តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍កាលពីថ្ងៃអាទិត្យថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC) បានរឹបអូសកប៉ាល់ដឹកប្រេងរត់ពន្ធជាង ២២០០០លីត្រ នៅក្នុងដែនទឹកភាគខាងត្បូងនៃប្រទេស។ ប្រធានចៅក្រមនៃខេត្ត Hormuzgan របស់អ៊ីរ៉ង់ លោក Mojtaba Qahremani ត្រូវបានដកស្រង់សម្តីដោយ IRNA ដែលបានលើកឡើងថា នៅពេលរកឃើញកប៉ាល់នោះ កងកម្លាំងទ័ពជើងទឹករបស់ IRGC បានរឹបអូសយកវា...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) បានរាយការណ៍ថា គណៈកម្មាធិការសភាអ៊ីរ៉ង់បានឲ្យដឹងថា កិច្ចពិភាក្សា ស្តីពីការស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ត្រូវតែមានលទ្ធផលក្នុងការ ដកចេញនូវទណ្ឌកម្មរបស់ សហរដ្ឋអាមេរិកក្នុងវិធីមួយ ដើម្បីការពារផលប្រយោជន៍ សេដ្ឋកិច្ចរបស់អ៊ីរ៉ង់។ លោក Abolfazl Amoui អ្នកនាំពាក្យនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយ ការបរទេសរបស់សភាអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការ ដែលបានធ្វើឡើង...
តេអេរ៉ង់៖ អ្នកការទូតអ៊ីរ៉ង់ម្នាក់បានឲ្យដឹងថា សំណើរបស់សហភាពអឺរ៉ុប សម្រាប់ការរស់ឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ អាចទទួលយកបានលុះត្រាតែ ការបំពេញការទាមទាររបស់អ៊ីរ៉ង់ ត្រូវបានធានា នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA ។ អ្នកការទូតបានឲ្យដឹង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អ៊ីរ៉ង់កំពុងពិនិត្យមើលសំណើរ ដើម្បីមើលថាតើពួកគេមាន “ភាពជឿជាក់” ក្នុងការបំពេញតាមការទាមទារផ្សេងៗរបស់អ៊ីរ៉ង់ រួមទាំងការដោះស្រាយការទាមទារ ផ្នែកនយោបាយអំពីការការពាររបស់ IAEA ការដកទណ្ឌកម្មលើអ៊ីរ៉ង់...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា “ការបង្កើតរឿងរ៉ាវ” របស់សហរដ្ឋអាមេរិកអំពី “ធាតុក្ស័យធនផ្នែកនយោបាយ ភេរវករ ដែលគេស្គាល់ និងជាអ្នកធ្វើរដ្ឋប្រហារ” ប្រឆាំងនឹងរដ្ឋឯករាជ្យ គឺជា “ការប៉ុនប៉ងបោកបញ្ឆោត ដើម្បីគេចចេញពីការទទួលខុសត្រូវអន្តរជាតិ” ។ លោក Nasser Kanaani បានធ្វើការកត់សម្គាល់នេះ តាមរយៈសារ ដើម្បីជាប្រតិកម្មចំពោះចំណាត់ការ របស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ក្នុងការចោទប្រកាន់សមាជិក...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានថ្កោលទោសមន្ត្រីតុលាការអាមេរិក ចំពោះការចោទប្រកាន់ថ្មីប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយគ្មានភស្តុតាងគួរឱ្យទុកចិត្តណាមួយដោយលើកឡើងថា ការផ្លាស់ប្តូរនេះគឺជាការបន្តនៃគោលនយោបាយបរាជ័យរបស់ទីក្រុងវ៉ាស៊ីនតោន។ លោក Kanaani បានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្រសួងការបរទេសជាប្រតិកម្មទៅនឹងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដែលបានចោទប្រកាន់កាលពីថ្ងៃពុធសមាជិកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ជាមួយនឹងការគ្រោងធ្វើឃាតលោក John Bolton ដែលបានបម្រើការជាទីប្រឹក្សាសន្តិសុខជាតិរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។ អ្នកនាំពាក្យរូបនេះបានបន្ដថា ការអះអាងដែលគ្មានមូលដ្ឋានបែបនេះ គឺជាហេតុផលនយោបាយ...
តេអេរ៉ង់៖ គេហទំព័រ Noor News របស់អ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អ្នកជំនាញអ៊ីរ៉ង់ បានចាប់ផ្តើមពិនិត្យឡើងវិញនូវសំណើរបស់សហភាពអឺរ៉ុប ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ បន្ទាប់ពីគណៈប្រតិភូអ៊ីរ៉ង់ បានត្រឡប់មកពីទីក្រុងវីយែនវិញ។ របាយការណ៍នេះបានឲ្យដឹងថា “មិនទាន់មានកិច្ចប្រជុំកម្រិតខ្ពស់ណាមួយត្រូវបានធ្វើឡើង ដើម្បីពិនិត្យឡើងវិញនូវគំនិតរបស់អ្នកសម្របសម្រួលសហភាពអឺរ៉ុបនៅទីក្រុងតេអេរ៉ង់នោះទេ” ដោយបន្ថែមថាលទ្ធផលបឋមនៃការត្រួតពិនិត្យកម្រិតអ្នកជំនាញនឹងត្រូវបានបង្ហាញដល់ស្ថាប័នធ្វើការសម្រេចចិត្តពាក់ព័ន្ធ សម្រាប់ការសម្រេចចិត្តជាចុងក្រោយ។ សហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានដាក់បញ្ជូនអត្ថបទចុងក្រោយនៃសេចក្តីសម្រេចសេចក្តីព្រាងស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ខណៈពេលដែលកំពុងរង់ចាំការសម្រេចចិត្តផ្នែកនយោបាយពីអ្នកចូលរួមកិច្ចចរចានៅទីក្រុងវីយែន។ កិច្ចពិភាក្សាស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) បានចាប់ផ្តើមនៅក្នុងខែមេសា...
តេអេរ៉ង់៖ ទីប្រឹក្សាក្រុមអ៊ីរ៉ង់បានឲ្យដឹងថា អ្នកចរចាអ៊ីរ៉ង់ ក្នុងកិច្ចចរចានុយក្លេអ៊ែរ បាននឹងកំពុងព្រងើយកន្តើយចំពោះ “ការគំរាមកំហែង និងពេលវេលាកំណត់” ដោយលោកខាងលិច ដើម្បីការពារសិទ្ធិប្រជាជនអ៊ីរ៉ង់ និងផលប្រយោជន៍ យូរអង្វែងរបស់ប្រទេស។ លោក Mohammad Marandi ត្រូវបានដកស្រង់សម្តីដោយ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ដែលបានលើកឡើងថា អ្នកចរចាអ៊ីរ៉ង់ បានជំរុញយ៉ាងខ្លាំងដល់ប្រជាជនអាមេរិក និងរដ្ឋាភិបាលអឺរ៉ុប ឱ្យដកថយពីជំហរមិនសមហេតុផលរបស់ពួកគេ...
វីយែន ៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មានពេលតែប៉ុន្មាន សប្តាហ៍ប៉ុណ្ណោះ ក្នុងការសម្រេចចិត្តថា តើពួកគេចង់ ធ្វើឱ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរ របស់ពួកគេរស់ឡើងវិញដែរឬទេ បន្ទាប់ ពីអ្នកការទូតសហភាពអឺរ៉ុប បានបង្ហាញសេចក្តីព្រាង កិច្ចព្រមព្រៀងចុងក្រោយ ដែលអាចផ្តល់នូវការពង្រីក ការនាំចេញប្រេងអ៊ីរ៉ង់ ដ៏សំខាន់ទៅកាន់ទីផ្សារពិភពលោក ។ គេហទំព័រ Bloomberg បានរាយការណ៍ថា...
វីយែន ៖ មន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា វឌ្ឍនភាពមួយផ្នែក ត្រូវបានសម្រេចឆ្ពោះ ទៅរកការដោះស្រាយបញ្ហា ដែលនៅសេសសល់មួយចំនួន នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ នៅទីក្រុងវីយែន ស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការ IRNA ។ អ្នកការទូតអ៊ីរ៉ង់បានប្រាប់ IRNA ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ការចរចារ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ប្រសិនបើភាគីនៃកិច្ចចរចានៅទីក្រុងវីយែន ជាពិសេសសហរដ្ឋអាមេរិក ធ្វើសកម្មភាពជាក់ស្តែង និងជៀសវាងការទទួលយក វិធីសាស្រ្តដែលមិនមានលក្ខណៈស្ថាបនា ផ្លូវនឹងត្រូវបានត្រួសត្រាយ សម្រាប់កិច្ចព្រមព្រៀង ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បន្ទាប់ពីជុំចុងក្រោយនៃ កិច្ចចរចានៅទីក្រុងវីយែន...