បរទេស៖ប្រធានផ្នែកកិច្ចការងារគោលនយោបាយការបរទេសរបស់ប្លុកអឺរ៉ុបលោក Josep Borrell បាននិយាយនៅក្នុងទីក្រុងគៀវកាលពីថ្ងៃម្សិលមិញនេះថាសហភាពអឺរ៉ុបនឹងពិចារណាកញ្ចប់ជំនួយយោធាថ្មីចំនួន៥ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ RT ទោះជាយ៉ាងណាក៏ដោយ សិទ្ធិវេតូរបស់ហុងគ្រីលើមូលនិធិ មូលនិធិសន្តិភាពអឺរ៉ុប ដែលមានស្រាប់ចំនួន៥០០លានអឺរ៉ូ មិនទាន់ត្រូវបានដកចេញនៅឡើយទេ។ គិតមកទល់ពេលនេះសហភាពអឺរ៉ុបបានបញ្ជូនជំនួយយោធាដល់អ៊ុយក្រែនជាង២៥ពាន់លានអឺរ៉ូឬ២៦,៤ពាន់លានដុល្លារមកហើយ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ខណៈដែលចំនួនសរុបនៃជំនួយផ្នែកយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌បានកើនឡើងដល់៨៥ពាន់លានអឺរ៉ូឬត្រូវ៨៩.៨ ពាន់លានដុល្លារ។ លោក Borrell បានប្តេជ្ញាថា...
ប្រែសម្រួល ឈូក បូរ៉ាតេអេរ៉ង់៖ យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានឱ្យដឹងថា មន្ត្រីសន្តិសុខកំពូលអ៊ីរ៉ង់ម្នាក់កាលពីថ្ងៃអាទិត្យបានអំពាវនាវឱ្យអនុវត្តកិច្ចព្រមព្រៀងសន្តិសុខព្រំដែនជាមួយអ៊ីរ៉ាក់ ក្នុងលក្ខណៈ “ហ្មត់ចត់ និងច្បាស់លាស់” ។ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់លោក Ali Akbar Ahmadian បានធ្វើការកត់សម្គាល់នៅក្នុងជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់លោក Qasim al-Araji នៅទីក្រុង Tehran ដែលក្នុងនោះពួកគេក៏បានពិភាក្សាអំពីបញ្ហាទ្វេភាគីផ្សេងទៀត។ លោក...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងកាតា កាលពីថ្ងៃពុធបានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមប្រតិបត្តិការធនាគារ ដើម្បីឱ្យអ៊ីរ៉ង់ អាចប្រើប្រាស់មូលនិធិ ដែលមិនទាន់បានបង្កករបស់ខ្លួន ដែលទើបផ្ទេរទៅឱ្យធនាគារកាតា។ នៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីដូហា នៃប្រទេសកាតា ទេសាភិបាលធនាគារកណ្តាលអ៊ីរ៉ង់លោក Mohammad Reza Farzin និងសមភាគីកាតារបស់លោក Bandar bin Mohamed bin...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា ប្រទេសនេះនឹងធ្វើការសម្រេចចិត្ត របស់ខ្លួនលើការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដោយផ្អែកលើ “សកម្មភាពជាក់ស្តែង” របស់ទីក្រុងវ៉ាស៊ីនតោន មិនមែនជាសារវិជ្ជមានម្តងហើយម្តងទៀត របស់ខ្លួននោះទេ” ។ លោកបានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារ សារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA កាលពីថ្ងៃអាទិត្យ...
តេអេរ៉ង់៖ ប្រមុខបរមាណូរបស់អ៊ីរ៉ង់បានឲ្យដឹងថា ទោះបីជាមានការដាក់ទណ្ឌកម្មដ៏ឃោរឃៅជាឯកតោភាគីក៏ដោយ ប្រទេសនេះនឹងបន្តសកម្មភាព “សន្តិភាព” ក្នុងវិស័យវិទ្យាសាស្ត្រ និង បច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីលើកកម្ពស់សុខុមាលភាព របស់ប្រជាជនអ៊ីរ៉ង់។ ប្រធានអង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានធ្វើការកត់សម្គាល់នៅពេលថ្លែង សុន្ទរកថានៅក្នុងសន្និសីទ ទូទៅលើកទី៦៧ នៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅរដ្ឋធានីវីយែនរបស់អូទ្រីស...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានឲ្យដឹងថា កិច្ចព្រមព្រៀង ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នឹង អាចឈានដល់ ប្រសិនបើសហរដ្ឋអាមេរិក បញ្ឈប់ អាកប្បកិរិយាផ្ទុយ របស់ខ្លួន។ របាយការណ៍នេះបានឲ្យដឹងថា លោក Amir-Abdollahian បានធ្វើការកត់សម្គាល់ទៅកាន់អ្នកសារព័ត៌មាន...
តេអេរ៉ង់៖ អ៊ីរ៉ង់ និងម៉ាល់ឌីវ បានប្រកាស ពីការបន្តទំនាក់ទំនង ការទូតឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេល ៧ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនសិនហួ ។ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង “ស្របតាមផលប្រយោជន៍ និងសេចក្តីប្រាថ្នា របស់ប្រទេសទាំងពីរ” ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian និងរដ្ឋមន្ត្រីការបរទេស...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃសៅរ៍ នៅទីក្រុងញូវយ៉ក ដោយបានបញ្ជាក់ថា អ៊ីរ៉ង់ កំពុងយកចិត្តទុកដាក់ ចំពោះការវិលត្រឡប់ ទៅកាន់ JCPOA ប្រសិនបើភាគីផ្សេងទៀតត្រៀមខ្លួន។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោក Amir-Abdollahian...
តេអេរ៉ង់៖ ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ បានឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់អ៊ីរ៉ង់ បានរារាំងផែនការភេរវករ ដែលផ្តោតលើកន្លែង មានមនុស្សច្រើននៅទីនេះ ក្នុងរដ្ឋធានីអ៊ីរ៉ង់ ហើយបានចាប់ខ្លួន ជនសង្ស័យចំនួន ២៨នាក់ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ខ្លួន ក្រសួងបាននិយាយថា ការផ្ទុះចំនួន ៣០ ដំណាលគ្នាត្រូវបានគ្រោងទុក ដោយមានគោលបំណងរំខានដល់សន្តិសុខជាតិ បង្កើតការភ័យខ្លាចក្នុងចំណោមប្រជាជន...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានកោះហៅភារធារីស្វីស ដែលប្រទេសរបស់ពួកគេតំណាងឱ្យផលប្រយោជន៍របស់សហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីតវ៉ាប្រឆាំងនឹងការទាមទារ “ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយគ្មានមូលដ្ឋាន” របស់សហរដ្ឋអាមេរិក។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសអ៊ីរ៉ង់ បានជូនដំណឹងដល់អ្នកការទូតស្វីស ដែលត្រូវបានកោះហៅក្នុងពេលអវត្តមានឯកអគ្គរដ្ឋទូតស្វីស អំពីការតវ៉ាយ៉ាងខ្លាំងរបស់ទីក្រុងតេអេរ៉ង់ប្រឆាំងនឹង “ជំហរអយុត្តិធម៌ ចំពោះអ៊ីរ៉ង់ និងទង្វើបង្កហេតុ”។ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken...