តេអេរ៉ង់៖ ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់ បានឲ្យដឹងថាទីក្រុងតេអេរ៉ង់និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានពិភាក្សានិងបញ្ចប់បញ្ហាមួយចំនួននៅកម្រិតអ្នកជំនាញ ហើយបានអះអាងថាមិនមាន “គម្លាត” ពីសកម្មភាពនុយក្លេអ៊ែរសន្តិភាពរបស់ប្រទេសនោះទេ។ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ បានដកស្រង់សម្តីប្រធានអង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami ដែលបានឲ្យដឹងនៅលើវេទិកាព័ត៌មានថា វាមិនមានភាព ខុសប្លែកគ្នារវាងកម្រងសំណួរ ព័ត៌មានរចនាដែលដាក់ជូនដោយអ៊ីរ៉ង់ទៅកាន់អង្គការឃ្លាំមើល នុយក្លេអ៊ែរអន្តរជាតិ និងប្លង់នៃមជ្ឈមណ្ឌលនុយក្លេអ៊ែរ របស់អ៊ីរ៉ង់នោះទេ...
វ៉ាស៊ីនតោន៖ មន្ត្រីក្រសួងការពារជាតិអាមេរិក កំពូលម្នាក់បានឲ្យដឹងថា អ៊ីរ៉ង់អាចផលិតសារធាតុ Fissil បានគ្រប់គ្រាន់ សម្រាប់គ្រាប់បែកនុយក្លេអ៊ែរ មួយគ្រាប់ក្នុងរយៈពេល “ប្រហែល ១២ថ្ងៃ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ វាត្រូវបានគេប៉ាន់ប្រមាណថា វានឹងចំណាយពេលមួយឆ្នាំ ខណៈដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ចូលជាធរមាន។ អនុរដ្ឋលេខាធិការផ្នែកគោលនយោបាយ លោក Colin...
បរទេស៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ីរ៉ង់លោក Amir Abdollahian កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងដោយស្តីបន្ទោស ទៅឲ្យសហរដ្ឋអាមេរិកថា បានធ្វើការត្រួតពិនិត្យ និងប្រើប្រាស់គោលនយោបាយ មិនត្រឹមត្រូវដែលនាំឲ្យមានការជាប់គាំង ផ្នែកកិច្ចការងារចរចា កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ លោក Amir Abdollahian បានថ្លែងបែបនេះនៅក្នុងកម្មវិធី នៃកិច្ចប្រជុំថ្នាក់កំពូលមួយ ដែលរៀបចំធ្វើឡើងនៅក្នុងទីក្រុង Geneva ប្រទេសស្វីសហើយបានបញ្ជាក់ទៀតថា ប្រសិនគ្រប់ភាគីបានកំណត់...
បរទេស៖ ថ្មីៗនេះប្រទេសប្រេស៊ីលបានប្រកាសអនុញ្ញាតិឲ្យនាវាចម្បាំងចំនួន២គ្រឿង របស់ប្រទេសអ៊ីរ៉ង់ សុំចូលចិត្តនៅក្នុង ផែរបស់ខ្លួន ហើយព្រឹត្តិការណ៍លើកនេះ បានកើតឡើងនៅក្រោយពេលមានការ ពន្យាពេលនៃជំនួបគ្នារវាង ក្រុមអ្នកកាទូតតំណាងផង និងថ្វីបើមានសំពាធពីសំណាក់សហរដ្ឋអាមេរិកផង។ នាវាចម្បាំងរបស់អ៊ីរ៉ង់គឺ IRIS Makran និង IRIS Dena បានចូលចតនៅក្នុងផែនារដ្ឋធានី Rio de Janerio និងត្រូវបាន អះអាងដោយ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានឲ្យដឹងថា ទណ្ឌកម្មឯកតោភាគី ដែលដាក់ដោយប្រទេសអភិវឌ្ឍន៍មួយចំនួនលើរដ្ឋផ្សេងទៀតមានផលប៉ះពាល់អវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីការពារបរិស្ថាន។ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លោក Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងសារមួយទៅកាន់សន្និសីទជាតិលើកដំបូងរបស់ប្រទេសអ៊ីរ៉ង់ ស្តីពីការទូត និងបញ្ហាប្រឈមបរិស្ថានឆ្លងដែន ដែលបានធ្វើឡើងនៅទីក្រុងតេអេរ៉ង់។ លោកបានអះអាងថា ប្រទេសទាំងនេះ ដែលមានចំណែកដ៏ធំបំផុតនៃអន្តរាគមន៍យោធា និងការបំពុលបរិស្ថានរបស់ពិភពលោក បានបង្វែរភ្នែកទៅមើលការទទួលខុសត្រូវជាប្រវត្តិសាស្ត្ររបស់ពួកគេក្នុងរឿងនេះ ដោយបំពានលើការប្តេជ្ញាចិត្ត...
តេអេរ៉ង់ ៖ អ្នកនាំពាក្យ របស់អង្គការ ថាមពលអាតូមិក នៃប្រទេសអ៊ីរ៉ង់លោក Behrouz Kamalvandi បានច្រានចោលរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃអាទិត្យ ដែលបង្ហាញថា ប្រទេសនេះបានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដល់កម្រិតលើសពីភាពសុទ្ធ ៦០ភាគរយដោយថាវាគឺជា “ការបំភ្លៃការពិត” ។ លោក Kamalvandi បានបដិសេធរបាយការណ៍បែបនេះ នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មានផ្លូវការ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានរិះគន់សហភាពអឺរ៉ុប ចំពោះការបន្តគោលនយោបាយដាក់ទណ្ឌកម្ម ដែលអតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានអនុវត្តប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយថា វាបង្ហាញពីការ បន្តប្រើប្រាស់ស្តង់ដារទ្វេរបស់ប្លុកនេះ។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell កាលពីយប់ថ្ងៃអាទិត្យ...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបដិសេធការអះអាង របស់សហរដ្ឋអាមេរិក ដែលថាមេដឹកនាំអាល់កៃដា “មានមូលដ្ឋាននៅអ៊ីរ៉ង់” ដោយបានថ្កោលទោស ការចោទប្រកាន់បែបនេះថា ជា “ល្បែងដែលបរាជ័យចំពោះអ៊ីរ៉ង់” ។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការបង្ហោះតាមបណ្ដាញ Twitter ជាការឆ្លើយតបទៅនឹងការអះអាង របស់ក្រសួងការបរទេស សហរដ្ឋអាមេរិកកាលពីថ្ងៃពុធថាវា “ស្របតាមការវាយតម្លៃ...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញឱ្យរដ្ឋាភិបាល និងសង្គមស៊ីវិលធ្វើការរួមគ្នា ដើម្បីធានា ការបញ្ជូនជំនួយមនុស្សធម៌ ឆ្លងព្រំដែនរវាងប្រទេសតួកគី និងស៊ីរី និងនៅក្នុងប្រទេសស៊ីរីផ្ទាល់ ខណៈការស្លាប់ដោយសារ គ្រោះរញ្ជួយដីនៅក្នុងប្រទេសទាំងពីរនេះ កើនឡើងដល់ជាង ៣៥០០០នាក់។ នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអឺរ៉ុប លោក Hans Kluge បានហៅការរញ្ជួយដីថា ជា...
ប៉េកាំង ៖ តបតាមការអញ្ជើញ របស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិនចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ដែលជាដំណើរទស្សនកិច្ចដ៏សំខាន់បំផុត សម្រាប់ប្រទេសទាំងពីរ។ ប្រជាជនអ៊ីរ៉ង់បានសម្តែង ការរំពឹងទុកជាច្រើនសម្រាប់ការធ្វើដំណើរនេះ ហើយទីភ្នាក់ងារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ IRNA បានតាមដានព័ត៌មាន ពាក់ព័ន្ធជាព័ត៌មានបឋម...