ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ហើយថា នឹងមិន សម្របសម្រួល លើបន្ទាត់ក្រហមណាមួយ ក្នុងការចរចា នុយក្លេអ៊ែរនោះទេ

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ជាថ្មី កាលពីថ្ងៃពុធថា អ៊ីរ៉ង់ នឹងមិនសម្របសម្រួល លើបន្ទាត់ក្រហមណាមួយ របស់ខ្លួននៅក្នុងកិច្ចពិភាក្សា ស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ នោះទេ។

លោក Hossein Amir-Abdollahian បានប្រាប់កិច្ចប្រជុំកំពូល នៃសភាអ្នកជំនាញ ដែលជាក្រុមបព្វជិតថា “ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi គូសបញ្ជាក់ជានិច្ចនូវភាព ចាំបាច់ នៃការសង្កេតលើបន្ទាត់ក្រហម ដែលកំណត់ដោយមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ក្នុងគោលបំណងបន្សាប ការដាក់ទណ្ឌកម្ម ខណៈពេលដែលបន្តការចរចានុយក្លេអ៊ែរ” ផ្តល់សិទ្ធិអំណាច ដើម្បីជ្រើសរើសមេដឹកនាំកំពូល នៃប្រទេសអ៊ីរ៉ង់។

លោក Amir-Abdollahian បានលើកឡើងថា រាល់ការប៉ុនប៉ង របស់សហរដ្ឋអាមេរិក ដើម្បីបង្កើតការរៀបចំនយោបាយ និងសន្តិសុខថ្មី នៅក្នុងតំបន់ដោយគ្មានវត្តមានរបស់អ៊ីរ៉ង់ បានបញ្ចប់ដោយបរាជ័យ។

លោកបានបន្ដថា អ៊ីរ៉ង់កំពុងបន្តគោលនយោបាយ ការបរទេសប្រកប ដោយតុល្យភាព ដែលផ្តល់អាទិភាព ដល់រដ្ឋជិតខាង និងអាស៊ី ដោយលោកបានបន្ថែមថា រដ្ឋាភិបាល មិនបានភ្ជាប់សេដ្ឋកិច្ច ក្នុងស្រុក និងជីវភាពរស់នៅរបស់ប្រជាជន ទៅនឹងជោគវាសនា នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរនោះទេ។

ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាចពិភពលោកកាលពីខែកក្កដា២០១៥ ដោយយល់ព្រមទប់ស្កាត់ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរ នឹងការដកទណ្ឌកម្មលើប្រទេសនេះ។

ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀង និងបានដាក់ទណ្ឌកម្ម ឯកតោភាគីឡើងវិញ លើទីក្រុងតេអេរ៉ង់ ដោយជំរុញឱ្យភាគីចុងក្រោយទម្លាក់ ការប្តេជ្ញាចិត្តមួយចំនួននៅ ក្រោមកតិកាសញ្ញានេះ។

កិច្ចពិភាក្សាស្តីពីការ រស់ឡើងវិញរបស់ JCPOA បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២១ នៅទីក្រុងវីយែន ប៉ុន្តែត្រូវបានផ្អាកនៅក្នុងខែមីនាឆ្នាំនេះ ដោយសារតែភាពខុសគ្នា ខាងនយោបាយរវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន៕

To Top