តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian និងសមភាគីរុស្ស៊ី លោក Sergei Lavrov បានជួបពិភាក្សាគ្នា អំពីការវិវត្តថ្មីៗ នៅក្នុងប្រទេសរុស្ស៊ី ដែលថា ក្រុមទាហាន ស៊ីឈ្នួល Wagner ប៉ុនប៉ងបះបោរប្រដាប់អាវុធ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ...
បរទេស៖ ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួនបានបាញ់ ទម្លាក់យន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ចំនួន ៣២ គ្រឿងក្នុងចំណោម ៣៥ គ្រឿង ដែលរុស្ស៊ីបានប្រើក្នុងការវាយប្រហារ តាមអាកាសដែលបានកំណត់គោលដៅលើទីក្រុងគៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា កងទ័ពអាកាសរបស់អ៊ុយក្រែនបាននិយាយថា ការផ្តោតសំខាន់ជាងគេគឺតំបន់នៃទីក្រុងគៀវ...
កាប៊ុល៖ ទីភ្នាក់ងារ ព័ត៌មាន ចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ថា ក្រសួងការពារជនភៀសខ្លួន អាហ្វហ្គានីស្ថាន បានឲ្យដឹង នៅក្នុងសេចក្តីថ្លែង ការណ៍មួយ ចេញផ្សាយកាលពីថ្ងៃចន្ទថា ជនភៀសខ្លួនអាហ្វហ្គានីស្ថាន សរុបចំនួន២.៥០៥នាក់បានធ្វើមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកំណើត អាហ្វហ្គានីស្ថានវិញ ហើយដោយចេញពីប្រទេសជិតខាង គឺអ៊ីរ៉ង់ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ។ សេចក្តីថ្លែងការណ៍បានដាក់ថា...
យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់គណៈកម្មាធិការសភាកាលពីថ្ងៃអង្គារថា អ៊ីស្រាអែល នឹងមិនត្រូវបានរារាំង ដោយកិច្ចព្រមព្រៀង នុយក្លេអ៊ែរ អន្តរជាតិណាមួយ ជាមួយអ៊ីរ៉ង់នោះឡើយ។ សុន្ទរកថា របស់លោកនៅឯគណៈកម្មាធិការ កិច្ចការបរទេស និងការពារជាតិរបស់សភា បានធ្វើឡើងចំពេល ដែលប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងដំណើរការឆ្ពោះទៅរកកិច្ចព្រមព្រៀង នុយក្លេអ៊ែរជាមួយអ៊ីរ៉ង់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកងកម្លាំងដែលដឹកនាំដោយអង់គ្លេសហៅកាត់ថា JEF បានឈានទៅដល់ការព្រមព្រៀងគ្នាក្នុងការផ្តល់ជំនួយជាយោធាថ្មីតម្លៃជាង១០០លានដុល្លារបន្ថែមទៀតឲ្យប្រទេសអ៊ុយក្រែន។ ប្រភពដដែលបានឲ្យដឹងដែរថាកញ្ចប់យោធាថ្មីដែលភាគច្រើនគឺជាប្រព័ន្ធការពារដែនអាកាសហើយដំណើរការនៃការបញ្ជាទិញអាវុធទាំងនេះត្រូវបានធ្វើឡើងដោយមានការឆ្លងកាត់តាមរយៈមូលនិធិអន្តរជាតិសម្រាប់អ៊ុយក្រែនដែលហៅកាត់ថា IFU។ មន្ត្រីជាន់ខ្ពស់របស់អង់គ្លេសបានថ្លែងថា៖ការបរិច្ចាកជំនួយតាមរយៈមូលនិធិ IFU បានអនុញ្ញាតិឲ្យប្រទេសដែលជាម្ចាស់ជំនួយអាចចូលរួមគ្នាក្នុងការបញ្ជាទិញអាវុធដែលអ៊ុយក្រែនចង់បានតាមរយៈឧស្សាហកម្មផលិតអាវុធនានាដោយមិនចាំបាច់ធ្វើការប្រើប្រាស់អាវុធដែលមាននៅក្នុងស្តុករបស់ពួកគេផ្ទាល់នោះឡើយ។ គួរឲ្យដឹងដែរថាមូលនិធិ IFU បានបង្កើតឡើងកាលពីខែសីហាឆ្នាំ២០២២នៅក្នុងកិច្ចប្រជុំកំពូលមួយស្តីអំពីប្រទេសអ៊ុយក្រែននាទីក្រុង Copenhagen ដែលវានឹងផ្តល់សេវាក្នុងការជួយចែកចាយនិងប្រមូលលុយជំនួយនានាដើម្បីយកទៅទិញសព្វាវុធតាមការចង់បានរបស់អ៊ុយក្រែន៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់បានចេញមក ធ្វើការបដិសេធនូវការចោទប្រកាន់របស់អាមេរិក ដែលថារដ្ឋាភិបាលទីក្រុងតេហរ៉ង់ គឺជាអ្នកជួយបញ្ជូនវត្ថុធាតុដើម និងការងារមួយចំនួនទៀតជួយដល់រុស្សី ក្នុងការកសាងរោងចក្រផលិត ដ្រូនប្រយុទ្ធនៅក្នុងប្រទេសរុស្សី។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani ក៏ជាការឆ្លើយតបទៅនឹងការអះអាង ដោយសេតវិមានអាមេរិកកន្លងមកដែរថា រដ្ឋាភិបាលតេហរ៉ង់បានផ្គត់ផ្គង់ យន្តហោះដ្រូនរាប់រយគ្រឿងរួចមកហើយ ទៅឲ្យប្រទេសរុស្សីដើម្បីប្រតិបត្តិការ ក្នុងប្រទេសអ៊ុយក្រែន។ លោក Kanaani បានបញ្ជាក់ទៀតថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ីរ៉ង់ និងប្រទេសស៊ីរី បានធ្វើការលើកឡើងអំពីការប្តេជ្ញាចិត្តរៀងខ្លួន នៅក្រោយជំនួបនៃដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអ៊ីរ៉ង់ទៅកាន់ប្រទេសស៊ីរី កាលពីពេលថ្មីៗកន្លងមកនេះ។ នៅក្នុងជំនួបតាមទូរស័ព្ទរវាង លោករដ្ឋមន្ត្រីការបរទេសទាំងពីរក៏មានការផ្លាស់ប្តូរគ្នានូវទស្សនការទាមទារមួយចំនួន ដែលត្រៀមនឹងធ្វើឡើងនៅក្នុងកិច្ចព្រមព្រៀងសំខាន់ៗ ដែលនឹងត្រូវអនុវត្តរួមគ្នា។ រដ្ឋមន្ត្រីការបរទេសស៊ីរី បានធ្វើការរាយការណ៍នូវដំណើរការជោគជ័យក្នុងរយៈពេលចុងក្រោយរបស់ខ្លួន ចំពោះការបង្កើតទំនាក់ទំនងជាមួយនឹងបណ្តាប្រទេសអារ៉ាប់ និងក៏ដូចជាកិច្ចប្រជុំកំពូលដែលមេដឹកនាំស៊ីរី បានចូលរួមក្រោយអវត្តមានអស់រយៈពេល១២ឆ្នាំ រួចមកហើយនោះផង។ គួរឲ្យដឹងដែរថាប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានធ្វើការបដិសេធ នូវដំណឹងដែលបានអះអាងថា ខ្លួន គឺជិតទៅនឹងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងបណ្តោះអាសន្ន ស្តីអំពីបញ្ហានុយក្លេអ៊ែរ ជាមួយនឹងសហរដ្ឋអាមេរិក។ ប្រភពដដែលបានបន្តទៀតថា អ៊ីរ៉ង់បានដបដិសេធនិងពន្យល់ថា កិច្ចព្រមព្រៀងក្តីរបៀបវារៈបែបនេះក្តី គឺមិនដែលធ្លាប់មានពីមុនមកឡើយ។ ការលើកឡើងដែរ ធ្វើឡើង ដោយបេសកជនពិសេសអ៊ីរ៉ង់ប្រចាំ នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ...
តេអេរ៉ង់ ៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បានព្រមានថា ការដកថយពីមុខតំណែង នឹងមិនបញ្ឈប់សត្រូវរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ចំពោះប្រទេសអ៊ីរ៉ង់នោះទេ ប៉ុន្តែថែមទាំងពង្រឹងពួកគេថែមទៀត។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថា ទៅកាន់ពិធីមួយក្នុងទីក្រុងតេអេរ៉ង់ ដោយរំលឹកខួប នៃការស្លាប់របស់លោក Imam Khomeini ដែលជាស្ថាបនិក នៃសាធារណរដ្ឋអ៊ីស្លាម នេះបើយោងតាមគេហទំព័រ...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា ធនាគារិកកំពូលរបស់អ៊ីរ៉ង់បានឲ្យដឹងថា អ៊ីរ៉ង់ មិនអាចផ្តល់ឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នូវលទ្ធភាពទទួលបានទិន្នន័យសេដ្ឋកិច្ច មួយចំនួនរបស់ខ្លួនដែលបានចាត់ថ្នាក់នោះទេ ដោយសារតែការដាក់ទណ្ឌកម្ម “ឯកតោភាគី និងខុសច្បាប់” របស់សហរដ្ឋអាមេរិក។ លោក Mohammad Reza Farzin ទេសាភិបាលនៃធនាគារកណ្តាលនៃប្រទេសអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នៅក្នុងអ្វីដែលលោកហៅថាកិច្ចប្រជុំ “ស្ថាបនា” ជាមួយលោកស្រី...