ពុជា ដោយមានស្ទើរតែពាសពេញផ្ទៃប្រទេស ហើយក៏មានបុត្រសម្ព័ន្ធ៤ផងដែរ ។ អ្វីកាន់តែជាពិសេសទៀតនោះ...
ភ្នំពេញ៖ ដើម្បីពង្រីកនៅហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឌីជីថលនិងសេវាស្វ័យប្រតិបត្តិការ(Banking Self-Service) ជូនអតិថិជន និងដើម្បីបំពេញនៅសេចក្តីត្រូវការដ៏ច្រើន លើសលប់ពីសំណាក់អតិថិជនដ៏ថ្លៃថ្លារបស់ខ្លួន ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជក្នុងស្រុកដ៏ធំជាងគេនៅកម្ពុជាបានធ្វើការវិនិយោគបន្ថែម ក្នុងការដាកពង្រាយនូវម៉ាស៊ីនដាក់-ដកប្រាក់ ម៉ាស៊ីនដកប្រាក់ចំនួន ៤៧៨ គ្រឿងក្នុងឆ្នាំ ២០២២ នេះ ដែលធ្វើឱ្យម៉ាស៊ីនអេធីអឹមរបស់ខ្លួនកើនដល់ ១ ៣១៧គ្រឿងសំដៅធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលដល់អតិថិជិនរបស់ខ្លូនកាន់តែទូលំទូលាយទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងការនាំចូលនូវមាស៊ីនអេធីមអឹមច្រើនម៉ាស៊ីនដាក់-ដកប្រាក់ ម៉ាស៊ីនដកប្រាក់ចំនួន ៤៧៨ គ្រឿងនេះ...