បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាប្រធានកិច្ចការងារ ចរចាតំណាងឲ្យអ៊ីរ៉ង់ បានធ្វើការអំពាវនាវ សុំឲ្យភាគីខាងអាមេរិក ក្នុងការចាប់យកឱកាស ឲ្យបានក្នុងការពិភាក្សាគ្នា នៅជុំបន្ទាប់ ដើម្បីធ្វើឲ្យរស់ឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយនឹងអ៊ីរ៉ង់។ លោក Ali Bagheri Kani ដែលបានធ្វើការបង្ហោះ នៅលើបណ្តាញសង្គម Twitter ថា៖ពេលនេះកំពុងឆ្ពោះទៅ...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ថា ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា កាលពីព្រឹកថ្ងៃពុធនេះ យន្តហោះចម្បាំង Sukhoi Su-22 ចំនួន១គ្រឿង បានធ្លាក់ចេញពីផ្លូវរត់ នៅឯអាកាសយានដ្ឋាន Shiraz ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ ។ របាយការណ៍បានឲ្យដឹងថា យន្តហោះចម្បាំងនេះ ជាកម្មសិទ្ធិរបស់កងកម្លាំងអាកាសយានិក នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ថា អង្គការសង្គមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ ហៅកាត់ថា (IRCS) បានប្រកាសនៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោចណាស់៩០នាក់បានស្លាប់ និង៨នាក់បានបាត់ខ្លួនក្នុងគ្រោះទឹកជំនន់នៅទូទាំងប្រទេសអ៊ីរ៉ង់ ។ លោក Pir-Hossein Kolivand ប្រធាន IRCS បានដល់ប្រាប់ទីភ្នាក់ងារព័ត៌មាន IRNA ថា ប្រតិបត្តិការសង្គ្រោះរបស់ IRCS...
តេអេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ការញៀនរបស់សហរដ្ឋអាមេរិក ចំពោះការដាក់ទណ្ឌកម្ម និងការប្រើប្រាស់ពួកវាជាឥទ្ធិពល ប្រឆាំងនឹងអ្នកដទៃ គឺជាលក្ខណៈ នៃប្រព័ន្ធអនុត្តរភាព របស់សហរដ្ឋអាមេរិក។ លោក Nasser Kanaani អ្នកនាំពាក្យរបស់ក្រសួង បានធ្វើការកត់សម្គាល់កាលពីថ្ងៃអង្គារ ជាប្រតិកម្មតបទៅនឹងទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ដែលបានដាក់កាលពីថ្ងៃចន្ទ ប្រឆាំងនឹងពាណិជ្ជកម្មប្រេង និងផលិតផលគីមីឥន្ធនៈ របស់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមគេហទំព័ររបស់ក្រសួង។...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ការផ្លាស់ប្តូររបស់ប្រទេសនេះ ក្នុងការចាក់ឧស្ម័នចូល ទៅក្នុងមជ្ឈមណ្ឌលថ្មីរាប់រយ គឺជាការឆ្លើយតបទៅ នឹងការដាក់ទណ្ឌកម្មថ្មី របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងពាណិជ្ជកម្មប្រេង របស់ប្រទេសអ៊ីរ៉ង់ ។ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថា ទៅកាន់អ្នកសារព័ត៌មាន នៅខាងក្រៅពិធីមួយ...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ កំពុងពិនិត្យមើលសំណើថ្មី របស់អ្នកសម្របសម្រួល សហភាពអឺរ៉ុប សម្រាប់ការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ។ អ្នកការទូតកំពូលអ៊ីរ៉ង់បានឲ្យដឹងថា “យើងបានប្រកាសពីការត្រៀមខ្លួនរបស់យើង ដូច្នេះនៅពេលកំណត់ គណៈប្រតិភូ...
តេអេរ៉ង់៖ ជាលទ្ធផលនៃការគម្រាមកំហែងនុយក្លេអ៊ែរ ភាគីពាក់ព័ន្ធក្នុងកិច្ចចរចានុយក្លេអែរកំពុងស្វែងរកម្តងទៀតនូវការដាក់ភាពខុសគ្នាជាមួយអ៊ីរ៉ង់ និងកាត់ផ្ដាច់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងឆ្នាំ២០១៥ ឬផែនការសកម្មភាពទូលំទូលាយរួម (JCPOA) រវាងប្រទេស P5 +1 សមាជិកអចិន្ត្រៃយ៍ទាំង៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមានអាមេរិក ចិន បារាំង រុស្ស៊ី ចក្រភពអង់គ្លេស បូកនឹងអាល្លឺម៉ង់ និងអ៊ីរ៉ង់។ អ៊ីស្រាអែល មានវត្តមានយ៉ាងខ្លាំងនៅក្នុងសមីការនេះ។ ថ្មីៗនេះ...
តេអេរ៉ង់៖ លោក Pejman Shirmardi អនុប្រធានអង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) បានឲ្យដឹងថា សមិទ្ធិផលរបស់អ៊ីរ៉ង់ ក្នុងឧស្សាហកម្មនុយក្លេអ៊ែរ គឺជាឥទ្ធិពលមួយ សម្រាប់អ្នកចរចា អ៊ីរ៉ង់ក្នុងកិច្ចពិភាក្សា ដែលមានគោលបំណង ស្តារឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ។ លោក Shirmardi បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការថា...
តេអេរ៉ង់៖ អ្នកចរចាកំពូលរបស់ អ៊ីរ៉ង់បានឲ្យដឹងថា អ៊ីរ៉ង់បានបញ្ជូនគំនិត ដែលបានស្នើឡើងនៅក្នុង “ទាំងខ្លឹមសារ និងទម្រង់” ទៅភាគីម្ខាងទៀតនៃកិច្ចចរចានៅទីក្រុងវីយែន ស្តីពីការរស់ឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ “ការបញ្ចប់យ៉ាងឆាប់រហ័ស” នៃកិច្ចចរចា។ លោក Ali Bagheri Kani ដែលជាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការនយោបាយ បានឲ្យដឹងនៅលើបណ្ដាញ Twitter ថា ទីក្រុងតេអេរ៉ង់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាកងកម្លាំង និងអង្គភាពប៉ូលីស ការពារព្រំដែននៃប្រទេសអ៊ីរ៉ង់បានឈាន ទៅដល់ការប៉ះទង្គិចគ្នាជាមួយនឹងកងកម្លាំងយោធារបស់ តាលីបង់នៅភាគខាងកើតនៃប្រទេសកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ មន្ត្រីជាន់ខ្ពស់នៃ ក្រសួងមហាផ្ទៃរបស់អ៊ីរ៉ង់លោក Majid Mir-Ahmadi បាននិយាយថាកងកម្លាំងយោធាព្រំដែន របស់អាហ្គានីស្ថានបានបង្កជម្លោះ ថ្មីមួយតាមរយៈការបាញ់គ្រាប់កាំភ្លើងជាច្រើនគ្រាប់ មកលើកងកម្លាំងការពារសន្តិសុខរបស់អ៊ីរ៉ង់ដែលនេះគឺជា មូលហេតុសំខាន់ដែលនាំឲ្យមានការប្រយុទ្ធគ្នា បានកើតឡើង។ ប្រភពដដែលបានបន្តទៀតថា ការប៉ះទង្គិចគ្នាបានអូសបន្លាយអស់រយៈពេលប្រហែលជា មួយម៉ោងមុនពេលដែលកងកម្លាំងសន្តិសុខរបស់អ៊ីរ៉ង់អាច ធ្វើឲ្យស្ថានភាពត្រឡប់មករកការគ្រប់គ្រងបានឡើងវិញ។ ដោយឡែកនៅលើបណ្តាញ...