បរទេស៖ ទីក្រុងតេអេរ៉ង់បានបដិសេធការចោទប្រកាន់ថាខ្លួនបានជួយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនក្នុងការរៀបចំផែនការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល ទៅលើអ៊ីស្រាអែលដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថានបេសកកម្មរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា “ការសម្រេចចិត្តដែលធ្វើឡើងដោយការតស៊ូរបស់ប៉ាឡេស្ទីនគឺមានស្វ័យភាពយ៉ាងខ្លាំងក្លា និងស្របទៅនឹងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន”។ យើងមិនពាក់ព័ន្ធនឹងការឆ្លើយតបរបស់ប៉ាឡេស្ទីននោះទេ ព្រោះវាត្រូវបានធ្វើឡើងដោយប៉ាឡេស្ទីនតែម្នាក់ឯង»។ កាលពីថ្ងៃអាទិត្យ កាសែត Wall Street Journal បានដកស្រង់ប្រភពជាច្រើន រួមទាំងសមាជិកមិនបញ្ចេញឈ្មោះនៃក្រុមសកម្មប្រយុទ្ធ Hamas...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ទូរទស្សន៍ CNN បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន បានរកឃើញវិធីសាស្ត្រ ដ៏ស្របច្បាប់មួយ ក្នុងការផ្ទេរអាវុធ ដែលខ្លួនរឹបអូសបានពីប្រទេសអ៊ីរ៉ង់ ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំង នឹងប្រទេសរុស្សី។ ប្រភពដដែលបានឲ្យដឹងទៀតថា ទីបញ្ជាការកណ្តាល របស់យោធាអាមេរិក ឬCENTCOM បានប្រគល់គ្រាប់រំសេវមួយលានគ្រាប់ ដល់កងកម្លាំងយោធាអ៊ុយក្រែន រួចហើយកាលពីដើមសប្តាហ៍នេះ ។...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei បានអំពាវនាវឱ្យមានសាមគ្គីភាពក្នុងចំណោមសហ គមន៍អ៊ីស្លាម នៅអាស៊ីខាងលិច និងអាហ្វ្រិកខាងជើង ដើម្បីទប់ស្កាត់ការប្លន់ ការគំរាមកំហែង និងការជ្រៀតជ្រែក របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។ លោកបានលើកឡើងថា សហរដ្ឋអាមេរិក កំពុងដោះស្រាយវិបត្តិនយោបាយ និងសេដ្ឋកិច្ចចំពោះប្រទេសក្នុងតំបន់ ការលួចប្រេងរបស់ប្រទេសស៊ីរី និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ពួកគេ។ យ៉ាងណាក៏ដោយ លោកបានបន្ថែមថា ប្រសិនបើប្រទេសទាំងអស់ក្នុងពិភពឥស្លាម ជាពិសេសប្រទេសក្នុងតំបន់រួបរួមគ្នា...
បរទេស៖ប្រធានផ្នែកកិច្ចការងារគោលនយោបាយការបរទេសរបស់ប្លុកអឺរ៉ុបលោក Josep Borrell បាននិយាយនៅក្នុងទីក្រុងគៀវកាលពីថ្ងៃម្សិលមិញនេះថាសហភាពអឺរ៉ុបនឹងពិចារណាកញ្ចប់ជំនួយយោធាថ្មីចំនួន៥ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ RT ទោះជាយ៉ាងណាក៏ដោយ សិទ្ធិវេតូរបស់ហុងគ្រីលើមូលនិធិ មូលនិធិសន្តិភាពអឺរ៉ុប ដែលមានស្រាប់ចំនួន៥០០លានអឺរ៉ូ មិនទាន់ត្រូវបានដកចេញនៅឡើយទេ។ គិតមកទល់ពេលនេះសហភាពអឺរ៉ុបបានបញ្ជូនជំនួយយោធាដល់អ៊ុយក្រែនជាង២៥ពាន់លានអឺរ៉ូឬ២៦,៤ពាន់លានដុល្លារមកហើយ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ខណៈដែលចំនួនសរុបនៃជំនួយផ្នែកយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌បានកើនឡើងដល់៨៥ពាន់លានអឺរ៉ូឬត្រូវ៨៩.៨ ពាន់លានដុល្លារ។ លោក Borrell បានប្តេជ្ញាថា...
ប្រែសម្រួល ឈូក បូរ៉ាតេអេរ៉ង់៖ យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានឱ្យដឹងថា មន្ត្រីសន្តិសុខកំពូលអ៊ីរ៉ង់ម្នាក់កាលពីថ្ងៃអាទិត្យបានអំពាវនាវឱ្យអនុវត្តកិច្ចព្រមព្រៀងសន្តិសុខព្រំដែនជាមួយអ៊ីរ៉ាក់ ក្នុងលក្ខណៈ “ហ្មត់ចត់ និងច្បាស់លាស់” ។ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់លោក Ali Akbar Ahmadian បានធ្វើការកត់សម្គាល់នៅក្នុងជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ាក់លោក Qasim al-Araji នៅទីក្រុង Tehran ដែលក្នុងនោះពួកគេក៏បានពិភាក្សាអំពីបញ្ហាទ្វេភាគីផ្សេងទៀត។ លោក...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងកាតា កាលពីថ្ងៃពុធបានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមប្រតិបត្តិការធនាគារ ដើម្បីឱ្យអ៊ីរ៉ង់ អាចប្រើប្រាស់មូលនិធិ ដែលមិនទាន់បានបង្កករបស់ខ្លួន ដែលទើបផ្ទេរទៅឱ្យធនាគារកាតា។ នៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីដូហា នៃប្រទេសកាតា ទេសាភិបាលធនាគារកណ្តាលអ៊ីរ៉ង់លោក Mohammad Reza Farzin និងសមភាគីកាតារបស់លោក Bandar bin Mohamed bin...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា ប្រទេសនេះនឹងធ្វើការសម្រេចចិត្ត របស់ខ្លួនលើការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដោយផ្អែកលើ “សកម្មភាពជាក់ស្តែង” របស់ទីក្រុងវ៉ាស៊ីនតោន មិនមែនជាសារវិជ្ជមានម្តងហើយម្តងទៀត របស់ខ្លួននោះទេ” ។ លោកបានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារ សារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA កាលពីថ្ងៃអាទិត្យ...
តេអេរ៉ង់៖ ប្រមុខបរមាណូរបស់អ៊ីរ៉ង់បានឲ្យដឹងថា ទោះបីជាមានការដាក់ទណ្ឌកម្មដ៏ឃោរឃៅជាឯកតោភាគីក៏ដោយ ប្រទេសនេះនឹងបន្តសកម្មភាព “សន្តិភាព” ក្នុងវិស័យវិទ្យាសាស្ត្រ និង បច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីលើកកម្ពស់សុខុមាលភាព របស់ប្រជាជនអ៊ីរ៉ង់។ ប្រធានអង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានធ្វើការកត់សម្គាល់នៅពេលថ្លែង សុន្ទរកថានៅក្នុងសន្និសីទ ទូទៅលើកទី៦៧ នៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅរដ្ឋធានីវីយែនរបស់អូទ្រីស...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានឲ្យដឹងថា កិច្ចព្រមព្រៀង ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នឹង អាចឈានដល់ ប្រសិនបើសហរដ្ឋអាមេរិក បញ្ឈប់ អាកប្បកិរិយាផ្ទុយ របស់ខ្លួន។ របាយការណ៍នេះបានឲ្យដឹងថា លោក Amir-Abdollahian បានធ្វើការកត់សម្គាល់ទៅកាន់អ្នកសារព័ត៌មាន...
តេអេរ៉ង់៖ អ៊ីរ៉ង់ និងម៉ាល់ឌីវ បានប្រកាស ពីការបន្តទំនាក់ទំនង ការទូតឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេល ៧ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនសិនហួ ។ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង “ស្របតាមផលប្រយោជន៍ និងសេចក្តីប្រាថ្នា របស់ប្រទេសទាំងពីរ” ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian និងរដ្ឋមន្ត្រីការបរទេស...