តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានលើកឡើងថា អ៊ីរ៉ង់ស្វាគមន៍ចំពោះសេចក្តីប្រកាស ដែលធ្វើឡើងដោយ អតីតប្រធានាធិបតី អាហ្វហ្គានីស្ថានលោក Hamid Karzai ដើម្បីបង្កើតក្រុមប្រឹក្សាសម្របសម្រួល ហើយត្រៀមខ្លួន ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង បង្កើតសន្តិភាពរបស់ខ្លួន ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួបានឲ្យដឹងថា អ៊ីរ៉ង់ស្វាគមន៍ សេចក្តីប្រកាសរបស់លោក...
បរទេស៖យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថា នាវាដឹកទំនិញមួយគ្រឿងដែលមានទង់ជាតិប៉ាណាម៉ា ត្រូវបានចូលប្លន់ដោយក្រុមប្រដាប់អាវុធមួយក្រុមនៅត្រង់ចំណុច ឈូងសមុទ្រ Gulf នៃប្រទេសអូម៉ង់ដែលវាត្រូវបានគេដឹងថា កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយបញ្ជាផងដែរ។ នាវាដឹកប្រេងដែលមានឈ្មោះថា MV Asphalt Princess ត្រូបានគេដឹងថា កំពុងធ្វើដំណើរត្រង់ទៅកាន់ច្រក Hormuz ហើយមកដល់ពេលនេះនៅមិនទាន់ មានអ្នកណាហ៊ានអះអាងថាតើអ្នកណាដែលជាអ្នកនៅពីក្រោយ ផែនការប្លន់នេះនៅឡើយទេ ប៉ុន្តែអ្នកវិភាគមួយចំនួនបានទស្សទាយថាគឺជា...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ថា លោក Ayatollah Ali Khamenei មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ បានយល់ព្រមឲ្យលោក Ebrahim Raisi ជាប្រធានាធិបតីថ្មីរបស់សាធារណរដ្ឋឥស្លាម ។ លោក Khamenei បានផ្តល់ការអនុម័តជាផ្លូវការរបស់គាត់ ដល់លោក Raisi ដោយបានធ្វើកម្មវិធីផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋ...
បរទេស៖ក្រោយអាមេរិក អង់គ្លេសនិងអ៊ីស្រាអែល ថ្កោលទោសទីក្រុងតេអេរ៉ង់ សម្រាប់ការវាយប្រហារមួយលើនាវាដឹកប្រេងដែលអ៊ីស្រាអែលគ្រប់គ្រង នៅក្បែរតំបន់ឆ្នេរអូម៉ង់នោះ មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់មួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីរ៉ង់នឹងធ្វើការឆ្លើយតបភ្លាមៗ ចំពោះការគម្រាមកំហែងណាមួយ ចំពោះសន្តិសុខរបស់ខ្លួន។ ទីក្រុងតេអេរ៉ង់ តាមសេចក្តីរាយការណ៍ បានបដិសេធមិនបានពាក់ព័ន្ធណាមួយ ក្នុងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍នោះ ដែលបណ្ដាលឲ្យបុគ្គលិកលើនាវាពីររូបបានស្លាប់ គឺជនជាតិអង់គ្លេសម្នាក់ និងជនជាតិរ៉ូម៉ានីម្នាក់ សហរដ្ឋអាមេរិកនិងអង់គ្លេស បាននិយាយនៅថ្ងៃអាទិត្យថា ពួកគេនឹងធ្វើការងារជាមួយដៃគូរបស់ខ្លួន ដើម្បីធ្វើការឆ្លើយតប ចំពោះការវាយប្រហារលើនាវា...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការចោទ ប្រកាន់របស់អ៊ីស្រាអែល អំពីការវាយប្រហារនាពេលថ្មីៗនេះ លើនាវាដឹកប្រេងមួយគ្រឿង ដែលគ្រប់គ្រងដោយក្រុមហ៊ុន គ្រប់គ្រងដោយអ៊ីស្រាអែល នៅសមុទ្រអារ៉ាប់ នៅឯនាយឆ្នេរសមុទ្រអូម៉ង់។ អ្នកនាំពាក្យអ៊ីរ៉ង់លោក Saeed Khatibzadeh បានធ្វើការកត់សម្គាល់ប្រឆាំងនឹង ការចោទប្រកាន់របស់អ៊ីស្រាអែល ចំពោះការចោទប្រកាន់លើអ៊ីរ៉ង់ថា បានចូលរួមក្នុងការវាយប្រហារ លើនាវាដឹកប្រេងខាងលើនេះ។ នៅនៅក្នុងនោះដែរសហរដ្ឋអាមេរិក បានស្តីបន្ទោសអ៊ីរ៉ង់ ចំពោះការវាយប្រហារលើនាវាដឹកប្រេង ដែលគ្រប់គ្រងដោយក្រុមហ៊ុន...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា លោក Naftali Bennett នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានថ្លែងនៅថ្ងៃអាទិត្យនេះថា អ៊ីរ៉ង់ គឺជាអ្នកនៅពីក្រោយខ្នងនៃ ការបញ្ជាដ្រូនដែលបង្កឲ្យស្លាប់ មនុស្សនៅក្នុងការវាយប្រហារ មកលើនាវាដឹកប្រេងមួយគ្រឿង នៅឆ្នេរសមុទ្រអូម្ម៉ង់ កាលពីសប្តាហ៍មុន ។ លោក Bennett បានថ្លែងនៅឯកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា...
យ៉េរ៉ូសាឡឹម៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ថា ប្រទេសអ៊ីស្រាអ៊ែល បានចោទប្រកាន់អ៊ីរ៉ង់ ថាជាអ្នកនៅពីក្រោយការវាយប្រហារ លើនាវាដឹកប្រេងដែលមានសមាជិកនាវិក ២នាក់ គឺជនជាតិអង់គ្លេស និងពលរដ្ឋរ៉ូម៉ានីម្នាក់ត្រូវបានសម្លាប់ ។ The MV Mercer Street ដែលដំណើរការដោយក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ នៅឯនាយសមុទ្រអូម៉ង់នៅសមុទ្រអារ៉ាប់...
បរទេស៖ ក្រសួងការបរទេសបារាំង បាននិយាយក្នុងពេលថ្មីៗនេះថា ប្រទេសអ៊ីរ៉ង់កំពុងតែបង្កគ្រោះ ដល់ឱកាសនៃការ សម្រេចកិច្ចព្រមព្រៀងមួយ ជាមួយមហាអំណាចពិភពលោក ជុំវិញការស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ប្រសិនបើមិនវិលមករកតុចរចា ឲ្យបានឆាប់ទេនោះ។ មន្ត្រីនាំពាក្យក្រសួងការបរទេសបារាំង លោកស្រី Agnes von der Muhll បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយថា ប្រសិនបើអ៊ីរ៉ង់នៅតែបន្តដើរលើផ្លូវនេះនោះ វាមិនត្រឹមតែបន្តអូសបន្លាយពេលវេលា ដែលកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្ម...
តេអេរ៉ង់ ៖ អគ្គលេខាធិការរង នៃសភាឥស្លាមពិភពលោក ដែលមានទីតាំងនៅអ៊ីរ៉ង់ Awakening Hossein Akbari បានឲ្យដឹងថា ការចាកចេញ របស់កងកម្លាំង សហរដ្ឋអាមេរិក ពីប្រទេសអាហ្វហ្គានីស្ថាន គឺជា “ជោគជ័យដ៏អស្ចារ្យ” សម្រាប់ប្រជាជាតិមូស្លីម ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា លោក អាបារី...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា កិច្ចពិភាក្សាទីក្រុងវីយែន ស្ដីពីអំពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ ២០១៥ ជាផ្លូវការហៅថា ផែនការសកម្មភាពរួម (JCPOA) ជិតនឹងឈាន ដល់ការធ្វើ សេចក្តីសន្និដ្ឋាន ហើយជំរុញឲ្យគ្រប់ភាគី នៅក្នុងកិច្ចចរចា នុយក្លេអ៊ែរ ទីក្រុងវីយែន ធ្វើការសម្រេចចិត្ដ ដើម្បីផលប្រយោជន៍រួម...