បរទេស៖ កាសែត New York Times បានអះអាងកាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពអនាមិកថា ការផ្ទុះនៅជិតទីក្រុង Isfahan កាលពីព្រឹកថ្ងៃសុក្រ គឺជាការវាយប្រហាររបស់អ៊ីស្រាអែល នៅលើអាកាសយានដ្ឋានយោធាមូ។ ទាំងអ៊ីស្រាអែល និងអ៊ីរ៉ង់ មិនបានធ្វើអត្ថាធិប្បាយជាផ្លូវការលើឧប្បត្តិហេតុនេះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អ៊ីស្រាអែលបានប្តេជ្ញាថានឹង...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT សហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនកំពុងដាក់ទណ្ឌកម្មលើ អ្នកតាំងទីលំនៅជ្រុលនិយម ចំនួនបួន និង អង្គភាពចំនួនពីរ ជុំវិញការរំលោភសិទ្ធិមនុស្ស រួមទាំងការធ្វើទារុណកម្ម លើជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank ។ អង្គការដាក់ទណ្ឌកម្មទាំងពីរត្រូវបានគេដាក់ឈ្មោះថា Lehava ដែលជា ក្រុមជ្រុលនិយមជ្វីហ្វស្តាំនិយមជ្រុល និងkjrum Hilltop Youth ដែលត្រូវបាន...
អង់ការ៉ា៖ រដ្ឋាភិបាលតួកគី បានសម្តែងការព្រួយបារម្ភរបស់ខ្លួនថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល អាចក្លាយជាជម្លោះកាន់តែទូលំទូលាយ ដោយបានអំពាវនាវឱ្យប្រទេសទាំងពីរ បដិសេធពីជំហានណាមួយ ដែលអាចបង្កើនជម្លោះ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងគោលដៅអ៊ីរ៉ង់។ ក្រសួងការបរទេសតួកគីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយគិតពីការវិវឌ្ឍចុងក្រោយនេះ វាកាន់តែបង្ហាញឱ្យឃើញ កាន់តែច្បាស់ថាភាពតានតឹង ដែលត្រូវបានបង្កឡើងដោយការ វាយប្រហារខុសច្បាប់របស់អ៊ីស្រាអែល លើស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាស់ ហានិភ័យប្រែទៅជាជម្លោះអចិន្ត្រៃយ៍” ។ ក្រសួងបានសង្កត់ធ្ងន់ថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីរ៉ង់នឹងឆ្លើយតបភ្លាមៗ និងកម្រិតអតិបរមា (ខ្លាំង) ប្រសិនបើអ៊ីស្រាអែលធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍របស់ខ្លួន។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Amirabdollahian បាននិយាយតាមរយៈអ្នកបកប្រែក្នុងបទសម្ភាសន៍មួយជាមួយ NBC News ថា...
បរទេស៖ ការបំផ្ទុះបានបន្លឺឡើងជុំវិញ ទីក្រុងអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសុក្រ នៅក្នុងអ្វីដែលប្រភពបានពិពណ៌នាថា ជាការវាយប្រហារ របស់អ៊ីស្រាអែល ប៉ុន្តែរដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានបដិសេធឧប្បត្តិហេតុនេះ ហើយបង្ហាញថា វាមិនមានផែនការ សម្រាប់ការសងសឹកទេ ដែលជាការឆ្លើយតប ដែលបង្ហាញឡើងដើម្បីបញ្ចៀស សង្គ្រាមទូទាំងតំបន់ ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ទំហំនៃការវាយប្រហារមានកំណត់ និងការឆ្លើយតបដោយការស្ងប់ស្ងាត់របស់អ៊ីរ៉ង់...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ឧត្តមសេនីយឆ្មាំបដិវត្តន៍ជាន់ខ្ពស់របស់អ៊ីរ៉ង់ បានគំរាមកាលពីថ្ងៃព្រហស្បតិ៍ចំពោះការកំណត់គោលដៅ “កន្លែងនុយក្លេអ៊ែរ” របស់អ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែល ហ៊ានវាយប្រហារទីតាំងរបស់អ៊ីរ៉ង់ ដោយរំពឹងថា នឹងមានការសងសឹក ចំពោះការវាយប្រហារ ចុងសប្តាហ៍របស់ទីក្រុងតេអេរ៉ង់វិញ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អ៊ីស្រាអែលបានប្តេជ្ញាឆ្លើយតបចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់ ដែលភាគច្រើនត្រូវបានស្ទាក់ចាប់...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានជំរុញឱ្យអ៊ីរ៉ង់ និងអ៊ីស្រាអែល អនុវត្តការអត់ធ្មត់ ដើម្បីការពារការកើនឡើងបន្ថែមទៀត នៃភាពតានតឹងនៅមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ទីក្រុងតេអេរ៉ង់ កាលពីចុងសប្តាហ៍មុន។ នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទដាច់ ដោយឡែកជាមួយសមភាគីអ៊ីរ៉ង់ និងអ៊ីស្រាអែល លោកស្រី Hossein Amir Abdollahian និងអ៊ីស្រាអែល ក្នុងនោះលោកស្រី...
បរទេស ៖ យោងតាម ការចេញផ្សាយ របស់ RT កងកម្លាំងបដិវត្តន៍ ឥស្លាមអ៊ីរ៉ង់ ហៅកាត់ថា IRGC ត្រូវបានគេចោទ ប្រកាន់ថា បានធ្វើការ កោះហៅមកវិញ នូវទីប្រឹក្សាយោធា កំពូល របស់ខ្លួនពីទីតាំងនានាក្នុងប្រទេសស៊ីរី ខណៈដែលទីក្រុងតេហង់ ត្រៀមសម្រាប់ការវាយប្រហា រសងសឹករបស់អ៊ីស្រាអែល។ ដំណឹងនេះកើតឡើងបន្ទាប់ពីអ៊ីរ៉ង់ បានបាញ់ប្រហារអ៊ីស្រាអ៊ែល...
បរទេស៖ នាយករដ្ឋមន្រ្តីលោក Donald Tusk បានប្រកាសថា ប្រទេសប៉ូឡូញគ្រោងនឹងចូលរួមក្នុងការអភិវឌ្ឍន៍ប្រព័ន្ធការពារដែនអាកាសអឺរ៉ុប ដែលនឹងការពាររដ្ឋនានាប្រឆាំងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចមីស៊ីល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្វីដែលគេហៅថា European Sky Shield Initiative ត្រូវបានប្រកាសជាលើកដំបូងដោយអធិការបតីអាល្លឺម៉ង់ លោក Olaf...
កាលពីថ្ងៃទី១៤ ខែមេសា តាមម៉ោងក្នុងតំបន់ តបតាមសំណូមពររបស់អ៊ីស្រាអែល ក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិ បានបើកធ្វើកិច្ចប្រជុំជាបន្ទាន់អំពីករណី ដែលអ៊ីរ៉ង់បំផុសសកម្មភាពយោធា ចំពោះអ៊ីស្រាអែល។ លោក DaiBing ភារធារីស្តីទីនៃ គណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិបានថ្លែងថា នៅថ្ងៃទី១ខែមេសា អគារនៃស្ថានទូតអ៊ីរ៉ង់ ប្រចាំនៅស៊ីរីបានរងការវាយប្រហារតាមអាកាស ដែលបណ្តាលឱ្យបុគ្គលិកភាគីអ៊ីរ៉ង់ ជាច្រើននាក់ស្លាប់និងរងរបួស ហើយអគារស្ថានទូតត្រូវបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ករណីនេះល្មើសយ៉ាងធ្ងន់ធ្ងរនូវ ធម្មនុញ្ញអង្គការសហប្រជាជាតិ...