បាកដាដ ៖ ក្រសួងប្រេងអ៊ីរ៉ាក់ បានច្រានចោលការចោទ ប្រកាន់ពីសមាជិកសភា អាមេរិកជាច្រើននាក់ថា អ៊ីរ៉ាក់ កំពុងរត់ពន្ធនិងលក់ប្រេង ដោយខុសច្បាប់ទៅប្រទេសអ៊ីរ៉ង់ ដើម្បីជួយប្រទេសនេះចៀសវាងការដាក់ទណ្ឌកម្ម របស់អាមេរិកដោ យហៅការអះអាងថា ជាការប្រឌិតដែលគ្មានមូលដ្ឋាន ។ “
ការឆ្លើយតបនេះបានធ្វើឡើង តាមលិខិតមួយ ដែលត្រូវបានរាយការណ៍ដោយសមាជិកសភា អាមេរិកចំនួនប្រាំរូប ទៅកាន់លោកប្រធានាធិបតីលោក ចូ បៃដិន កាលពីថ្ងៃពុធ ដោយបានចោទប្រកាន់ភាគី និងមន្ត្រីអ៊ីរ៉ាក់ជាច្រើន រួមទាំងរដ្ឋមន្ត្រីប្រេងអ៊ីរ៉ាក់លោក Hayan Abdul Ghani ដែលមានគម្រោងទៅទស្សនកិច្ច សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ សម្រាប់ការវិនិយោគឧស្ម័ន ពីការជួយដល់ការគេចចេញ ពីទណ្ឌកម្មរបស់អ៊ីរ៉ង់ពីការរត់ពន្ធប្រេង ។
សមាជិកសភាក៏បានអំពាវនាវឱ្យ លោក បៃដិន រារាំងលោក Ghani ពីការបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន តាមការគ្រោងទុក រហូតដល់ការស៊ើបអង្កេតពាក់ព័ន្ធ ត្រូវបានបញ្ចប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងប្រេងអ៊ីរ៉ាក់ បានសម្តែងការភ្ញាក់ផ្អើល និងថ្កោលទោស ចំពោះខ្លឹមសារនៃលិខិតនោះ ដោយបានសង្កត់ធ្ងន់ថាសកម្មភាពប្រេងរបស់ខ្លួន ត្រូវបានត្រួតពិនិត្យដោយអធិការអន្តរជាតិ ហើយថាដែនទឹកអ៊ីរ៉ាក់ ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយកងកម្លាំងជើងទឹករបស់ប្រទេស៕
ប្រែសម្រួល ឈូក បូរ៉ា